រថយន្ត​២​គ្រឿង​បើក​បុក​គ្នា​ត្រង់​ចំណុច​ផ្លូវ​កែង

ភ្នំពេញ៖​ រថយន្ត​ហាយ​ឡែន​ឌ័រ បាន​បើក​ទៅ​បុក​ជា​មួយ​រថយន្ត​ស្ទារិច​ នៅ​ត្រង់​ចំណុច​ផ្លូវ​កែង​បណ្ដាល​ឲ្យ​ រង​ការ​ខូច​ខាត​ទាំង​២​គ្រឿង ។

ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៧ នៅ​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា ដោយ​រថយន្ត​ម៉ាក​ស្ទារិច ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AF. 9280 បាន​បើក​មក​ពី​ផ្លូវ​ជាតិ​លេខ​២ មក​ផ្លូវ​៦០​ម៉ែត្រ ទិស​ដៅ​ពី​កើត​មក​លិច ក្នុង​ល្បឿន​លឿន​ល្មម ខណៈ​ពេល​មក​ដល់​ចំណុច​កើត​ហេតុ ដែល​ជា​កន្លែង​ផ្លូវ​កោង​ក៏ ស្រាប់​តែ​មាន​រថយន្ត​ម៉ាក​ហាយ​ឡែន​ឌ័រ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AN.3736 បើកបរ​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ទិស​ដៅ​ពី​ជើង​មក​ត្បូង​ក្នុង​ល្បឿន​លឿន ដោយ​មិន​បន្ថយ​ល្បឿន​រួម​ទាំង​ផ្លូវ​កោង​ផង​នោះ​អ្នក​បើកបរ​បាន​បើក​ចូល​ចំណែក​ផ្លូវ​រថយន្ត​ស្ទារិច និង​បុក​គ្នា​ចំ​ពី​មុខ​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​រង​ការ​ខូច​ខាត​ទាំង​២​គ្រឿង សំណាង​ល្អ​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ច​រាចរណ៍​ខា​ង​លើ​នេះ គឺ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​និង អ្នក​ដ៏​ទៃ​នោះ​ទេ។

ក្រោយ​ពេល​កើត​ហេតុ​ភាគី​ទាំង​សង​ខាង​បាន​ឈប់​និង​ចុះ​មក​សម្រប​សម្រួល​គ្នា​ដោយ​មាន​វត្តមាន​សមត្ថកិច្ច​មូលដ្ឋាន​ចូល​រួម​ផង​ដែរ ដោយ​វែក​ញ៉ែក​រក​ខុស​ត្រូវ​អស់​រយះ​ពេល​ជិត​២ម៉ោង ​ទើប​ដឹង​ថា​ខាង​រថយន្ត​ហាយ​ឡែនឌ័រ​ខុស​ព្រោះរ​ថយន្ត​ហាយ​ឡែន​ឌ័រ​បាន​បើក​ចូល​ផ្លូវ​ខាង​គេ​ហើយ​និង បុក​គេ​ទៀត ។

​បន្ទាប់​មក​ម្ចាស់​រថយន្ត​ហាយ​ឡែន​ឌ័រ​បាន​ព្រម​សង​ថ្លៃ​ខូច​ខាត​ទៅ​លើ​ម្ចាស់​រថយន្ត​ស្ទារិច​ចំនួន​250$​ដើម្បី​បញ្ចប់​រឿង​នៅ​និង​កន្លែង​កើត​ហេតុ​ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច៕