ចេញ​ពី​ធ្វើ​ការ​ពី​នាក់​ប្ដី​ប្រពន្ធ​អង្គុយ​ប៉ះ​ម៉ូតូ​មាន​រថយន្ដ​មក​បុក​ឲ្យ​ប្ដី​ស្លាប់​និង​ប្រពន្ធ​រង​របួស​ធ្ងន់

ភ្នំពេញ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​គួរ​ឲ្យ​រន្ធត់​ដោយ​រថយន្ដ​មិន​ស្គាល់​ម៉ាក​ជិះ​មក​បុក​ពេញ​មួយ​ទំហឹង​បណ្ដាល​ឲ្យ​បុរស​ជា​ប្ដី​ស្លាប់​យ៉ាង​អាណោច​អាធ័ម​បំផុត​និង​ប្រពន្ធ​រង​របួស​ធ្ងន់​ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩​និង​២០​នាទី​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មន្នីរ៉េត​សង្កាត់​ជើងឯក​ខណ្ឌ​ដង្កោរ រាជធានី​ភ្នំពេញ។
IMG-20170503-WA0145
ជន​ដែល​ស្លាប់​មាន​ឈ្មោះ​ រឿន បូរិន អាយុ​២០​ឆ្នាំ​មុខ​របរ​កម្ម​ករ​រោង​ចក្រ​ស្នាក់​នៅ​ភូមិ​ត្រពាំង​ថ្លឹង​លិច​សង្កាត់​ព្រែក​កំពឹស​ខណ្ឌ​ដង្កោរ រាជធានី​ភ្នំពេញ។
IMG-20170503-WA0139
ចំណែក​ប្រពន្ធ​មាន​ឈ្មោះ ភឿន លីដា អាយុ​១៩​ឆ្នាំ​មុខ​របរ​កម្មករ​រោង​ចក្រ​ស្នាក់​នៅ ភូមិ​ត្រពាំង​ថ្លឹង​លិច​សង្កាត់​ព្រែក​កំពឹស​ខណ្ឌ​ដង្កោរ រាជធានី​ភ្នំពេញ។
IMG-20170503-WA0152
យោង​តាម​សាក្សី​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ប្ដី​ប្រពន្ធ​ពី​នោះ​បាន​អង្គុយ​ប៉ះ​ម៉ូតូ​នៅ​ក្បែរ​និង​កន្លែង​កើត​ហេតុ លុះ​មួយ​សន្ទុះ​ក្រោយ​មក​មាន​រថយន្ដ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​បាន​បើក​ក្នុង​ល្បឿន​លឿន​បណ្ដាល​ឲ្យ​រេ​ចង្កូត​ទៅ​បុក​រះ​ពី​នាក់​ប្ដី​ប្រពន្ធ​ដែល​អង្គុយ​ចាំ​ប៉ះ​ម៉ូតូ​បណ្ដាល​ឲ្យ​បុរស​ជា​ប្ដី​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច​និង​ស្ដ្រី​ជា​ប្រពន្ធ​រង​របួស​ធ្ងន់​ត្រូវ​បាន​គេ​ហៅ​រថយន្ដ​សាមុយ​មក​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាមៗ​ចំណែក​រថយន្ដ​បង្ក​បើក​រត់​គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង។
រី​ឯ​សព​បុរស​ដែល​ស្លាប់​ត្រូវ​ក្រុម​គ្រួសារ​មក​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត។
IMG_20170504_060437
ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​ចុះ​មក​ធ្វើការ​វាស់​វែង​និង​អូស​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោរ ដើម្បីឲ្យ​ម្ចាស់​យក​ឯក​សារ​មក​បញ្ជាក់​ទើប​ប្រគល់​ជូន​វិញ៕
IMG-20170503-WA0151