ផ្តល់​ផ្លូវ​បេ​តុង និង​ដាក់​លូ ជូន​ពល​រដ្ឋ​ក្នុង​សង្កាត់​បឹង​ទំពុន​១ ដើម្បី​សម្រួល​ការ​ធ្វើ​ដំណើរ

ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាល​រង​ខណ្ឌ​មានជ័យ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ខែ​មេសា ឆ្នាំ​២០១៧​នេះ​ បាន​ប្រកាស​ស្ថាបនា​ផ្លូវ​បេតុង​១​ខ្សែ និង​ដាក់​លូ ជូន​ពល​រដ្ឋ​ក្នុង​ភូមិ​សន្សំ​កុសល​១ សង្កាត់​បឹង​ទំពុន​១ ដើម្បី​សម្រួល​ទាំង​ការ​ធ្វើ​ដំណើរ​ចេញ​ចូល និង​ជួយ​សម្រួល​ទាំង​ជីវ​ភាព​រស់​នៅ របស់​ប្រជា​ពល​រដ្ឋ​ក្នុង​មូល​ដ្ឋាន។

IMG-20170504-WA0089

លោក ឌី រ័ត្នខេមរុណ ​​លើក​ឡើង​​​បែប​នេះ​​នៅ​ក្នុង​​​ពិធី​​​អប​អរ​សាទរ ​​ដើម្បី​​​បើក​​​ការ​ដ្ឋាន​​ជួស​ជុល​​​ផ្លូវ​​​បេតុង​​​ឆ្អឹង​​​ដែក ​​ក្នុង​​​គម្រោង​​​មូល​និធិ​​អភិវឌ្ឍន៍​​​សម្រាប់​​​ឆ្នាំ​២០១៧ ​​របស់​​​រដ្ឋបាល​​ខណ្ឌ​មានជ័យ ​​ដោយ​​​ជួស​ជុល​​​ផ្លូវ​​​បេតុង១​ខ្សែ​​ ប្រវែង ៣៦៥​ម៉ែត្រ ​​និង​​​ទទឹង ៥​ម៉ែត្រ​ ​​និង​ដាក់​ប្រព័ន្ធ​លូ ទំហំ ០,៨​ម៉ែត្រ​ត្រូវ​ស្ថាបនា​ផ្លូវ​លូ​ជុំ​វិញ​សាលា​រៀន​វត្ត​សន្សំ​កុសល ស្ថិត​​​ក្នុង​​​ភូមិ​​សន្សំកុសល​៣ សង្កាត់​​​បឹង​ទំពុន​១ រាជធានី​​ភ្នំពេញ​​។

IMG-20170504-WA0088

ពិធី​​បើក​​ការ​ដ្ឋាន​​ជួស​ជុល​​ផ្លូវ​​ខាង​លើ​​នេះ ​មាន​ការ​​ចូល​រួម ​ពី​​លោក​​ចៅ​សង្កាត់​ ​សួស សារិន ព្រម​ទាំង​​​វត្ត​មាន​​លោក​-​​លោក​ស្រី ​ជា​ម​ន្ត្រី​សាលា​​ខណ្ឌ ​និង ​សមាជិក ​សមាជិកា​ក្រុម​ប្រឹក្សា​​សង្កាត់ ​រួម​​ជា​មួយ​​ប្រជា​ពលរដ្ឋ​ចំនួន​៣០០​នាក់​​ផង​​ដែរ​។

IMG-20170504-WA0087

នៅ​ក្នុង​​ពិធី​​បើក​​ការ​ដ្ឋាន​​ជួស​ជុល​​ផ្លូវ​បេតុង​១​ខ្សែ ​ជូន​​ប្រជា​ពលរដ្ឋ ​ដើម្បី​​មាន​​ភាព​ងាយ​ស្រួល​​ធ្វើ​ដំណើរ ​មុន​​បោះ​ឆ្នោត​​ឃុំ​-​សង្កាត់ ​ខាង​លើ​​នេះ​​ដែរ ​លោក ​ឌី រ័ត្នខេមរុណ ​អភិបាល​រង​ខណ្ឌ​មានជ័យ ​បាន​​ថ្លែង​​ថា ​«​ខ្ញុំ​ពិត​ជា​​មាន​​សេចក្ដី​សោមនុស្ស​​រីក​រាយ​​ក្រៃ​លែង ​ដោយ​​បាន​​ចូល​រួម​​ក្នុង​​ពិធី​​បើក​​ការ​ដ្ឋាន ​គម្រោង​​មូល​និធិ​​អភិវឌ្ឍន៍​​ខណ្ឌ​​សម្រាប់​ឆ្នាំ​២០១៧ ​ក្នុង​​ការ​​ជួស​ជុល​​ផ្លូវ ​បេតុង​​ឆ្អឹង​​ដែក​ចំនួន​១​ខ្សែ​​បន្ថែម និង​ដាក់​លូ ​នា​​ពេល​នេះ ​ដោយ​​ស្រប​តាម​​​យុទ្ធ​សាស្ត្រ​​ចតុ​កោណ ​តំណា​ក់​​កាល​​ទី​៣ ​របស់​​រាជ​រដ្ឋា​ភិបាល​​កម្ពុជា ​និ​តិ​កាល​​ទី​៥​ដែល​​មាន​​សម្ដេច​​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន ​នាយក​​រដ្ឋ​មន្ត្រី​​នៃ​​កម្ពុជា ​គឺ​យើង​​មាន​​សន្តិភាព ​មាន​ការ​​អភិវឌ្ឍ ​ឥត​ឈប់​ឈរ​​នូវ​​ទូ​ទាំង​​ប្រទេស​»​។

IMG-20170504-WA0084

លោក ឌី រ័ត្នខេមរុណ បន្តថា សម្រាប់​មូល​ដ្ឋាន​ខណ្ឌ​មាន​ជ័យ ក៏​មាន​ការ​អភិវឌ្ឍន៍​គ្រប់​សង្កាត់ ដូច​ជា​ស្ថាបនា​ផ្លូវ​បេតុង​ខ្វាត់​ខ្វែង ជា​រៀង​រាល់​ឆ្នាំ មាន​លូ​រំដោះ​ទឹក ដោយ​ប្រើ​ប្រាស់​កញ្ចប់​ថវិការ​បស់​សង្កាត់ និង​រដ្ឋ​បាល​ខណ្ឌ ដើម្បីបញ្ជៀសការលិចលង់ រួម​និង​សម្រួល​ចរាចរណ៍ របស់​ប្រជា​ពលរដ្ឋ ក្នុង​ការ​ធ្វើ​ដំណើរ​បាន​ងាយ​ស្រួល។

IMG-20170504-WA0083

លោក​ក៏​បាន​ថ្លែង​បន្ត​ថា សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​រាជ​រដ្ឋា​ភិបាល​កម្ពុជា និង​សាលា​រាជធានី​ភ្នំពេញ ដែល​បាន​ផ្ដល់ កញ្ចប់​ថវិកា មូល​និធិ​អភិវឌ្ឍន៍​ខណ្ឌ ដើម្បី​ជួយ​គាំ​ទ្រ​ដល់​ការ​អភិវឌ្ឍន៍​តាម​ផែន​ការ​មូល​ដ្ឋាន ដែលបានលើកឡើងតាមឆ្នាំនិមួយៗ ក្នុង​រាជធានី​ភ្នំពេញ។

IMG-20170504-WA0081

លើស​ពី​នេះ លោកឌី រ័ត្នខេមរុណ ក៍​សូម​អំពាវ​នាវ​ដល់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​នាៗ និង​បង​ប្អូន​ប្រជា​ពលរដ្ឋ​ទាំង​អស់ សូម​ឲ្យ​ជួយ​ថែ​រក្សា​សមទ្ធិ​ផល​នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម​ជាតិ ទាំង​ក្នុង​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត។

IMG-20170504-WA0079

ជា​មួយ​គ្នា​នោះ លោកឌី រ័ត្នខេមរុណ ក៍​បាន​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា «សូម​ឲ្យ​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ជួយ​បោះ​ឆ្នោត​ឲ្យ​ចៅ​សង្កាត់​បឹង​ទំពុន​ព្រោះ​ជា​ចៅ​សង្កាត់​រួម​សុខ​រួម​ទុក្ខ​ជា​មួយ​បង​ប្អូន ជា​រៀង​រាល់​ថ្ងៃ ។

IMG-20170504-WA0082

ដូច្នេះ​សូម​ឲ្យ​ប្រជា​ពលរដ្ឋ​​ទាំង​អស់​​ទៅ​​ចូល​រួម​​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​​ឃុំ​-​សង្កាត់ ​អាណត្តិ​​ទី​៤ឲ្យ​​បាន​​គ្រប់​​ៗ​​គ្នា ​នៅ​​ថ្ងៃ​ទី​៤ ​ខែ​មិថុនា ​ឆ្នាំ​២០១៧​ខាង​មុខ ​ហើយ​​ត្រូវ​​សម្រេច​ចិត្ត​​បោះ​ឆ្នោត​​ជ្រើស​រើស ​ឲ្យ​បាន​​ច្បាស់​លាស់ ​ត្រឹម​ត្រូវ​​ផង ​ដើម្បី​​ជៀស​វាង ​ការ​​បោះ​​ជ្រើស​រើស​​ខុស ​ធ្វើ​ឲ្យ​​យើង​​វិល​ត្រឡប់​ទៅ​​រក​​សង្គ្រាម​​វិញ ​ដោយ​​ជួប​​សោ​ទ​វិ​នា​ស​កម្ម ​បណ្ដាល​ឲ្យ​​បែក​បាក់​​ទាំង​​បង​ប្អូន ​ក្រុម​​គ្រួសារ​។

IMG-20170504-WA0080

លោក ឌី រ័ត្នខេមរុណ បាន​បញ្ជាក់​ថា សូម​ឲ្យ​ប្រជា​ពលរដ្ឋ​សម្រេច​ចិត្ត​បោះ​ឆ្នោត​ជ្រើស​រើស​យក​នូវ​សុខ​សន្តិភាព​មាន​ទាំង​ការ អភិវឌ្ឍន៍​ឥត ឈប់​ឈរ​ដូច​បច្ចុប្បន្ន ដែល​ស្ថិត​ក្រោម​គោល​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​កម្ពុជា៕

IMG-20170504-WA0084