ក្មេង​ស្រី​២​នាក់​បង​ប្អូន​ជី​ដូន​១ លង់​ទឹក​ស្រះ​ស្លាប់ ឪពុក​ម្តាយ​យំ​សោក​បោក​ខ្លួន​អាណិត​ស្រឡាញ់​កូន

ខេត្តមណ្ឌលគិរី : មាន​ករណី​ក្មេង​ស្រី​ជំទង់​ពី​នាក់​នាំ​គ្នា​ចុះ​ងូត​ទឹក​ស្រះ​លេង រហូត​លង់​ស្លាប់ កាល​ពី​វេលា​រសៀល​ថ្ងៃ​ទី​១០ ឧសភា ២០១៧ បាន​ធ្វើ​ឲ្យ​ម្តាយ​ឪពុក​យំ​សោក​បោក​ខ្លួន​អាណិត និង​ស្រឡាញ់​កូន ។

ហេតុ​ការណ៍​កើត​ឡើង នៅ​អនុ​ភូមិ​អូរទ ក្នុង​ភូមិពូរ៉ាប៉ែត ឃំុ​ក្រង់តេះ ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ។

ក្មេង​រងគ្រោះ​ម្នាក់​ឈ្មោះ វិចិត្រ​ ធីតា ភេទស្រី អាយុ​​៨​​ឆ្នាំ និង​ម្នាក់​ឈ្មោះ រីត ណាណា ភេទ​ស្រី​អាយុ​៨​ឆ្នាំ ត្រូវ​ជា​បង​ប្អូន​ជី​ដូន​មួយ​និង​គ្នា រស់​នៅ​ភូមិ​ឃុំ​ខាង​លើ ។

មូល​ហេតុ​ក្មេង​ដោយ​ក្មេង​ទាំង​ពីរ​នាក់ បាន​នាំ​គ្នា​ចុះ​លេង​ទឹក​ស្រះ​នៅ​ជិត​ផ្ទះ អាច​បណ្តាល​មិន​ចេះ​ហែល​ក៏​ធ្វើ​ឲ្យ​លង់​ទឹក​ស្លាប់​ទាំង​ពីរ​នាក់​តែ​ម្តង ៕