បាឡែន​ស្រវឹង ព្រលះ​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត

ភ្នំពេញ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្ក​ឡើង​ដោយសារ​តែ​ស្រវឹង ហើយ​បើក​រថយន្ត​រេ​ចង្កូត​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​យ៉ាង​ពេញ​ទំហឹង​បណ្ដាលឲ្យ​រង​ការ​ខូចខាត នៅ​ត្រង់​ចំណុច​មុខ​រោងចក្រ MV (ក្បែរ​ផ្សារ​ក្រមួន) នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ២ ស្ថិត​ក្នុង​សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក្នុង​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ ។ រថយន្ត​បង្ក​ម៉ាក​កាមរី​បាឡែន ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2V.3229។

IMG-20170510-WA0004
IMG-20170510-WA0001

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ មាន បុរស​ម្នាក់​ស្រវឹង​ស្រា ហើយ​បើក​រថយន្ត តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ២ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ រថយន្ត​បង្ក​ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​របាំង​ថ្ម​ពេញ​ទំហឹង បណ្ដាលឲ្យ​រថយន្ត​បង្ក​ដាច់​កាឡេ​កង់​មុខ ផ្នែក​ខាង​ឆ្វេង​ខូចខាត​យ៉ាង​ដំណំ សំណាង​ល្អ​អ្នក​បើកបរ​មិន​រង​របួស ដោយឡែក​របាំង​ថ្ម​បាន​បាក់​អស់​ចំនួន​២​កង់។

IMG-20170510-WA0002-1

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ទទួល​ផ្នែក​ចរាចរណ៍ ខណ្ឌមានជ័យ បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​នោះ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់។

IMG-20170510-WA0003

គួរ​បញ្ជាក់​ផង​ដែរ​ថា គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្ក​ឲ្យ​ខូចខាត​ដល់​សម្បត្តិ​រដ្ឋ ដូចជា៖ ទ្រូងផ្លូវ បង្គោល​ភ្លើង ស្ពាន ថ្នល់ គេ​តែងតែ​សង្កេត​ឃើញ​សមត្ថកិច្ច​មូលដ្ឋាន​យក​ទៅ​រក្សា​ទុក​នៅ​ក្រុង ចុះ​ហេតុ​អី​បាន​ជា​ករណី​នេះ​សមត្ថកិច្ច​ទទួល​ផ្នែក​ចរាចរណ៍​ខណ្ឌមានជ័យ យក​រថយន្ត​បង្ក​នោះ​ទៅ​ទុក​នៅ​ត្រឹម​ខណ្ឌ​ទៅ​វិញ?

IMG-20170510-WA0005
IMG-20170510-WA0006