បុរស​ម្នាក់​ស្លាប់​ភ្លាមៗ ដោយ​សារ​ថយន្ត​កុង​តឺន័រ​បាន​ដាច់​កា​ឡែ​កង់​រត់​ទៅ​បុក​ម៉ូតូ​របស់​គាត់​ពេញ​ទំហឹង

ខេត្ដ​តាកែវ​៖ រថយន្ត​ដឹក​សុី​ម៉ង់ត៌​បាន​ដាច់​កង​ទាំង​ពីរ​ឆ្ពោះ​ទៅ​បុក​ម៉ូតូ​កំពុង​ធ្វើ​ដំណើរ​បញ្ជ្រាស​ទិស​គ្នា បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុ។

IMG-20170508-WA0104

ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​បាន​កើត​ឡើង​នៅេ​វេលា​ម៉ោង​៦ និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​០៧ ខែ​ឧសភា​ឆ្នាំ​២០១៧ ដែល​ស្ថិត​ត្រង់​ចំណុច​កើត​ហេតុ​ផ្លូវ​ជាតិ​លេខ​២​គីឡូ​ម៉ែត្រ​លេខ​៤៩ ក្នុង​ភូមិ​រវាង ឃុំរវៀង ស្រុក​សំរោង ខេត្ត​តាកែវ។

IMG-20170508-WA0103

បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មាន​រថយន្ត​ដឹក​សុី​ម៉ង់ត៌​មួយ​គ្រឿង​បាន​បើកបរ​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ដែល​រថយន្ត​ពាក់​ស្លាក​លេខ​ភ្នំពេញ​3C.0099 ពណ៌​ក្រហម ខណៈ មក ដល់ កន្លែង កើត ហេតុ ស្រាប់តែ រថយន្ត​នោះ​បាន​ដាច់​កង់​ពីរ​ចេញ​ពី​រថយន្ត​រត់​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុង​ដា​ឌ្រីម​សង់​សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1V. 4983 កំពុង​ធ្វើ​ដំណើរ​ម្នាក់​ឯង ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​ភ្លាម​ៗ​តែ​ម្ដង ។

IMG_20170508_155408

សព​ជន​រង​គ្រោះ​មាន​ឈ្មោះឡុង បូរ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ​រស់​នៅ​ភូមិ​ខ្សាច់​លប់ ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្ត​តាកែវ ។

IMG-20170508-WA0106

តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា​ក្រោយ​ពី​កើត​ហេតុ​ភ្លាម​ៗ​រថយន្ត​បង្ក​ខាង​លើ​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​និង​សមត្ថកិច្ច​ស្ទាក់​ចាប់​បាន ដោយ​ម្ចាស់​រថយន្ត​នោះ​ដឹង​ខ្លួន​ទាន់​​បាន​ចុះ​គេច​ខ្លួន​បាត់​និង​បន្សល់​ទុក​រថយន្ត​នៅ​ក្បែរ​កន្លែង​កើត​ហេតុ ។

c2i_842017154753

ដោយ​ឡែក​សាក​សព​ដែល​បាន​ស្លាប់​ត្រូវ​ក្រុម​គ្រួសារ​ចាត់​ចែង​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕

IMG-20170508-WA0105
c2i_842017155159