ស្រ្តី​វ័យ​ក្មេង​ម្នាក់​លោត​សម្លាប់​ខ្លួន​ពី​អាគារ​ខុន​ដូរ​ជាន់​ទី​៦ ស្លាប់​ពេល​បញ្ចូន​ដល់​មន្ទីរ​ពេទ្យ

រាជធានី​ភ្នំពេញ : ស្ត្រី​វ័យ​ជាង​២០​ម្នាក់​បាន​លោត​ពី​លើ​អាគារ​ខុន​ដូរ​៩៩៩ ពី​ជាន់​ទី​៦ ធ្លាក់​មក​ក្រោម បណ្ដាល​បោក​ក្បាល និង​ដៃ​បាក់​របួស​ធ្ងន់ ហើយ​ត្រូវ​បាន​ស្លាប់​ពេល​បញ្ចូន​ទៅ​សង្គ្រោះ​ដល់​មន្ទីរ​ពេទ្យ​រុស្ស៊ី បង្ក​អោយ​មាន​ការ​ភ្ញាក់​ផ្អើល កាល​វេលា​ម៉ោង​៧​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ ខែ​ឧសភា​ឆ្នាំ​២០១៧ នៅ​ចំណុច​ខុន​ដូរ​៩៩៩ ស្ថិត​នៅ​ក្នុង​ភូមិ​សន្សំ​កុសល​១ សង្កាត់​បឹង​ទំពុន ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ ។

IMG-20170504-WA0090

ស្ត្រី​រងគ្រោះ​មាន​ស្គាល់​ឈ្មោះ តូ នី​ អាយុ​២៤​ឆ្នាំ មុខ​របរ​មិន​ពិត​ប្រាកដ ស្នាក់​នៅ​កន្លែង​កើត​ហេតុ​ខាង​លើ ដែល​នាង​ទើប​ដែល​មក​រស់​នៅ​បាន​១​ខែ ។

IMG-20170504-WA0044

ប្រភព​ព័ត៌​មាន ពី​សន្តិសុខ​ដែល​យាម​នៅ​ខុន​ដូរ​៩៩៩​បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើត​ហេតុ កាល​ពី​ទៀប​ភ្លឺ​ថ្ងៃ​ទី​០៤ ខែ​ឧសភា ឆ្នាំ​២០១៧ បាន​លឺ​សូរ​សំ​លេង​លាន់​ដូច​ធ្លាក់​អ្វី​ពី​លើ​ទី​ទួល​ខ្ពស់​នៅ​ចំណុច​ដីឡូត៍​ដាក់​សម្ភារៈ​សំណង់​របស់​ខុន​ដូរ ប៉ុន្តែ​ពួក​គាត់​នាំ​គា្ន​យក​ភ្លើង​ពិល​ចាំង​រក​មើល​មិន​ឃើញ​មាន​អ្វី​សោះ ។ លុះ​វេលា​ម៉ោង​៧​និង​០០​នាទី ព្រឹក​ថ្ងៃ​ខែ​ដ​ដែល ក៏​នាំ​គា្ន​ដើរ​រក​ម្ដង​ទៀត​ស្រាប់​តែ​ឃើញ​ស្រ្តី​រងគ្រោះ​ដែល​ស្នាក់​នៅ​បន្ទប់​លេខ លេខ​F​០៥-​៥០៩​A ខុន​ដូរ​ជាន់​ទី​៥ ដេក​សន្លប់​នៅ​ដីឡូតិ៍​ខាង​លើ​តែ​ម្តង ។

IMG-20170504-WA0048

ក្រោយ​ការ​ប្រទះ​ឃើញ ដោយ​គិត​ថា ជា​ករណី​លោត​ពី​លើ​អាគារ​សម្លាប់​ខ្លួន ក្រុម​សន្តិសុខ​បាន​រាយ​ការណ៍​ជូន​សមត្ថកិច្ច​អោយ​ចុះ​អន្តរាគមន៍ និង​ទំនាក់​ទំនង​ទៅ​រថយន្ត​សាមុយ​អោយ​មក​ទទួល​យក​ជន​រងគ្រោះ​ទៅ​សង្គ្រោះ​ប៉ុន្តែ​ដោយ​សារ​អការះ​របួស​ធ្ងន់​ធ្ងរ​ពេក នាង​ត្រូវ​បាន​ដាច់​ខ្យល់​ស្លាប់​ពេល​បញ្ចូន​ដល់​មន្ទីរ​ពេទ្យ​រុស្ស៊ី ។

IMG-20170504-WA0051

ក្រោយ​ទទួល​បាន​ព័ត៌មាន​រួច​មក កម្លាំង​នគរបាល​មូល​ដ្ឋាន សហការ​ជា​មួយ​នគរបាល​ជំនាញ ចុះ​ធ្វើ​កោសល្យ​វិច័យ​នៅ​ទី​តាំង​ខាង​លើ ដោយ​ប្រទះ​ឃើញ​មាន​ស្បែក​ជើង​១​គូ និង​ធុន​ស្ពេ​ត្រូ១ នៅ​ចំណុច​ទី​តាំង​ដែល​ជន​រងគ្រោះ​លោត​ពី​ជាន់​ទី​៦ ។ យោង​តាម​កាមេរ៉ា​សុវត្ថិភាព​ដែល​មាន​នៅ​តាម​ជាន់​នី​មួយ​ៗ អោយ​ដឹង​ថា នៅ​វេលា​ម៉ោង​ជាង​៤​ទាប​ភ្លឺ ជន​រងគ្រោះ​បាន​ដើរ​ចេញ​ពី​បន្ទប់​របស់​ខ្លួន​ពី​ជាន់​ទី​៥ ឡើង​ទៅ​កាន់​ជាន់​ទី​៦ ហើយ​ធ្វើ​សកម្មភាព​លោត​ពី​អាគារ​ជាន់​ទី​៦ មក​ខាង​ក្រោម​ស្លាប់​ពេល​បញ្ចូន​ដល់​មន្ទីរ​ពេទ្យ​តែ​ម្តង ។

IMG-20170504-WA0091

ជុំ​វិញ​មូល​ហេតុ នៃ​ការ​លោត​សម្លាប់​ខ្លួន​នេះ មិន​មាន​ប្រភព​ព័ត៌មាន​ណា​មួយ​បញ្ជាក់​អោយ​ដឹង​ថា ផ្តើម​ចេញ​ពី​បញ្ហា​អ្វី​អោយ​ពិត​ប្រាកដ​ឡើយ ខណះ​សមត្ថកិច្ច​កំពុង​ព្យាយាម​ទំនាក់​ទំនង​ទៅ​កាន់​បុរស​ម្នាក់ ដែល​គេ​អះ​អាង​ថា ជា​ប្តី​ស្ត្រី​រងគ្រោះ ប៉ុន្តែ​មិន​សូវ​ជា​រស់​នៅ​ជា​មួយ​គ្នា​ជា​អចិន្ត្រៃយ៍​ឡើយ ដើម្បី​សាក​សួរ​នាំ​ព័ត៌មាន​បន្ថែម ។

IMG-20170504-WA0052

សូម​បញ្ជាក់​ថា ស្ត្រី​រងគ្រោះ​ស្នាក់​នៅ​បន្ទប់​ខុន​ដូរ​ខាង​លើ​តែ​ម្នាក់​ឯង​ជាង​១​ខែ​មក​ហើយ ។ មាន​ពេល​ខ្លះ​គេ​តែង​សង្គេត​ឃើញ​បុរស​ម្នាក់​ឧស្សាហ៍​ចេញ​ចូល​មក​លេង​នាង​ម្តង​ម្កាល ប៉ុន្តែ​គេ​មិន​ដឹង​ថា​ត្រូវ​ជា​អ្វី​នឹង​នាង​ឡើយ ។ប្រភព​ខ្លះ​អះ​អាង​ថា អាច​ជា​ប្តី​របស់​នាង ៕

IMG-20170504-WA0044j