កម្សត់​ហួស! ក្រពេក​ក៏​សម្រេចចិត្ត​ចង.ក ទាំងពីរនាក់ប្តីប្រពន្ធ

ប្តីប្រពន្ធ​វ័យ​ចំណាស់ ត្រូវបាន​គេ​ប្រទះ​ឃើញ​ស្លាប់​ដោយ​ចង.ក ក្បែរ​គ្នា បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល ​កាល​ពី​រសៀល ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៧ នៅ​ក្នុង​ភូមិ-ឃុំអូស្មាច់ ខេត្តឧត្តរមានជ័យ។

hang-neck-1

បើ​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ចៀន នួន ភេទ​ស្រី អាយុ​៣៧ឆ្នាំ ត្រូវជា​កូន​ប្រសារ​ជន​រងគ្រោះ បាន​រៀបរាប់​​ប្រាប់​សមត្ថកិច្ច​ថា ជន​រងគ្រោះ​ទាំង​ពីរ ​ត្រូវជា​ឪពុកម្ដាយ​ក្មេក​របស់​ខ្លួន។ ឪពុក​ក្មេក​ឈ្មោះ ឃឹម លាង អាយុ​៦២​ឆ្នាំ មាន​ជំងឺ​សរសៃប្រសាទ ម្តាយក្មេក​ឈ្មោះ សៀក ហុង អាយុ​៥៧​ឆ្នាំ ទាំង​២​នាក់​ជា​គ្រួសារ​ទី​ទ័ល​ក្រ រស់​នៅភូមិក្តី ឃុំព្រៃតាហួរ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ មាន​កូន​០៤​នាក់ បាន​ប្តី​ប្រពន្ធ​បែក​ចេញ​អស់​ហើយ។

ស្ត្រី​ជា​កូន​ប្រសារ​បន្ត​ថា ជន​រងគ្រោះ​ទាំង​២​នាក់​​ប្តីប្រពន្ធ​បាន​មក​លេង​នឹង​ខ្លួន​ជា​កូនប្រសារ ទោះបី​ខ្លួន​បាន​លែង​លះ​ជាមួយ​ប្តី​ដែល​ជាកូន​របស់​ជន​រងគ្រោះ​ក៏​ដោយ។​ ពួកគាត់​ជា មនុស្ស​​គ្មាន​ទីពឹង ដើរ​ទៅ​នៅ​ជាមួយ​កូន​នេះ​បន្តិច កូន​នោះ​បន្តិច និង​ចេះតែ​ត្អូញត្អែរ​ថា មិន​ចង់​រស់​ព្រោះ​តែ​ក្រីក្រ​ពេក។ លុះ​រសៀល​ថ្ងៃទី​០២ ខែឧសភា ស្រាប់តែ​​អ្នកស្រុក​ប្រទះ​ឃើញ​ពួកគាត់​ពីរ​នាក់​ប្តី​ប្រពន្ធ​ចង.ក នៅ​នឹង​ដើមឈើ​ក្នុង​ព្រៃ៕

hang-neck-2
hang-neck-3
hang-neck-thumb