ស្ត្រី​ម្នាក់​ឈឺពោះ​សម្រាលកូន​កណ្តាល​ផ្លូ​វបង្កការ​ភ្ញាក់ផ្អើល

ភ្នំពេញ៖ ស្ត្រី​ម្នាក់​បាន​ឈឺពោះ​សម្រាល​កូន​ប្រុស​មួយ​នៅ​ពាក់​កណ្តាល​ផ្លូវ ខណៈ​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​មន្ទីរពេទ្យ។

ករណី​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាល​ពី​វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​មុខ​ផ្ទះ ចេង ហួរ លក់ម៉ាសុីន​កិនស្រូវ តាម​ផ្លូ​វ២១៧ កែង​ផ្លូវ​លេខ​១០៩ សង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ស្ត្រី​ខាង​លើ​មាន​ឈ្មោះ សោម ស្រីអូន អាយុ​២៤​ឆ្នាំ ជា​កម្មករ​លាងម៉ូតូ​នៅ​មុ្តំ​ផ្សារអូឬស្សី។ ប្ដី​មាន​ឈ្មោះ  សឿន ម៉ៅ អាយុ​២៧​ឆ្នាំ ជាកម្មករ​លាង​ម៉ូតូ​នៅ​មុ្តំ​ផ្សារអូឬស្សី។

សាក្សី​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ស្រ្តី​ឈឺ​ពោះ​ឆ្លង​ទន្លេ​បាន​ធ្វើ​ដំណើរ​តាម រ៉ឺម៉កកង់៣ ចេញ​ពី​ផ្សារអូរឫស្សី ឆ្ពោះ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ក្រុង​ដើម្បី​ឆ្លងទន្លេ។ ប៉ុន្តែ​ខណៈ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​ឈឺពោះ សម្រាល​បាន​កូន​ប្រុស​មួយ​តែម្តង។ ភ្លាមៗ​នោះ​អ្នក​ធ្វើ​ដំណើរ​តាមផ្លូវ​ក៏​បាន​ឃើញ​ហើយ​គួរឲ្យ​អាណិត​ក៏​បាន​នាំ​គ្នា​ជួយ​ជា​ថវិកា​ម្នាក់​បន្តិចៗ ផងដែរ។

ក្រោយ​កើតហេតុ រថយន្ត​មន្ទីរពេទ្យ កាល់ម៉ែត បាន​មក​ដឹក​ស្ត្រី​ជាម្តាយ និង​ទារក​ទៅ​កាន់​មន្ទីរពេទ្យ​កាល់ម៉ែត​ផងដែរ៕

IMG_20170504_100018
IMG_20170504_100105
IMG_20170504_100240
IMG_20170504_100425
IMG_20170504_100153
IMG_20170504_100333