មន្រ្តី​ជិះ​៥៧០ កាង​ជ្រូក​ក្រហម​នំា​ចូល​ពី​យួន

ជ្រូក​ក្រហម​រាប់​រយ​ក្បាល​នំា​ចូល​ពី​ប្រទេស​វៀត​ណាម​តាម​ច្រក​ជ្រៃ​ធំ ខេត្ត​កណ្តាល ដោយ​មាន​មន្រ្តី​ខ្មែរ​ជិះ​​រថយន្ត​​ស៊េរី​ទំនើប Luxus Rx570 បើក​តាម​កាង ។

18222425_457234657961803_7722660303254381199_n

បើតាមអាក់ខោនហ្វេសប៊ុក”PhornSophal”​បាន​សរសេរ​បង្ហោះ​មាន​ខ្លឹម​សារ​ទំាង​ស្រុង​ថា​«ឲ្យ​តែ​​បែប​ៗ​​នេះ​ចុះ យើង​នឹង​ប្រឈម​នឹង​សេចក្តី​ស្លាប់ ហើយ​អ្នក​នំា​ចូល​ក៏​ដូច​ជា​សមត្ថកិច្ច​ជំនាញ​ពាក់​ព័ន្ធ​ក៏​មាន​ចេតនា​សម្លាប់​​ពួក​យើង​ជា​លក្ខណៈ​ប្រយោល​ដែរ?

មាន​រថយន្ត​ឡិច​ស៊ីស​៥៧០​កាង​ជ្រូក​យួន ជ្រូក​ក្រហម​រាប់​រយ​ក្បាល​ដឹក​ចូល​តាម​«ច្រក​ជ្រៃ​ធំ ខេត្ត​កណ្តាល​»​​ទំាង​ថ្ងៃ​​ទំាង​យប់ ដោយ​មាន​មន្រ្តី​ជិះ​ឡាន​ទំនើប​ជា​អ្នក​កាង​ចូល​ដល់​ដី​ខ្មែរ ដូរ​ស្លាក​លេខ​វៀត​ណាម​​ដាក់​ស្លាក​លេខ​ខ្មែរ​តើ​មន្រ្តី​ច្រក​ឲ្យ​ចំា​យាម​តែ​ច្រក​កុំ​ឲ្យ​បាត់ ឬ​មួយ​គាត់​គេង​លក់​បាត់​អស់​ហើយ តើ​លទ្ធ​ផល​នរណា​​ជា​​អ្នក​​ទទួល​រងគ្រោះ ?

18198321_457234701295132_8036330632202035075_n

បើ​តាម​ការ​អង្កេត​របស់​សារ​ព័ត៌មាន ការ​យាម​កាម​របស់​គាត់ សូម្បី​តែ​របស់​អូស​ឥវ៉ាន់​ក៏​គាត់​មិន​ឲ្យ​រំលង​ផង ចុះ​ហេតុ​អ្វី​ឡាន​ធំ​ដល់​ម្លឹង គាត់​មើល​មិន​ឃើញ»៕

ប្រភពពី៖ angrutnews
18222425_457234657961803_7722660303254381199_n