ទាំង​ព្រឹក​ព្រលឹម!ឃាត់​ខ្លួន​ជន​ជាតិ​វៀត​ណាម​២០​នាក់ នៅ​សង្កាត់​ច្បារ​អំពៅ​២

រាជធានី​ភ្នំពេញ : ជន​ជាតិ​វៀត​ណាម​ប្រុស​ស្រី​២០​នាក់ ត្រូវ​កម្លាំង​នគរ​បាល​នាយក​ដ្ឋាន​ស៊ើប​អង្គេត និង​អនុវត្ត​នីតិ​វិធី នៃ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ក្រសួង​មហា​ផ្ទៃ សហ​ការ​ជា​មួយ​នគរបាល​អន្តោ​ប្រវេសន៍​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់​ខ្លួន នៅ​ចំណុច​ភូមិ​កណ្តាល សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ នៅ​វេលា​ម៉ោង ៦​ព្រឹក​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៧ ពាក់​ព័ន្ធ​នឹង​ការ​ចូល​មក​ធ្វើ​ការ និង​រស់​នៅ​ដោយ​ខុស​ច្បាប់ ។

IMG-20170505-WA0029

ប្រតិបត្តិ​ការ​ចុះ​ត្រួត​ពិនិត្យ​នេះ​ធ្វើ​ឡើង ក្រោម​ការ​ដឹក​នាំ​របស់​លោក​ឧត្តមសេនីយ៍ត្រី ស្រេង សុខា អនុ​ប្រធាន​នាយក​ដ្ឋាន​ស៊ើប​អង្គេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ក្រសួង​មហា​ផ្ទៃ និង ព្រះ​រាជ​អាជ្ញារ​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក​សៀង សុខ ។

IMG-20170505-WA0032

ជា​លទ្ធិ​ផល​សមត្ថកិច្ច​បាន​រក​ឃើញ​ជន​ជាតិ​វៀត​ណាម​២០​នាក់ ក្នុង​មាន​ស្រី​១០​នាក់ ដែល​គ្មាន​លិខិត​ឆ្លង​ដែន និង​ច្បាប់​អនុញ្ញាតិ​ការងារ​ត្រឹម​ត្រូវ​ដូច្នេះ​ហើយ ពួក​គេ​ត្រូវ​បាន​ឃាត់​ខ្លួន​ភ្លាម​ៗ បញ្ចូន​ទៅ​កាន់​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​ដើម្បី​បន្ត​នីតិ​វិធី ។

IMG-20170505-WA0033

លោក​ឧត្តមសេនីយ៍អ៊ុក ហៃសីឡា ប្រធាន​នាយក​ដ្ឋាន​ស៊ើប​អង្គេត និង​អនុវត្ត​នីតិ​វិធី បាន​បញ្ជាក់​អោយ​ដឹង​ថា ចំពោះ​ជន​បរទេស​ណា ដែល​ចូល​មក​រស់​នៅ និង​ធ្វើការ​ដោយ​ខុស​ច្បាប់ ដោយ​គ្មាន​ភ្ជាប់​ជា​មួយ​លិខិត​ឆ្លង​ដែន ឬ​ឯក​សារ​ពាក់​ព័ន្ធ​ផ្សេង​នោះ ពួក​គេ​នឹង​ត្រូវ​ឃាត់​ខ្លួន​បញ្ចូន​ទៅ​កាន់​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍ ដើម្បី​កសាង​សំណុំ​បែប​បទ​ស្នើរ​ទៅ​ក្រសួង​មហា​ផ្ទៃ​សុំ​ធ្វើ​ការ​បណ្តេញ​ចេញ​ពី​កម្ពុជា ទៅ​កាន់​ប្រទេស​ដើម​ខ្លួន​វិញ នៅ​ពេល​ខាង​មុខ ៕

IMG-20170505-WA0034IMG-20170505-WA0035IMG-20170505-WA0036IMG_20170505_090135