ចោរឆក់ដៃស្អិត ត្រូវសមត្ថកិច្ចវាយខ្នោះ

ភ្នំពេញ៖ សមត្ថកិច្ច​ខណ្ឌ​ពោធិសែនជ័យ​បាន ក្របួច​ឆោរ​ឆក់​ដៃ​ស្អិត​ម្នាក់​ បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ១​បាន​សម្រេច​ពី​ចំណុច​បុរី​អាយ​ឡែន ​ហើយ​បាន​បើក​ម៉ូតូ​រត់​ចូល​មក​ទឹក​ដី​សង្កាត់​កាកាប​ ក៏​ត្រូវ​ឃាត់​ខ្លួន​បាន​តែ​ម្តង។

ការ​ឃាត់​ខ្លួន​នៅ​វេលា​ម៉ោង​១៩​និង​០០​នាទី ថ្ងៃ​ទី​១៣ ឧសភា ២០១៧​នៅ​ចំណុច​ផ្លូវ​បេតុង​ភូមិ​តាងួន សង្កាត់​កាកាបខណ្ឌពោធិសែនជ័យ ។

ជន​សង្ស័យ​ឈ្មោះ ផាន សៀងអ៊ួ អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​ក្រោយ​ទី​ក្រុង​អង្គរ ភូមិ​ត្រពាំង​ល្វា​សង្កាត់​កាកាប​ខណ្ឌ​ពោធិសែនជ័យ មាន​ស្រុក​កំណើត ក្រុង​សួង ខេត្ត​កំពង់ចាម ។

វត្ថុ​តាង​ដក​ហូត​:​ដែក​ស្រួច​សម្រាប់​កាច់​សោរ​.កម៉ូតូ១​,សោរ​លេខ​៨​ចំនួន​១,​សោរ​ឡាន​ចំនួន​១ ,សោរ​ម៉ូតូ​២​,​ដែក​តូច​ស្មើៗ​ចំនួន​២​សំរាប់​ឆ្កឹះ​សោរ​បន្ទប់,​ម៉ូតូ​ម៉ាក​ស្មាស​វី​១​គ្រឿង​ស្លាក​លេខ​1DA-​0066 ។

បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​កាកាប​កសាង​ឯក​សារ​ប្រគល់​ទៅ​ឲ្យ​ប៉ុស្តិ៍​នគរបាល​ភ្នំពេញ​ថ្មី​វិញ​ដើម្បី​បន្ត​អនុវត្ត​តាម​និតិ​វិធី៕