គ្រោះ​ថ្នាក់​ដ៏​រន្ធត់​ណាស់​!!​ កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​ទទួល​មរណៈ​ភាព​ដោយ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍

ក្រុង​តាខ្មៅ: គ្រោះ​ថ្នាក់​ចរាចរណ៍​គួរ​ឲ្យ​រន្ធត់ ដោយ​រថយន្ត​ម៉ាក​HYUNDAI​​ចតលើ​ចិញ្ចើម​ផ្លូវ​​​ក៏​ត្រូវ​រថយន្ដ​មួយ​គ្រឿង ម៉ាក​FORD RANGERមក​បុក​ពីក្រោយ​​បណ្ដាល​ឲ្យ​​អ្នក​បើក​​រថយន្ដ​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ​។

FB_IMG_1494118527396

ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​០៦​ខែ​ឧសភា​ឆ្នាំ​២០១៧​វេលា​ម៉ោង​២៣​និង​៣០​នាទី​ត្រង់​ចំណុច​ខាង មុខ​ផ្ទះ​លក់​ឈើ យី​ហោ ស្រី មុំ លើ​ផ្លូវ​លេខ​២០៦​ភូមិ​ដើម​មៀន​សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ។

FB_IMG_1494118523041

យោង​តាម​សាក្សី​កន្លែង​កើត​ហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា គេ​បាន​ឃើញ​រថយន្ដ​មួយ​គ្រឿង​ម៉ាក​HYUNDAI ពណ៌​ស ពាក់​ផ្លាក​លេខ ភ្នំពេញ 3A​.2883​អ្នក​បើក​បរ​រត់​គេច​​បាត់​ដោយ​​​បើក​បរ​​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​កន្លែង​កើត​រថយន្ដ​HYUNDAI​បាន​ចត​នៅ​ចិញ្ចើម​ផ្លូវ​ដើម្បី​ដាក់​កូន​ចូល​ទៅ​ក្នុង​ឃ្លាំង​ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​០១​គ្រឿង​ម៉ាក FORD RANGER​ពណ៌​ស​ពាក់​ផ្លាក​លេខ​ភ្នំពេញ​2AH​.8455​បើក​បរ​ក្នុង​ទិស​ដៅ​ត្បូង​ទៅ​ជើង​ក្នង​ល្បឿន​លឿន​ជាន់​ហ្វាំង​មិន​ទាន់​បណ្ដាល​ឲ្យ​បុក​ពី​ក្រោយ​រថយន្ត​HYUNDAI​ពេញ​មួយ​ទំហឹង​តែ​ម្តង​ចំណែក​ឯ​ជន​រង​គ្រោះត្រូវ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ ។

FB_IMG_1494118521240

អ្នក​បើក​បរ​រថយន្ត​FORD RANGER​ ឈ្មោះ​ ទៀវ ស៊ីណាត ​អាយុ​៣៩​ឆ្នាំ​នៅ​ភូមិ​ដើមគរ​សង្កាត់​ដើម​មៀន​ក្រុង​តាខ្មៅ​(ស្លាប់) មាន​មុខ​របរ កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ឋាន​ន្តរ​សក្ដិ វរៈសេនីយ៍ឯក​ ស្លាប់​នៅ​ពេល​ដឹក​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ។

FB_IMG_1494118515950

បច្ចុប្បន្ន​រថយន្ដ​ទាំង​ពីរ​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​បណ្តោះ​អាសន្ន​ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី៕

FB_IMG_1494118512105FB_IMG_1494118525025