ខ្យល់​កន្ត្រាក់​វាយ​ប្រហា​ផ្ទះ​ស្រុក​ចំនួន៤ ​នៅ​ខេត្ត​ព្រះ​វិហារ

ព្រះវិហារ ៖ កាល​ពី​ថ្ងៃ​៦ ខែ​ឧស​ភា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៨​និង​៣០​នាទី មាន​ករណី​ខ្យល់​កន្ត្រាក់ បណ្តាល​អោយ​ខូច​ផ្ទះ​ចំនួន​០៤​ខ្នង និង​ក្លោង​ទ្វារ​សហគមន៍​ចម្ការ​កៅ​ស៊ូរ​ដី​ក្រហម នៅ​ឃុំ​ភ្នំ​ត្បែង​ពីរ ស្រុក​គូលែន ព្រះ​វិហារ ៖

FB_IMG_1494147836316

ទី១.ឈ្មោះ ពៃ កត ភេទប្រុស អាយុ៤៤ឆ្នាំ មុខ​របរ​កសិករ រស់​នៅ​ចំណុច​អូរ​ពាក់​ស្បង់ ភូមិ​បរិបូរណ៍ ឃុំ​ភ្នំ​ត្បែង​ពីរ ស្រុក​គូលែន ខេត្ត​ព្រះ​វិហារ ឃ្លាំង​ទំហ៊ំ​១៦​ម៉ែត្រ​x​២៥​ម៉ែត្រ (ខូច​របើក​ដំបូល​១​ផ្ទាំង​ខាង​ជើង និង​ជញ្ជាំង​ខាង​ត្បូង​១​ផ្ទាំង​)

FB_IMG_1494147834592

ទី២.ឈ្មោះនួន ភារៈ ភេទប្រុស អាយុ​៤៧​ឆ្នាំ មេ​បញ្ជា​ការ​មូល​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ស្រុក​គូលែន ផ្ទះ​ទំហ៊ំ​៧​ម៉ែត្រ​x​៨​ម៉ែត្រ (ខូច​លោត​ចេញ​ពី​ជើង​សសរ)​នៅ​ចំណុច ម្ចាស់​នៅ​គូលែន​)ចំណុច​អូរ​ពាក់​ស្បង់ ភូមិ​បរិបូរណ៍ ឃុំ​ភ្នំ​ត្បែង​ពីរ ស្រុក​គូ​លែន ខេត្ត​ព្រះ​វិហារ

FB_IMG_1494147826998

ទី៣. ឈ្មោះ​ម៉ន ទំហ៊ំ​៦ម៉ែត្រ​x​៧ ម៉ែត្រ ខូច​ដួល​ផ្ងារ (ម្ចាស់​មិន​នៅ) ផ្ទះ​នៅ​ចំណុច​អូរ​ពាក់​ស្បង់ ភូមិ​ក្តាក់ ឃុំ​ភ្នំ​ត្បែង​ពីរ ស្រុក​គូលែន ខេត្ត​ព្រះ​វិហារ

FB_IMG_1494147823855

ទី៤. ដួល​រលំ​ក្លោង​ទ្វារ​សហគមន៍​ដី​ក្រហម ផ្លូវ​ចូល​ចម្ការ​ដី​ក្រហម ចំណុច​អូរ​ពាក់​ស្បង់ ភូមិ​ក្តាក់ ឃុំ​ភ្នំ​ត្បែង​ពីរ ស្រុក​គូលែន ខេត្ត​ព្រះវិហារ​ផ្ទះ​ប្រជា​ពល​រដ្ឋ​ខូច​ខាត​សឹង​ទាំង​ស្រុង ៕

FB_IMG_1494147840124