​ចោរ​ឆក់​ធ្វើ​សកម្មភាព​រាល់​ថ្ងៃ ប៉ុន្ដែ​សមត្ថកិច្ច​មិន​ខ្ចី​ខ្វល់

ភ្នំពេញ: ជន​សង្ស័យ​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង បាន​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​ពី​ស្ត្រី​២​នាក់​ម្ដាយ​កូន​កំពុង​ជិះ​ម៉ូតូ​ឌុប​គ្នា​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ បាន​សម្រេច​រួច​គេច​ខ្លួន​ដោយ សុវត្ថិភាពមិន​​រំខាន​ដល់​សមត្ថកិច្ច​ឡើយ។

IMG_20170507_194848

ហេតុ​ការណ៍​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៤​និង​៥​នាទី ល្ងាច​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៧ នៅចំណុច​មុខ​សាលា​បឋម​សិក្សា​ទួល​គោក ហៅ​ថា​សាលា​ពៅ​អ៊ុ ផ្លូវ​២៨៩ សង្កាត់​បឹង​កក១ ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ។

FB_IMG_1494160306685

យោង​តាម​​សាក្សី​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ គេ​ឃើញ​មាន​ស្ត្រី​២​នាក់​ម្ដាយ​និង​កូន​បាន​ជិះ​ម៉ូតូ​ម៉ាក​ និច ពណ៌​ស តាម​បណ្ដោយ​ផ្លូវ​២៨៩ ខណៈ​មក ដល់​ចំណុច​មុខ​សាលា​បឋម​សិក្សា​ទួល​គោក ស្រាប់​តែ​មាន​ជន​សង្ស័យ​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ម៉ាក​ ហុង ដា​ឌ្រីម ស៊េរី​ឆ្នាំ២០១៧ និង​ម៉ាក​ ឡែត ពណ៌ស គ្មាន​ស្លាក​លេខ​ទាំង​២ បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប ពី​ស្ត្រី​២​នាក់​ម្ដាយ​កូន បាន​សម្រេច ហើយ​បណ្ដាល​ឲ្យ​ដួល​ម្ដាយ​របួស​ធ្ងន់​និង​កូន​របួស​ស្រាល​អស់​មុខ​១​ចំហៀង​ខាង​ស្ដាំ។

FB_IMG_1494160308776

ក្រោយ​កើត​ហេតុ​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ឯក​ជន​ភ្លាមៗ​ផង​ដែរទើប​​មក​ដាក់​ពាក្យ​បណ្ដឹង​តាម​ក្រោយ៕

FB_IMG_1494160304379