គេច​យ៉ាង​ណា​ក៏​គេច​មិន​ផុត​ដែរ !!

ភ្នំពេញ​៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​បាន​សហការ​ជា​មួយ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ​បាន​ចាប់​ជន​ដៃ​ដល់​ដែល​ប៉ុន​ប៉ង​មនុស្ស​ឃាត​ប្រើ​ដាវ​កាប់​លើ​បុរស​ម្នាក់​បណ្តាល​អោយ​រង​របួស​ធ្ងន់​ហើយ​ជន​សង្ស័យ​រត់​ទៅ​លាក់​ខ្លួន​នៅ​ស្រុក​សំរោង​ទង។

ការ​ចុះ​ឃាត់​ខ្លួន​ជន​សង្ស័យ​ខាង​លើ​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០១៧ វេលា​ម៉ោង ៩​និង​៣០​នាទី​ព្រឹក​នៅ​ភូមិ អូតានន ឃុំសែនដី​ ស្រុកសំរោងទង​ ខេត្ត​កំពង់ស្តឺ។
ជន​រងគ្រោះ​ឈ្មោះ​ណែម​ឌៀ អាយុ​៣២​ឆ្នាំ​មុខរបរ​មេ​ការ​សំណង់​ស្នាក់​នៅ ភូមិ​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ មាន​ស្រុក​កំណើត ភូមិ​រកាទង ឃុំ​ទួលខ្ពស់ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង។

ជន​សង្ស័យ​ឈ្មោះ​ គង់​ គីម​ ហៅ​ អា​វែង​ ភេទ​ប្រុស​ អាយុ​ ៣៥​​ឆ្នាំ​ មុខ​របរ​មិន​ពិត​ប្រាកដ​ ស្នាក់​នៅ​ផ្ទះ​ជួល​ ភូម​ចោមចៅ​ សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិសែនជ័យ​។

ដំណើរ​រឿង​:កាល​នៅ​ថ្ងៃ​ទី​៧​ឧសភា​២០១៧​នៅ​វេលា​ម៉ោង​១៩​និង​២០​នាទី​នៅ​ចំណុច​ប្លុក​ផ្ទះ​ជួល​បុរី​សឡា​ភូមិ​ចោមចៅ​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍សែនជ័យ​ជនសង្ស័យ​និង​បក្ស​ពួក​២​នាក់​ទៀត ​បាន​ប៉ុន​ប៉ង​មនុស្ស​ឃាត​ប្រើ​ដាវ​កាប់​លើ​បុរស​ម្នាក់​បណ្តាល​អោយ​រង​របួស​ធ្ងន់​ហើយ​ជន​សង្ស័យ​រត់​ទៅ​លាក់​ខ្លួន​នៅ​ស្រុក​សំរោង​ទង ​ហើយ​រហូត​មក​ដល់​ពេល​នេះ​នៅ​ថ្ងែ​ទី ១៣ ខែ ឧសភា​ឆ្នាំ​២០១៧​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​នៅ​ភូមិ អូតានន ឃុំសែនដី​ ស្រុកសំរោងទង​ ខេត្ត​កំពង់ស្តឺ។​កម្លាំង​ប៉ុស្តិ៍​ចោមចៅ​បាន​សហការ​ជា​មួយ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​បាន​ចាប់​ជន​ដៃ​ដល់​បាន​ម្នាក់​ចំណែក​២​នាក់​ទៀត​កំពុ​ង​រត់​គេច​ខ្លួន។

បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​យក​មក​កាន់ ប៉ុស្ដិ៍​នគរបាល​ចោមចៅ ដើម្បី​កសាង សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់​ការ​តាម​និ​តីវិធ៕