នគរបាល​ខណ្ឌ​ឫស្សី​កែវ​ ចុះ​បង្រ្កាប​ទី​តាំង​ហ្គេម​បាញ់​ត្រី​មួយ​កន្លែង

ភ្នំពេញ ៖ កាល​ពី​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ២០១៧ វេលា​ម៉ោង​១៥ និង​៣០​នាទី កម្លាំង​នគរបាល​ខណ្ឌ​ឫស្សី​កែវ​ធ្វើការ​ស្រាវ​ជ្រាវ​ឈាន​ដល់​បើក​ការ​បង្ក្រាប​ជាក់​ស្តែង​ករណី​ជួញ​ដូរ​គ្រឿង​ញៀន​នឹង​បើក​លេង​ល្បែង​សុី​សង​ខុស​ច្បាប់​(ហ្គេម​បាញ់​ត្រី) នៅ​ត្រង់​ចំណុច​ផ្ទះ​គ្មាន​លេខ​ផ្លូវ​លំ ក្រុម​២ ភូមិ​ទួល​សំពៅ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ។

លោក​វរសេនី​ឯក ទៀង ចាន់សា អធិការ​នគរ​បាល​ខណ្ឌ​ឫស្សី​កែវ​បាន​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិ​ការ​នេះ​បាន​ឃាត់​មនុស្ស​ពីរ​នាក់ រួម​មាន​ទី​១-ឈ្មោះ អ៊ុន ថា ភេទ​ប្រុស អាយុ​៣៥ឆ្នាំ ជន​ជាតិ​ខ្មែរ​មុខរបរ កម្មករ ស្នាក់​នៅ​ទី​តាំង​ខាង​លើ (ជួញ​ដូរ ) និង​ទី​២​-ឈ្មោះ ប៊ុន សុខលី ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ជន​ជាតិ​ខ្មែរ មុខ​របរ​ជាង​កាត់​សក់​ស្នាក់​នៅ​បន្ទាប់​ជួល ក្រុម​១ ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ (អ្នក​កត់​ពង់ ) ។
សម្ភារៈ​ដក​ហូត​មាន ក្រាម​ពណ៌​ស​ថ្លា​ចំនួន មួយ​កញ្ចប់, ថង់​ប្លាស្ទិច​សម្រាប់​ច្រក​គ្រឿង​ញៀន​មួយ​ចំនួន, ទូរ​ហ្គេម​បាញ់​ត្រី​ចំនួន​បី, ឧបករណ៍​សម្រាប់​ប្រើ​ប្រាស់​គ្រឿង​ញៀង​មួយ​ចំនួន។

បច្ចុប្បន្ន​កម្លាំង​ជំនាញ កំពុង​បន្ត​ការ​ស្រាវ​ជ្រាវ​រក​បក្ខពួក​និង​កសាង​សំណុំ​រឿង​ដើម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​អនុ​វត្ត​តាម​នីតិ​វិធី ៕

FB_IMG_1494117148739