ហិន​ហោច​អស់​ហើយ​ព្រៃ​ឈើ​ ទោះ​បី​ជា​ខំ បង្ក្រាប​យ៉ាង​ណា​ក៏​នៅ​តែ​រលាយ​ដែរ

រតនគិរីៈ បទ​ល្មើស​ព្រៃ​ឈើ​ខុស​ច្បាប់​រាប់​សិប​ម៉ែត្រ​ត្រី​គុណ​ ត្រូវ​គេ​លួច​ដឹក​យ៉ាង​លាក់​កំបាំង​បំផុត ដែល​គ្មាន​នរណា​នឹក​ស្មាន​ដល់​។ ឈើ​ខុស​ច្បាប់​ទាំង​នោះ ត្រូវ​គេ​លួច​ដឹក​តាម​ផ្លូវ​មួយ​ខ្សែ​កាត់​ព្រៃ​កៅ​ស៊ូ កាត់​អូរ តាក់​ជ្រលង​ភ្នំ ដែល​កន្លង​មក​សកម្ម​ភាព​ដឹក​ជញ្ជូន​បទ​ល្មើស​បែប​នេះ ពុំ​ធ្លាប់​បាន​ត្រូវ​គេ​ជួប​ប្រទះ​នោះ​ឡើយ​។

ជាក់​ស្តែង នៅ​វេលា​ម៉ោង​ប្រមាណ5និង30នាទី ព្រឹក​ថ្ងៃ​ទី05 ខែ​ឧសភា នេះ រថយន្ត​ដឹក​ឈើ​តម្រៀប​គ្នា​មួយ​ខ្សែ កំពុង​ធ្វើ​ដំណើរ​យ៉ាង​មាន​សេរី​ភាព​នៅ​ក្នុង​ព្រៃ​ចំការ​កៅ​ស៊ូ​របស់​ក្រុម​ហ៊ុន74 ក្បែរ​ចំណុច​ច្រក​របៀង​ភ្នំ​ក្រហម ដែល​ជា​ច្រក​របស់​វរៈ​នគរ​បាល​ការ​ពារ​ព្រំ​ដែន​គោក​លេខ601 ហើយ​ក៏​ត្រូវ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​អូរ​យា​ដាវ និង​អាវុធ​ហត្ថ​ខេត្ត​ចាប់​បង្រ្កាប​បាន​ទាន់​ពេល​វេលា ក្រោយ​ពី​មាន​បញ្ជា​ពី​លោក​ឧត្តម​សេនីយ៍​ត្រី គឹម រស្មី មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​រតន​គិរី ។

រថយន្ត​ដឹក​ឈើ​នៅ​ក្នុង​ប្រតិបត្តិ​ការ​បង្រ្កាប​នេះ មាន​ចំនួន04គ្រឿង សុទ្ធ​តែ​ជា​ប្រភេទ​រថយន្ត​ឡង់​គ្រិះ​ស័រ​កែ​ច្នៃ ចំណែក1គ្រឿង​ទៀត ត្រូវ​គេ​រាយការណ៍​ថា បាន​ទម្លាក់​ឈើ​ចេញ ហើយ​បាន​បើក​គេច​ខ្លួន​ផុត​ពី​ប្រតិបត្តិ​ការ​នោះ​ហើយ ក្រោយ​ពី​ម្ចាស់​រថយន្ត1គ្រឿង​នោះ​បាន​ដឹង​អំពី​ការ​ចុះ​បង្រ្កាប​នេះ មិន​ទាន់​មាន​ទិន្នន័យ​ច្បាស់​លាស់ ថា​តើ​ឈើ​ទាំង​នោះ​មាន​ប៉ុន្មាន​ម៉ែត្រ​ត្រី​គុណ​ទេ តែ​ត្រូវ​គេ​សន្និដ្ឋាន​ថា មិន​ក្រោម​ពី30ម៉ែត្រ​ត្រី​គុណ​នោះ​ទេ។

នៅ​វេលា​ម៉ោង1និង10នាទី​ថ្ងៃទី05 មេសា​ដដែល​នេះ ឈើ​ទាំង​នោះ នៅ​មិន​ទាន់​យក​ចេញ​អោយ​ផុត​ពី​ចំការ​កៅ​ស៊ូ​ក្រុម​ហ៊ុន74នោះ​នៅ​ឡើយ​ទេ ដោយ​សារ​តែ​ផ្លូវ​ដែល​ត្រូវ​យក​វត្ថុ​តាង​ទៅ​កាន់​ទី​រួម​ស្រុក​អូរ​យ៉ា​ដាវ​នោះ មាន​ស្ថាន​ភាព​ខូច​ខាត​និង​លំបាក​ធ្វើ​ដំណើរ​ខ្លាំង​ពេក​។

មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​អូរ​យ៉ា​ដាវ លោក សុខ មីន នៅ​ក្នុង​ប្រតិ​បត្តិ​ការ​នោះ​បាន​អោយ​ដឹង​ថា​ វត្ថុ​តាង​ទាំង​នេះ​គឺ​នឹង​ត្រូវ​ដឹក​ទៅ​កាន់​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ស្រុក ដើម្បី​កសាង​នី​តិ​វិ​ធី មុន​នឹង​បញ្ជូន​អោយ​ទៅ​ស្ថាប័ន​ជំនាញ​ផ្សេង​ទៀត​នោះ។

លោក សុខ មីន បន្ត​ថា ខាង​កំលាំង​អាវុធ​ហត្ថ​របស់​លោក ក្រោម​បញ្ជា​ម៉ឺង​ម៉ាត់​ពី​ឧត្តម​សេនីយ៍​ត្រី គឹម រស្មី កំលាំង​របស់​បាន​ខិត​ខំ​ស្កាត់​លើ​ជំនួញ​ព្រៃ​ឈើ​នេះ​យ៉ាង​សកម្ម តាម​រយៈ​សេចក្តី​រាយ​ការណ៍ របស់​ភ្នាក់​ងារ​សម្ងាត់​ដែល​ផ្តល់​ជូន​សមត្ថកិច្ច​របស់​លោក។ លោក​បាន​បញ្ជាក់​ថា ឈើ​មួយ​ចំនួន គឺ​ក្រុម​ឈ្មួញ​បាន​ទិញ​ពី​អ្នក​ដឹក​ឈើ​តាម​ម៉ូតូ​។

ជាក់ស្តែង​កំណាត់​ឈើ​ខ្លីៗ​នេះ គឺ​ជា​ប្រភេទ​ដែល​ដឹក​តាម​ម៉ូតូ។ សូម​ជម្រាប​ថា រយៈ​ពេល​ប្រមាណ​ជាង3ខែ​មក​ហើយ នៅ​ចំណុច​វរៈ​នគរ​បាល​ការ​ពារ​ព្រំ​ដែន​គោក​លេខ601ច្រក​របៀង​ភ្នំ​ក្រហម​នេះ បាន​លេច​ឮ​ព័ត៌​មាន​ថា មាន​ការ​លួច​លាក់​ធ្វើ​ជំនួញ​ឈើ​ខុស​ច្បាប់ តាម​ច្រក​របៀង​ភ្នំ​ក្រហម​នេះ​យូរ​ណាស់​មក​ហើយ ដោយ​សារ​តែ​មាន​ការ​បើក​ដៃ​ពី​មេ​ប៉ុស្តិ៍​ច្រក​របៀង​ភ្នំ​ក្រហម​ឈ្មោះ យ៉ាត ។

ប្រភព​បាន​និយាយ​ថា រាល់​ជំនួញ​ឈើ​ខុស​ច្បាប់​ទៅ​ប្រទេស​វៀតណាម មិន​ត្រឹម​តែ​ចេញ​តាម​ច្រក​ភ្នំ​ក្រហម​នេះ​ទេ គឺ​នៅ​មាន​ច្រក​មួយ​ទៀត ហៅ​ថា ច្រក​របៀង​សង្កេត​ការណ៍​ភូមិ​ឡ​ ។

ជុំវិញ​ការ​ចោទ​ប្រកាន់​ប៉ុស្តិ៍​សង្កេត​ការណ៍​ទាំង​ពីរ​នេះ លោក យ៉ាត មេ​ប៉ុស្តិ៍​សង្កេត​ការណ៍​ច្រក​របៀង​ភ្នំ​ក្រហម មិន​អាច​ស្វែង​រក​ការ​បំភ្លឺ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​បាន​ទេ​ ដោយ​សារ​តែ​គ្មាន​អ្នក​លើក ដោយ​ឡែក ច្រក​របៀង​សង្កេត​ការណ៍​ភូមិ​ឡំ មិន​អាច​ស្វែង​រក​ការ​ទំនាក់​ទំនង​បាន​ឡើយ​។

ប៉ុន្តែ​នៅ​មុន​នេះ​បន្តិច មេ​ប៉ុស្តិ៍​ច្រក​របៀង​ភ្នំ​ក្រហម លោក យ៉ាត បាន​ប្រាប់​អ្នក​កាសែត​ថា មូល​ហេតុ​មាន​ការ​ចាប់​បទ​ល្មើស​នេះ ដោយ​សារ​តែ នៅ​រាត្រី​នោះ ឈ្មួញ​សុំ​ចេញ​តែ​លោក​មិន​អោយ​ចេញ​ទេ​ថ្ងៃ​នេះ ។

ចំណែក​មេ​បញ្ជា​ការ​វរៈ​នគរ​បាល​ការ​ពារ​ព្រំ​ដែន​គោក​លេខ​៦២៣ លោក ងួន សុវណ្ណា បាន​បញ្ជាក់​តាម​ទូរស័ព្ទ​អោយ​ក្រុម​អ្នក​សារ​ពត៌​មាន​យើង​ដឹង​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ថា សកម្ម​ភាព​ដឹក​នេះ​គឺ​តិច​តួច​ទេ បើ​ចង់​ចាប់​សូម​ចាប់​តាម​ផ្លូវ​លេខ19 គឺ​មាន​ច្រើន​ជាង​នេះ​ទៅ​ទៀត រី​ឯ​វត្ថុ​តាង​ឈើ​នឹង​រថយន្ត​និង​សម្ភារៈ​មួយ​ចំនួន​ទៀត​ត្រូវ​យក​មក​រក្សា​ទុក​បណ្ដោះ​អាសន្ន​នៅ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​អូរ​យ៉ា​ដាវ៕

រូបភាព
18308756_265072100568989_1362502459_n

18308925_265072103902322_1944047184_n

18336588_265072123902320_303073328_n

18336597_265072127235653_1731436840_n

18337414_265072107235655_1143603422_n

18360362_265072110568988_736120724_n

18360689_265072113902321_445559700_n

18361488_265072097235656_277986151_n