លឹប​​ដក​ក្រអៅ​ឈូក អស់​១០​នាទី លុះ​​អណ្ដែត​ឡើង​ទើប​ដឹង​ថា​…

ខេត្ត​កណ្ដាល ៖ កាល​ពី​ថ្ងៃ​ទី​០៤.​០៥.​២០១៧ វេលា​ម៉ោង​១០.​៣០​នាទី​នៅ​ចំណុច​ក្នុង​ទឹក​ស្រះ ក្រោយ​ឡឥដ្ឋ​ឈ្មោះ ​អេង ភូមិ​កោះ​រកា ឃុំ​ព្រែក​អញ្ចាញ ​ស្រុក​មុខ​កំពូល ខេត្ត​កណ្ដាល។

FB_IMG_1493898588438

ជន​​រងគ្រោះ​​ឈ្មោះ ទូច ស្រុង ភេទ​​ប្រុស អាយុ​៣៩​​ឆ្នាំ ជន​ជាតិ​ខ្មែរ មុខរបរ​កម្មករ​ឡឥដ្ឋ ស្នាក់​នៅ​ឡឥដ្ឋ សុងវ៉ា ភូមិ​កោះ​រកា​ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខ​កំពូល ខេត្ត​កណ្តាល។

FB_IMG_1493898586598

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​កន្លង​មក​ជន​​រង​គ្រោះ​ផឹក​​ស្រា​​ជា​ប្រចាំ ហើយ​​ធ្វើ​ការងារ​​ក្នុង​​ឡឥដ្ឋ​ជា​ធម្មតា ​នៅ​ថ្ងៃ​ទី​​០៣ ​ខែ​ឧសភា ​ឆ្នាំ​២០១៧ ជន​​រងគ្រោះ​មាន​​ជំងឺ ​មិន​​បាន​​ចេញ​ធ្វើការ​​អូស​​ឥដ្ឋ​ទេ ទោះ​បី​ប្រពន្ធ​ឲ្យ​​ទៅ​ពេទ្យ​​ក៏​​មិន​​ទៅ​​ដែរ លុះ​​ដល់​​ថ្ងៃ​ទី​០៤ ខែ​ឧសភា ​ឆ្នាំ​២០១៧ វេលា​​ម៉ោង ​០៧.០០​​នាទី​ព្រឹក ជន​រងគ្រោះ និង ប្រពន្ធ​​ព្រម​ទាំង​ឈ្មោះ ​ក្រឹម បាន​ចេញ​​ធ្វើការ​អូស​​រទេះ ដឹក​ឥដ្ឋ​​ទាំង​ឈឺ (ក្ដៅ​ខ្លួន) រហូត​ដល់​​ម៉ោង​​០៩.​៣០​នាទី ​ជន​​រងគ្រោះ​​​និង​​ឈ្មោះ​ក្រឹម នាំ​គ្នា​​ទៅ​​រក​ខ្យង​និង​ដក​​ក្រ​អៅ​ឈូក​នៅ​​កន្លែង​កើត​ហេតុ ហើយ​​បាន​ជួប​ឈ្មោះ ​វុធ និង ប្រពន្ធ​វុធ ​កំពុង​រក​​ខ្យង នៅ​ទី​នោះ​ដែរ។ នៅ​​វេលា​ម៉ោង ១០​.០០​នាទី ឈ្មោះ ​វុធ ​និង​ប្រពន្ធបាន​ឡើង​ទៅ​ឡឥដ្ឋ​វិញ តែ​​ជន​រងគ្រោះ​​និង​ឈ្មោះ ​ក្រឹម នៅ​បន្ត​​រកធម្មតា​។​

FB_IMG_1493898582410

លុះ​​ដល់​​ម៉ោង ១០.៣០​នាទី​ឈ្មោះ ក្រឹម បានឃើញ​ជន​រ​ង​គ្រោះ លឹប​​ដក​​ក្រ​អៅ​ឈូក​បាត់​អស់​​រយះ​​ពេល​ប្រហែល​​១០​នាទី ​ស្រាប់​តែ​​ឃើញ​ជន​​រង​គ្រោះ ផុស​​ឡើង​​វិញ ផ្កាប់​​មុខ​ក្បាល​​ជ្រមុជ​ក្នុង​ទឹក ​​ឃើញ​​ដូច​នេះ​ឈ្មោះ ​រស់ ក្រឹម បាន​ស្ទុះ​លើក​ជនរង​គ្រោះ​ឃើញ​ជន​រងគ្រោះ ហា​មាត់​ហើយ ​ដៃជើង ខ្លួន ​ជន​រងគ្រោះ​មាន​ភាព​ទន់​ៗ រួច​លើក​ជនរង​គ្រោះ​ដាក់​លើ​គោក ​រួច​រត់​ទៅ​ប្រាប់​ប្រពន្ធ​ជន​រងគ្រោះ នៅ​ឡឥដ្ឋ​ឈ្មោះ ​សុង វ៉ា។​ ភ្លាម​នោះ​ជន​រងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ពេទ្យ​បង្អែក ស្រុក​ខ្សាច់​កណ្ដាល តែ​គ្រូ​ពេទ្យ​បាន​ប្រាប់​ថា​ជន​រងគ្រោះ​ស្លាប់​ហើយ​រួច​ក៏​​ដឹក​ជន​រងគ្រោះ​មក​ទុក​នៅ​វត្ត​ភូមិ​ក្អម​តែ​ម្ដង។

FB_IMG_1493898584753

ក្រោយ​សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យវិច័យ ​នៅ​លើ​ខ្លួន​សាក​សព​ពុំ​មាន​ស្លាក​ស្នាម​អ្វី​គួរឲ្យ​សង្ស័យ​​ឡើយ ក្រុម​គ្រួសារ​ជន​រងគ្រោះ​ទទួល ស្គាល់​ថា​ជន​រងគ្រោះ​ស្លាប់​ដោយ​សារ​លង់​ទឹក សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

FB_IMG_1493898582410
IMG_20170504_204720