យីអើ! លេង​តែ​​ម៉ាក​ៗ​ហ្នឹង លោះ​ព្រលឹង​ប៉ូលិស​អស់​ហើយ

បង​ប៉ូលិស​ត្រូវ​បាន​គេ​រាយការណ៍​មក​ថា មាន​បុរស​ម្នាក់​មាន​កាំភ្លើង​ខ្លី​សៀត​ចង្កេះ កំពុងតែ​ធ្វើ​ដំណើរ​តាម​ផ្លូវ​សាធារណៈ។ ឮ​ភ្លាម​ប៉ូលិស​ក៏​បាន​កាក់​បុរស​នោះ​ជាប់​ហើយ​ចាប់​ផ្ដើម​ឆែកឆេរ។ លុះ​ប៉ូលិស​លាត់​អាវ​បុរស​សង្ស័យ​នោះ ក៏​ស្រាប់តែ​ឃើញ​កាំភ្លើងខ្លី​១​ដើម​មែន តែ​ធ្វើ​ឲ្យ​លោក​ប៉ូលិស​ស្រងាក​ចិត្ត​ខ្លាំង​ណាស់ ស្ទើរ​លោះ​ព្រលឹង ព្រោះ​គ្រាន់តែ​ជា​កាំភ្លើង​រូប​សាក់​ប៉ុណ្ណោះ​។​

ព្រះ​អើយ!​ ខ្វះ​រូប​សាក់​ណាស់​ទៅ​អី? បាន​ទៅ​សាក់​រូប​កាំភ្លើង​អញ្ចឹង​ទៅ​វិញ ធ្វើ​ឲ្យ​ផ្អើល​ប៉ូលិស​អស់។​

រឿងរ៉ាវ​នេះ​កើតឡើង​នៅ​ប្រទេស​ថៃ។​

IMG_20170507_012149
IMG_20170507_012324