មហា​ជន​រិះ​គន់​ថា ចៅ​ហ្វាយ​ខណ្ឌ​នឹង​មេ​ប៉ូលិស​ខណ្ឌ​ចំការមន​កាង​ល្បែង​ស៊ី​សង.​..??​?

ភ្នំពេញៈ បន្ទាប់​ពី​មាន​មហាជន​នឹង​ពត៌មាន​ក្នុង​ស្រុក​ចុះ​ផ្សាយ​ជា​ហូរ​ហែរ​មក​ពាក់​ព័ន្ធ​រឿង​បើក​លេង​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ​នៅ​ក្នុង​ខណ្ឌ​ចំការមន ​នា​សព្វ​ថ្ងៃ​នេះ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩​ខែ​មេសា​ឆ្នាំ​២០១៧​នេះ​។

លោក​អភិបាល​ខណ្ឌ​ចំការមន​គាត់​បាន​ដាក់​បទ​បញ្ជា​ទៅ​ដល់​កូន​ចៅ​ក្រោម​ឱ​វាទ​របស់​ខ្លួន​អោយ​ចុះ​ពិនិត្យ​មើល​ការងារ​នេះ​ជា​បន្ទាន់​ព្រោះ​អី​មាន​ពត៌មាន​គេ​វ៉ៃ​ធ្ងន់​ៗ​ណាស់​មក​លើ​អាជ្ញាធរ​យើង​រឿង​ល្បែង​ស៊ី​សង​នេះ​ឯង​។

មហា​ជន​គាត់​លើក​ឡើង​ថា វា​ល្មម​ដល់​ពេល​លោក​អភិ​បាល​ខណ្ឌ​ចំការមន​ប្រើ​កណ្ដាប់​ដៃ​ដែក​គិត​គូរ​បញ្ហា​ល្បែង​ស៊ី​សង​នេះ​ហើយ​ទុក​អោយ​វា​ទុំ​ជោរ​ដល់​ណា​ទៀត​ពោល​គឺ បន​ល្បែង​ស៊ី​សង​មាន​គ្រប់​ប្រភេទ​នៅ​ក្នុង​មូល​ដ្ឋាន​របស់​ខ្លួន​គ្រប់​គ្រង​កំពុង​តែ​បើក​លេង​ស៊ី​សង​គ្នា​ដោយ​រលូន​មិន​ខ្លាច​នរណា​សោះ​ទាំង​យប់​ទាំង​ថ្ងៃ​តែ​ក្រុម​សមត្ថកិច្ច​អាជ្ញា​ធរ​ខណ្ឌ​ចំការមន​វិញ​ហាក់​ដូច​ជា មើល​រំលង​នៅ​ត្រជាក់​ល្ហឹម​ងាប់​ត្រគាក​ស្ដូក​តែ​ម្ដង​លើ​បញ្ហា​ចុះ​បង្ក្រាប​ល្បែង​ស៊ី​សង​នេះ​ឯង​ពុំ​ដឹង​មូល​ហេតុ​អី…???

មហាជន​គាត់​បន្ត​ទៀត​ថា​រាល់​បន​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ​នៅ ខណ្ឌ​ចំការ​មន ​មាន​ការ​រីក​ដុះ​ដាល​ដូច ផ្សិត​អ៊ី​ចឹង​ពោល​គឺ ល្បែង​កត់​ចាក់​កន្តុយ​លេខ​ល្បែង​ភ្នាល់​បាល​បៀរ​អាប៉ោង​នៅ​តាម​ហាង​គុយ​ទាវ​កាហ្វេ​កន្លែង​ដូរ​លុយ​នឹង​ល្បែង​ហ្គេម​ទូរ​បាញ់​ត្រី​ដោយ​បើក​លេង​ស៊ី​សង​គ្នា​ដោយ​រលូន​ស្ទើរ​គ្រប់​សង្កាត់​របស់​ខណ្ឌ​ចំការមន​នៅ​សព្វ​ថ្ងៃ​នេះ​។

បន្ទាប់​មហាជន​រិះ​គន់​គេ​សង្ឃឹម​ថា លោក​អភិបាល​ខណ្ឌ​ចំការមន​គាត់​ចាត់​ការ​បញ្ហា​ល្បែង​ស៊ី​សង​នេះ​អោយ​ខាង​តែ​បាន​ពោល​គឺ បង្ក្រាប​ល្បែង​ស៊ី​សង ដើម្បី​ចៀស​វាង​ការ​រិះ​គន់​ផង​ដែរ​ហើយ​ម៉្យាង​ទៀត​អោយ​ស្រប​តាម​គោល​នយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព​ពោល​គឺ គ្មាន​៩​យ៉ាង​ផង​ដែរ​៕

IMG-20170509-WA0044
IMG-20170508-WA0135IMG-20170509-WA0045