នារី​ម្នាក់​បើក​រថយន្ដ​ទៅ​បុក​ដើម​ឈើ​បណ្ដាល​ឲ្យ​រង​ការ​ខូច​ខាត​មួយ​កំណាត់​មុខ​ទៅ​មុខ​លែង​រួច

ភ្នំពេញ៖ នារី​ម្នាក់​បាន​បើក​រថយន្ដ​មួយ​គ្រឿង​ក្នុង​ល្បឿន​លឿន​បាន​រេ​ចង្កូត​ទៅ​បុក​និង​ដើម​ឈើ​មួយ​ដើម​តែ​មិន​បណ្ដាល​ឲ្យ​រង​របួស​ដល់​អាយុ​ជីវិត​ទេ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១១​និង​១០​នាទី​ថ្ងៃ​ទី​៥​ខែ​ឧសភា​ឆ្នាំ​២០១៧​ស្ថិត​តាម​បណ្ដោយ​ផ្លូវ ព្រះ​សីហនុ​កែង​និង​ផ្លូវ​១០៥​សង្កាត់​បឹង​ព្រលឹត​ខណ្ឌ​៧​មករា។

យោង​តាម​សាក្សី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​រថយន្ដ​ឡិច​ស៊ីស ​300មួយ​គ្រឿង​ពណ៌​ស​ដែល​ពាក់​ស្លាក់ ភ្នំពេញ​2AR-8696បើកបរ​ដោយ​នារី​ម្នាក់​ពី​ទិស​ដៅ​ពី​លិច​ទៅ​កើត លុះ​មក​ដល់​កន្លែង​កើត​ហេតុ​ជា​ផ្លូវ​បំបែក​ជា​បួន​ត្រង់​ភ្លើង​ស្ដុប​សាលា​យុគន្ធរ បាន​បត់​ទៅ​ផ្លូវ​១០៥​ក៏​ជ្រុល​ទៅ​បុក​និង​ដើម​លើ​តែ​ម្ដង​តែ​សំណាង​ល្អ​មិន​បណ្ដាល​ឲ្យ​នារី​ម្ចាស់​រថយន្ដ​រង​របួស​ទេ ហើយ​ភ្លាមៗ​នោះ​នារី​ម្ចាស់​រថយន្ដ​បាន​ចុះ​ពី​រថយន្ដ​គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើត​ហេតុ​ក្រុម​គ្រួសារ​បាន​មក​ដល់​កន្លែង​កើត​ហេតុ​និង​ទំនាក់​ទំនង​ទៅ​រថយន្ដ​ស្ទូច ដើម្បី​យក​រថយន្ដ​ទៅ​ជួស​ជុល​ដោយ​ខ្លួ​ន​ឯង៕

Screenshot_2017-05-06-10-01-11Screenshot_2017-05-06-09-59-47Screenshot_2017-05-06-09-59-38