ទាហាន​មួក​ខៀវ​កម្ពុជា​៣​នាក់​ដែល​បាត់​ខ្លួន នៅ​អាហ្វ្រិច​កណ្តាល បាន​ស្លាប់​ហើយ .! សព​រក​ឃើញ​២​គីឡូ​ម៉ែត្រ​ពី​កន្លែង​កើត​ហេតុ

រាជធានី​ភ្នំពេញ : តាម​ប្រភព​ព័ត៌មាន​ពី នាយ​ឧត្តម​សេនីយ៍ ឈុំ សុជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​បាន​ថ្លែង​អោយ​ដឹង​ថា កង​ទ័ព​មួក​ខៀវ​កម្ពុជា​៣​នាក់​ដែល​បាត់​ខ្លួន នៅ​អាហ្វ្រិច​កណ្តាល បាន​ស្លាប់​ហើយ ដោយ​សាក​សព​ត្រូវ​បាន​រក​ឃើញ ក្នុង​ចំងាយ​២​គីឡូ​ម៉ែត្រ​ពី​កន្លែង​កើត​ហេតុ ។ ដូច្នេះ ទាហាន​មួក​ខៀវ​កម្ពុជា កើន​ឡើង​៤​នាក់​ហើយ ។

បើ​តាម​សេចក្តី​ប្រកាស​ក្រសួង​ការពារ​ជាតិ បាន​ឱ្យ​ដឹង​ថា កង​ទ័ព​មួក​ខៀវ​របស់​កម្ពុជា ចំនួន​៣​នាក់​ដែល​បាន​បាត់​ខ្លួន​ហើយ​រក​ឃើញ​ថា​ស្លាប់​នោះ​រួម​មាន៖ លោក ស៊ាន នរិន្ទ, លោក មុំ តុលា, លោកម៉ៅ អេង ។ និង​ម្នាក់​ទៀត​ត្រូវ​ប្រទះ​ឃើញ​សព​មុន​គេ​បង្អស់ ឈ្មោះ អុឹម សំ ។

IMG-20170510-WA0026

គួរ​រំលឹក​ថា​កាល​ពី​វេលា​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី៩​ឧសភា​២០១៧​មាន​ទាហាន​មួក​ខៀវ​កម្ពុជា ត្រូវ​ក្រុម​ឧទ្ទាម លប​លួច​វាយ​ប្រហារ នៅ​អាហ្រ្វិក​កណ្តាល ពេល​បំពេញ​បេសកកម្ម ក្នុង​ក្រប​ខ័ណ្ឌ​ថែ​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជា​ជាតិ ៕

IMG-20170510-WA0033
IMG-20170510-WA0032
IMG-20170510-WA0030
IMG-20170510-WA0031
IMG-20170510-WA0029
IMG-20170510-WA0028
IMG-20170510-WA0027
IMG-20170510-WA0024
IMG-20170510-WA0023
IMG-20170510-WA0025
IMG-20170510-WA0022
IMG-20170510-WA0021
IMG-20170510-WA0019
IMG-20170510-WA0018
IMG-20170510-WA0020
IMG-20170510-WA0017