ក្មេង​ទំនើង​ចូល​អុក​ឡុក​ក្នុង​សាលា​សុខ​អាន​គ្មាន​អ្នក​បង្រ្កាប

តាកែវ៖ គណៈ​គ្រប់​គ្រង​វិទ្យាល័យ​សុខ​អាន​តាកែវ​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ចុះ​បង្ក្រាប​ក្មេង​ទំនើង​ចូល​អុក​ឡុក​ក្នុង​សាលា​ផង។

18199315_424320361271223_2126477011479738924_n

យោង​តាម​ប្រភព​ហ្វេសប៊ុក​របស់​ឈ្មោះchhongVoeun​បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​៥​ខែ​ឧសភា​ឆ្នាំ​២០១៧​នៅ​វេលា​ម៉ោង​២​និង​៥៧​នាទី​រសៀល​ក្មេង​ទំនើង​មួយ​ក្រុម​មក​ពី​ផ្សារ​គិរី​វង់​ដែល​មាន​គ្នា​ប្រមាណ​ជា​៥០​នាក់​បាន​ដេញ​កាប់​សិស្ស​ព្រម​ទាំង​គ្រូ​វិទ្យាល័យ​សុខ​អាន​ក្នុង​​​សាលា​រួច​បាន​ដេញ​កាប់​បំផ្លាញ​ម៉ូតូ​ចំនួន​១៧​គ្រឿង​ទៀត​ផង។ខ្ញុំ​ជា​អ្នក​គ្រប់​គ្រង​សាលា​ពេល​ឃើញ​សភាពការណ៍​ដូច​នេះ​បាន​ទៅ​សម្រួល​តែ​វា​មិន​ស្ដាប់​ហើយ​ថែម​ទាំង​ដេញ​កាប់​ស្ទើ​រត់​មិន​ទាន់​ទៀត​ផង។សូម​ជួយ​រក​យុត្ដិ​ធម៌​ឲ្យ​សាលា​ខ្ញុំ​ផង។តើ​មាន​អ្នក​ច្បាប់​ណា​អាច​ជួយ​យើង​បាន​ទេ?ពួក​វា​មក​បី​លើក​ហើយ​។ពួក​សិស្ស​ម្នាក់​ៗ​មាន​ការ​ភ័យ​ព្រួយ​យ៉ាង​ខ្លាំង​ណាស់។ហើយ​ពួក​វា​មក​ដេញ​កាប់​ម្នាក់​មាន​សុទ្ធិ​តែ​ដាវ​សាំ​មេ​រ៉ៃ​គ្រប់​ដៃ​ហើយ​ពួក​វា​បាន​កាប់​ផ្ដាច់​សោ ​ស៊ូឡិច​ដាច់ រួច​ក៏​នាំ​គ្នា​សម្រុក​ចូល​ជា​លក្ខណៈ​មនុស្ស​ព្រៃ។

18268395_424320301271229_7388436342790265121_n

គួរ​រំលឹក​ថា ក្មេង​ទំនើង​ទាំង​អស់​នេះ​មក​ដេញ​កាប់​ពួក​សិស្ស​សាលា​វិទ្យាល័យ​សុខ​អាន​បី​លើក​ហើយ ប៉ុន្ដែ​គ្មាន​ឃើញ​សមត្ថកិច្ច​ណា​ចុះ​មក​ជួយ​អន្ដរាគមន៍​សូម្បី​តែ​ម្នាក់​ធ្វើ​ឲ្យ ពួក​ក្មេង​ទំនើង​ទាំង​អស់​នេះ​បាន​ចិត្ដ​ដោយ​ពួក​វា​គិត​ថា«គ្មាន​អាណា​ធ្វើ​ក្ដ​ពួក​វា​ទេ ដោយ​ពួក​វា​ចូល​កាប់​ដល់​ក្នុង​សាលា​ក៏​ដោយ »។

18300915_424320331271226_1208805883734180540_n

18301804_424320247937901_1167172158096720966_n

18341924_424320397937886_3084211471771211444_n

18342273_424320274604565_2886984958569747708_n