បាញ់​២​គ្រាប់​ប្លន់​យក​ម៉ូតូ​សង់​ឌ្រីម​មួយ​គ្រឿង​បាន​សម្រេច​ដោយ​សុវត្ថិភាព

រាជធានី​ភ្នំពេញ ៖ ចោរ​ប្លន់​ប្រដាប់​អាវុធ​២​នាក់ ប្រដាប់​ដោយ​កាំ​ភ្លើង​ខ្លី​មួយ​ដើម ធ្វើ​សកម្ម​ភាព បាញ់​២​គ្រាប់​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​ឌ្រីម ពី​បុរស​ជា​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់ បាន​សម្រេច​ដោយ​សុវត្ថិភាព នៅ​ចំណុច​ផ្លូវ​បេតុង ក្នុង​បុរី​វិមាន​សុភ​មង្គល ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ កាល​ពី​វេលា​ម៉ោង ១៨ និង ២០នាទី​ព្រលប់​ថ្ងៃ​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០១៧ ។

18302494_264988630577336_26102061_n

ជន​រងគ្រោះ​មាន​ឈ្មោះ ភ្លី សុខលីន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​ឌុប បច្ចុប្បន្ន​ស្នាក់​នៅ​ផ្ទះ​ជួល ក្នុង​ភូមិ ទ្រា​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ និង​មាន​ស្រុក​កំណើត​ក្នុង​ភូមិ​ទួល​សិលា ឃុំ​ស្អាងភ្នំ ស្រុក​ស្អាង ខេត្ត​កណ្តាល ។

18309044_264988607244005_739583525_n

តាម​សម្តី​រៀប​រាប់​របស់​ជន​រងគ្រោះ​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ ខ្លួន​ត្រូវ​បាន​ជន​សង្ស័យ​ម្នាក់​ក្នុង ចំណោម​បក្ស​ពួក​២​នាក់ បាន​ហៅ​ឲ្យ​ឌុប​ពី​ចំណុច​លូ​៥ មក​កាន់​បុរី​កើត​ហេតុ​ខាង​លើ ខណៈ​មក​ដល់ ចំណុច​ផ្លូវ​ស្ងាត់​ជន​សង្ស័យ​ដែល​អង្គុយ​នៅ​ខាង​ក្រោយ បាន​យក​ដៃ​រឹត.ក បុរស​រង​គ្រោះ ជា​ហេតុ​បង្ក​ឲ្យ​ជន រង​គ្រោះ​ប្រដួល​ម៉ូតូ​ហើយ​វាយ​តប​ត​ទៅ​វិញ ប៉ុន្តែ​កំឡុង​ពេល​នោះ​ស្រាប់​តែ​លិច​មុខ​បក្ស​ពួក​របស់​គេ​ម្នាក់ ដែល កំពុង​លាក់​ខ្លួន​ក្បែរ​នោះ ចេញ​មក​ជួយ ដោយ​មាន​កាំ​ភ្លើង​នៅ​ដៃ ហើយ​បាន​បាញ់​សំដៅ​ជើង​ជន​រងគ្រោះ តែ​ត្រូវ​ជន​រងគ្រោះ​គេច​ទាន់ បណ្ដាល​អោយ​ចំ​មេ​ជើង​ខាង​ឆ្វេង​បន្តិច​បន្តួច ។ ភ្លាមៗ​ក្រោយ​ការ​បាញ់​២​គ្រាប់ បុរស​រងគ្រោះ មិន​បាន​តប​ត​អ្វី​ឡើយ ដោយ​ប្រគល់​ម៉ូតូ​អោយ​ជន​សង្ស័យ​តាម​សម្រួល ហើយ​ពួក​គេ​បាន​ជិះ​ឌុប​គ្នា រត់​គេច​បាត់​ស្រមោល​តែ​ម្តង ។

18336589_264988600577339_41278851_n

ភ្លាមៗ​បន្ទាប់​ពី​កើត​ហេតុ ជន​រងគ្រោះ បាន​ទូរស័ព្ទ​ទៅ​កាន់​វិទ្យុ ABC ហើយ​ខាង​វិទ្យុ​បាន​ទំនាក់​ទំនង​ទៅ សមត្ថកិច្ច ទើប​បង្ក​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​មូលដ្ឋាន​ខណ្ឌ​ជា​ច្រើន​នាក់​ចុះ អន្តរាគមន៍​ដល់​ទី​តាំង​ចំណុច​ធ្វើ​សកម្ម​ភាព ។ ប៉ុន្តែ​ខណៈ​ពេល​សមត្ថកិច្ច​ទៅ​ដល់ បាន​ត្រឹម​តែ​រើស​សម្បក​គ្រាប់ កាំ​ទុះ​កាំ​ភ្លើង​តែ​ប៉ុណ្ណោះ​គឺ​២​គ្រាប់​ម៉ាក​កា​៥៩​បន្សល់​ទុក​ក្រោយ​ការ​បាញ់​ប្រហារ ។

18336972_264987337244132_80470624_n

ក្រោយ​ការ​អន្តរាគមន៍ សមត្ថកិច្ច​នាំ​ជន​រងគ្រោះ​មក​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹងមានជ័យ ដើម្បី​សាក​សួរ​នាំ បន្ថែម​ពី​ស្តី​ពី​អំពើ​បាញ់​ប្លន់​ខាង​លើ ។

18337183_264988637244002_4392485_n

នៅ​វេលា​យប់​ថ្ងៃ​ខែ​ដ​ដែល សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​ទី​តាំង​ខាង​លើ គ្រប់​ផ្លូវ​ផង​ដែរ និង​ឃើញ​មាន​កា​មេរ៉ា​សុវត្ថិភាព​ជា​ច្រើន​នៅ​ជុំវិញ​នោះ ប៉ុន្តែ​សមត្ថកិច្ច មិន​ទាន់​សុំ​ម្ចាស់​ផ្ទះ​កាមេរ៉ា នី​មួយ​ៗ ធ្វើការ​ឆែក​ឆេរ​នៅ​ឡើយ​ទេ រង់​ចាំ​ទៅ​សុំ​ពិនិត្យ​នៅ​ព្រឹក​ស្អែក ដើម្បី​មើល​រូប​ភាព​ជន​ល្មើស​ងាយ​ស្រួល​កំណត់​ភិន​ភាគ ក្នុង​ការ​ឈាន​ទៅ​ឃាត់​ខ្លួន​បាន​យក​មក​ផ្ដន្ទា​ទោស​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ក្រោយ ៕

18337406_264988620577337_658452923_n

18337464_264988633910669_41062484_n

18360812_264988610577338_915524755_n

18360958_264988627244003_1640967848_n

18360999_264988617244004_1252588115_n