ដាក់ប្រដាប់ឆក់កណ្ដុរ បែរជាឆក់ខ្លួនឯង

ស្រុកកោះធំ៖ បុរស​ម្នាក់​ដាក់​ប្រដាប់​ឆក់​កណ្ដុរ​បែរ​ជា​ឆក់​ខ្លួន​ឯង​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗកាល​ពី​ថ្ងៃ​ទី​០៤ខែ​ឧសភា​ឆ្នាំ​២០១៧​វេលា​ម៉ោង​១៩និង​៤០​នាទី​នៅ​ចំណុច​ដី​ស្រែ​ប្រាំង​របស់​ជន​រងគ្រោះ ចុង​ព្រែក​យាយ​កែម ស្ថិត​ក្នុង​ភូមិ​ព្រែក​តាឃិន ឃុំ​ជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។

FB_IMG_1493950932561

ជន​រងគ្រោះ​ឈ្មោះ ទុយ គ្រី អាយុ​៤១​ឆ្នាំ មុខ​របរ កសិករ​មាន​ទី​លំ​នៅ​កន្លែងកើត​ហេតុ។

FB_IMG_1493950928366

វត្ថុ​តាង​ចាប់​យក៖
-អាគុយ​3​K 40 អំពែរ​០១ គ្រឿង
-អាំង​វ៉ុល​ទ័រ បំលែង​ភ្លេីង​០១​គ្រឿង
-ខ្សែ​លួស​រាយ ឆក់​កណ្តុរ​មួយ​ចំនួន។

FB_IMG_1493950923940

យោង​តាម​សាក្សី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា កន្លង​​មក​ជន​រងគ្រោះ តែង​តែ​ទៅ​ឆក់​កណ្តុរ នៅចំណុច​ដី​ស្រែ​ប្រាំង​របស់​ខ្លួន​ដេីម្បី​កុំ​ឲ្យ​កណ្តុរចូល​សុី​ស្រូវ​របស់​ខ្លួន លុះ​នៅថ្ងៃ​កើតហេតុវេលា​ម៉ោង​១៧និង​៣០ ជន​រងគ្រោះ​បាន​ចេញ​ពី​ផ្ទះ​ទៅ​ដី​ស្រែ​ប្រាំង​របស់​ខ្លួន​នៅ​ចំណុច​ខាង​លើ ជា​មួយ​ឈ្មោះ រុំ សុខណា ភេទ​ប្រុស​អាយុ​២៥ ឆ្នាំ ឈ្មោះ ប៉ូ រដ្ឋ ភេទ ប្រុស អាយុ ៣៥ ឆ្នាំ នឹង ឈ្មោះ ទែន សារី ភេទប្រុស អាយុ​២៧​ឆ្នាំ​ ដើម្បី​ឆក់​កណ្តុរ​បន្ត​ទៀត តាម​ដី​ស្រូវ​ស្រែ​រៀង​ៗ​ខ្លួន ។

FB_IMG_1493950930258

លុះ​នៅ​វេលា​ម៉ោង​១៨និង​៣០​នាទី ថ្ងៃ ខែ ឆ្នាំ ដ​ដែល​ជន​រង​គ្រោះ​បាន​ទៅ​ដល់​កន្លែង​ដី​ស្រែ​ប្រាំង​របស់​ខ្លួន រួច​ក៏​ចាប់​ផ្តេីម បន្ត​ចរន្ត​ឆក់​កណ្តុរ បន្តិច​ក្រោយ​មក​ជន​រងគ្រោះ​ក៏​ដេីរ​មេីល កណ្តុរជាប់តាមខ្សែលួសតែមិនបានដោះចរន្តភ្លេីង​អាគុយ​ទេ មួយ​សន្ទុះ​ក្រោយ​មក​ឈ្មោះ ​រុំ សុខណា ដែល​ទៅ​ជា​មួយ​គ្នា​បាត់​មិន​ឃេីញ​ត្រឡប់​មក​វិញ​ក៏​ដេីរ​ទៅ​មេីល​កន្លែង​ដាក់​អាគុយ​ឃេីញភ្លេីង​សញ្ញា​អាំង​វ៉ុល​ទ័រ លោត ខុស​ធម្មតា ក៏​ផ្តាច់​ចរន្ត​ភ្លេីង​អាគុយ​រួច​ដេីរ​ទៅ​មេីល​តាម​ភ្លឺ​ស្រែ ក៏​ឃេីញ​ជន​រងគ្រោះ​ដួល​ទៅ​លេី​ខ្សែ​លួស​រួច​ក៏​ស្រែក​ហៅ​ឈ្មោះ ប៊ូ រដ្ឋ នឹង​ឈ្មោះ ទែន សារី ដែល​នៅ​ជិត​នោះ​ឲ្យ​ជួយ ពេល​មក​ដល់​ក៏​នាំ​គ្នា​លេីក​ជន​រងគ្រោះ​ឡេីង​ដេីម្បី​ធ្វេី​ចលនា តែ​ជន​រងគ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហេីយ រួច​ក៏​ផ្តល់​ដំណឹង​ឲ្យ​ក្រុម​គ្រួសារ មក​ដេីម្បី​យក​ជន​រងគ្រោះទៅ​ផ្ទះ​ទេីប​រាយ​ការណ៍​​ជូន​សមត្ថកិច្ច ។

FB_IMG_1493950922305

​តាម​ការ​ពិនិត្យសន្និ​ដ្ឋាន​បាន​ថា​ជន​រងគ្រោះ​ពិត​ជា​ស្លាប់​ដោយ​ការ​ធ្វេស​ប្រហែស ឆក់​កណ្តុរ បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​អគ្គីសនី ស្លាប់​ដោយ​ខ្លួន​ឯង ពិត​ប្រាកដ​មែន មិន​មាន​ពាក់​ព័ន្ធ​ករណី​អ្វី​ផ្សេង​ទៀត​ឡេីយ ។
ក្រោយ​ពី​ការ​ពិនិត្យ​ចប់​សព្វ​គ្រប់ សមត្ថកិច្ច​បាន​ប្រគល់​សាក​សព​ជូន​ក្រុម​គ្រួសារ យក​ទៅ​ធ្វេី​បុណ្យ តាម​ប្រពៃណី ៕

FB_IMG_1493950920725