ជិះ​មិន​គោរព​ស្ដុប ត្រូវ​រថយន្ត​បុក​ចំ​ពី​ចហៀង​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់

ភ្នំពេញ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់ ខណៈ​ពេល​ដែរ​រូប​គាត់​បាន​ជិះ​ម៉ូតូ​មក​ដល់​ផ្លូវ​បំបែក​ជា​បួន​មិន​គោរព​ភ្លើង​ស្តុប ក៏​ត្រូវ​បាន​រថយន្ត​កាម​រី​បាឡែន​បើក​បុក​ចំ​ពី​ចហៀង​យ៉ាង​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​តែ​ម្ដង។

18361557_266016200474579_746529749_n

ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង១១យប់ ថ្ងៃ​ទី​៨ ខែ​ឧសភា​ឆ្នាំ​២០១៧ ត្រង់​ចំណុច​ស្ដុបអ៊ាង​ទឹក តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២១៧ ស្ថិត​ក្នុង​សង្កាត់​វាល់​វង់​ខណ្ឌ​៧មករា ។

18424850_266016197141246_1756264183_n

បើ​តាម​សម្ដី​ប្រជា​ពលរដ្ឋ​ដែល​ឃើញ​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​នោះ​គឺ​មាន​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​វី​វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AJ.7306 ដោយ​ជិះ​ម្នាក់​ឯង​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២១៧ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ល្មម ខណៈ​មក​ដល់​ស្តុប​អ៊ាង​ទឹក​ដែល​ជា​កន្លែង​កើត​ហេតុ រូប​គាត់​មិន​បាន​ឈប់​ស្តុប​ភ្លើង​ក្រហម​នោះ​ទេ ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​កាម​រី​បាឡែន ពណ៌​ទឹក​ប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AD.4832 បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន បាន​មក​បុក​ម៉ូតូ​ខាង​លើ​ចំ​ពី​ចំហៀង​ពេញ​ទំហឹង បណ្ដាល​ឲ្យ​បុរស​ម្នាក់​ដែល​ជា​ម្ចាស់​ម៉ូតូ​ដួល​បោក​ក្បាល​រង​របួស​ធ្ងន់ ចំណែក​ឯ​ម៉ូតូ​បាន​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ ។

18361671_266016193807913_1228328131_n

ក្រោយ​ពេល​កើត​ហេតុ​ភ្លាមៗ ភាគី​ខាង​រថយន្ត​កាម​រី​បាឡែន​បាន​បើក​រត់​មក​ជិត​ដល់​ផ្សារ​ដើម​គរ ទើប​មាន​ប្រជា​ពលរដ្ឋ​ជួយ​ស្ទាក់​ឃាត់​បាន ។

ដោយ​ឡែក​បុរស​រងគ្រោះ​ដែល​របួស​ធ្ងន់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរ​ពេទ្យ ហុង ហាក់ ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ។

បន្ទាប់​មក​សមត្ថកិច្ច​មូល​ដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ ហើយ​ធ្វើ​ការ​វាស់​វែង​យក​ម៉ូតូ​រងគ្រោះ និង​រថយន្ត​បង្ក​រួម​ទាំង​ម្ចាស់ ទៅ​កាន់​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ៧​មករា រង់​ចាំ​ដោះ​ស្រាយ​គ្នា​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ក្រោយ៕

18361671_266016193807913_1228328131_n

18425833_266016180474581_641464112_n