នឹក​ឃើញ​សម្ដី​គ្រូទាយ​ថា​ខ្លួន​មាន​គ្រោះ​ធំ​ក្នុង​គ្រួសារ នាយ​ហុងដា​ភ្ញាក់​ខ្លួន​ព្រើត

រាជធានី​ភ្នំពេញ៖ ស្រប​ពេល​ដែល​ភរិយា​ទី​២​របស់​តារា​កំប្លែង​ល្បី​ឈ្មោះ​នាយ ហុង ដា បាន​ស្លាប់​ដោយ​ការ​ធ្វើឃាត​និង​អះអាង​ថា ឃាតក​ជា​កូន​ប្រុស​ច្បង​របស់ ហុង ដា (កូន​ប្រពន្ធ​ដើម) បាន​ធ្វើឲ្យ ហុង ដា សោកស្ដាយ​ហើយ​នឹក​ដល់​សំដី​គ្រូទាយ​ម្នាក់ ដែល​ខ្លួន​ធ្លាប់​ទៅ​សុំ​ឲ្យ​មើល​ស្តី​ពី​ឱកាស​ទៅ​អាមេរិក​សម្ដែង​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

នាយ ហុងដា ធ្លាប់​រំលឹក​ថា កាល​ពី​ពេល​ថ្មីៗ ប្រមាណ​ជាង​១​ខែ​មុន លោក​ត្រូវ​ទៅ​សម្ភាសន៍​សម្ដែង​នៅ​អាមេរិក ហើយ​មាន​អ្នក​ស្គាល់​លោក​ថា​ឲ្យ​ទៅ​មើល​គ្រូទាយ​សន្លឹក​បៀរ​ម្នាក់ ដែល​ល្បី​ថា​ទាយឆុត ហើយ​លោក​ក៏​សាកល្បង​ទៅ​មើល។

ពេល​នោះ​គ្រូ​ទាយ​ថា បើ​លោក​បាន​ចាក​ចេញ​ទៅ​សម្ដែង​នៅ​អាមេរិក ក្នុង​ឆ្នាំ​២០១៧​នេះ អ្នក​ផ្ទះ​លោក​ម្នាក់​នឹង​មាន​គ្រោះ​ធំ​រហូត​បាត់បង់​ជីវិត នេះ​ជើង​លើក​សន្លឹក​បៀរ​ចេញ​អញ្ចឹង។

កាន់​តែ​ចម្លែក​លោក​ចាប់​សន្លឹក​បៀរ​មក​បួន​ដង​ចេញ​តែ​អាត់​ប៊ិច ឡើង​ព្រឺ​ខ្លួន។ ពេលនោះ​លោក​មិន​ដែល​ប្រាប់​អ្នក​ផ្ទះ​ទេ ដោយសារ​តែ​បួងសួង​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ សុំ​ឲ្យ​គ្រួសារ​បាន​សុខ ស្រប​ពេល​ដែល​ការ​ទៅ​អាមេរិក​សម្ដែង សម្ភាសន៍​នោះ​ធ្លាក់​ផង ទើប​លោក​ថមថយ​ការ​ភ័យ​ខ្លះ។

ចំណែក​ម្ចាស់ ស្ព៉នសឺរ (Sponsor) នៅ​អាមេរិក​គេ​នៅ​តែ​រត់​ការ​ធានា​លោក​ទៅ​សម្ដែង រហូត​មក​ទល់​ពេល​នេះ​ចង់​បាន​ទៅ​សម្តែង​ណាស់ គាត់​ថា ប្រឹង​ឲ្យ​បាន​ព្រោះ​បងប្អូន​នៅ​ទី​នោះ​ចង់​ឃើញ​ចង់​ស្គាល់។

ដល់​ពេល​ជួប​ដូច្នេះ​គឺ​ស្លុតចិត្ត​មែនទែន​រហូត​លឿន​ពេក​ទប់​អារម្មណ៍ ទប់​ចិត្ត​មិន​បាន ​បើ រិន សាវ៉េត វិញ​គេ​បាន​មើល​ថែ​ប្រពន្ធ​អស់​ពី​ពោះ​អស់​ពី​បេះដូង​ ចំណែក​ខ្ញុំ​អត់​បាន​មើល​ថែ​ប្រពន្ធ​របស់​លោក​នោះ​ទេ គឺ​យក​ទៅ​ភ្លាមៗ​ទាំង​លោក​គ្មាន​ដែល​គិត​ដល់​ថា​ជួប​គ្រោះ​អញ្ចឹង​នោះ​ទេ។

គួរ​រំលឹក​ដែរ​ថា នាយ ហុង ដា ឈ្មោះ​ពិត អឿន សុខា បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំង​ពី​ឆ្នាំ​១៩៧៩ ដែល​កាល​នោះ​ជីតា​របស់​នាយ​ជា​តួ​យក្ស ឪពុក​និង​ម្តាយ​ជា​តួឯក ក្នុង​ក្រុម​ល្ខោនបាសាក់​បាក់ ស្រេង​ព្រួញមាស។ ក្រោយ​មក​នាយ​ក៏​បាន​ប្រឡូក​ក្នុង​សិល្បៈ​ចម្រៀង​សម័យ និង​សម្ដែង​នៅ​ឆ្នាំ ២០០០។ នាយ​យើង​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ និង​បាន​ទទួល​ការ​គាំទ្រ​ខ្លាំង​ពី​ប្រិយមិត្ត​នៅ​ឆ្នាំ ២០០៧-២០០៨។

នាយ ហុង ដា ជួប​ប្រទះ​រឿង​រ៉ាវ​ស្នេហា​បែក​បាក់​ជាមួយ​ប្រពន្ធ​គឺ​នាង រ៉េន សុធារី ហៅ​នាង ឃ្មឹប កាល​ពី​ឆ្នាំ​២០១០។ សូម​ចុច​អាន​ប្រវត្តិ​ស្នេហា​លម្អិត រវាង​នាយ ហុង ដា និង នាង ឃ្មឹប –> http://www.yobminh.com/?p=20082

ក្រោយ​ពី​លែងលះ​គ្នា​រួច​ហើយ លោក អឿន សុខា ហៅ​នាយ ហុងដា បាន​ជួប​នឹង​ប្រពន្ធ​ទី​២ របស់​លោក​មាន​ឈ្មោះ​ថា ស៊ឹម ចន្ធី ហៅ​អាកា អាយុ​១៩​ឆ្នាំ ប្រពន្ធ​ក្រោយ​ទើប​បង្កើត​បាន​កូនស្រី​ម្នាក់ អាយុ​៦​ខែ។ នាង​ក៏​ត្រូវ​ឃាតក រឹត.ក សម្លាប់​នឹង​ខ្សែ​ឆ្នាំងអ៊ុត ក្នុង​បន្ទប់​គ្មាន​លេខ អគារ ខុនដូ ជាន់​ទី៥ ស្ថិត​នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាល​ពី​ម៉ោង​១១​និង​៤១​នាទី ថ្ងៃទី​១១ ខែឧសភា ឆ្នាំ២០១៧នេះ។

ហុង ដា​បើ​ទោះ​ជា​ដឹង​ថា​កូន​ប្រុស​ប្រពន្ធ​មុន​ជា​ឃាតក​បែប​ណា​ក៏ដោយ ក៏​លោក​ស្រឡាញ់​ទាំងពីរ ហើយ​បាន​អំពាវនាវ និង​សំណូមពរ​ដល់​សមត្ថកិច្ច​ចាត់ចែង​តាម​ផ្លូវ​ច្បាប់​របស់​យើង​លោក​សុំ​ត្រឹម​តែ​យុត្តិធម៌​ប៉ុណ្ណោះ។ យ៉ាងណា ហុង ដា ថា ខ្លួន​គ្មាន​លុយ​ធ្វើ​បុណ្យ​សព​ប្រពន្ធ​ទេ ល្បី​តែ​ឈ្មោះ​តែ​លោក​ជិះ​ម៉ូតូ​កញ្ចាស់​ប៉ុណ្ណោះ ដោយ​កន្លង​មក​លោក​មិន​ដែល​ថ្ងូរ​ទេ ខំ​រក​តាម​លទ្ធភាព​រាល់ថ្ងៃ។