គួរ​ឲ្យ​រន្ធត់​ណាស់​លោក​អើយ​!​ក្មេង​ប្រុស​ម្នាក់​ត្រូវ​រថយន្ដ​ដឹក​ដី​កិន​បែក​ក្បាល​ស្លាប់​មួយ​រំពេច

កណ្តាល : យុវជន​ម្នាក់​ត្រូវ​បាន​ស្លាប់​បែក​ក្បាល​ធ្លាយ​ខួរ​នៅ​ហ្នឹង​កន្លែង​យ៉ាង​អាណោច​អាធ័ម គួរ​អោយ​សង្វេគ​បំផុត ដោយ​សារ​រថយន្ត​ធុន​ធំ​ដឹក​ដី​មួយ​គ្រឿង​បើក​បុក និង​កិន​ស្លាប់ ត្រង់​ចំណុច​ខាង​មុខ​ស្ថានីយ៍​ប្រេង​ឥន្ទនះ​សូគី​មិច​ទួល​ក្រសាំង លើ​ផ្លូវ​ជាតិ​លេខ​២១ ស្ថិត​ក្នុង​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល កាល​ពី​វេលា​ម៉ោង ១០ និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​០៣ ខែ​ឧសភា​ឆ្នាំ​២០១៧ ។

យុវ​ជន​រងគ្រោះ​មាន​ឈ្មោះ ចំរើន ឬទ្ធីសក្ក័ អាយុ​១៦​ឆ្នាំ​​មាន​ទី​លំ​នៅ​ក្នុង​ភូមិ​ព្រែក​កាត់ សង្កាត់​តាក្តុល ក្រុង​តាខ្មៅ ។

តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា មុន​កើត​ហេតុ យុវជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Honda Dream C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្តាល 1I-3898 ជិះ​ធ្វើ​ដំណើរ​តែ​ម្នាក់​ឯង​តាម​បណ្តោយ​ផ្លូវ​លេខ​២១ ក្នុង​ទិស​ដៅ ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើត​ហេតុ ស្រាប់​តែ​រថយន្ត​ប៉ែន​ដឹក​ដី​ធំ​ធុន​មួយ​គ្រឿង​មិន​ចាំ​ស្លាក​លេខ បើក​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ហើយ​បាន​បត់​ឆ្វេង មិន​បាន​ប្រយ័ត្ន​មុខ ក្រោយ​ក៏​បើក​បុក និង​កិន​ម៉ូតូ​ជន​រង​គ្រោះ បណ្តាល​អោយ​ខ្ទាត​មនុស្ស​ចូល​ក្រោម​កង់​រថយន្ត​ត្រូវ​កិន​បែក​ក្បាល​ស្លាប់​ភ្លាម​ៗ នៅ​ហ្នឹង​កន្លែង​តែ​ម្តង ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​គេច​បាត់​ស្រមោល ។

បន្ទាប់​ពី​កើត​ហេតុ សមត្ថកិច្ច​ចុះ​អន្តរាគមន៍​វាស់​វែង អូស​យក​ម៉ូតូ​ទៅ​រក្សា​ទុក នៅ​អធិការ​នគរបាល​ស្រុក​រង់​ចាំ​បង​ប្អូន​សាច់ញាតិ​យក​ឯក​សារ​មក​បញ្ជាក់ ទើប​ប្រគល់​ជូន​វិញ ។ ដោយ​ឡែក​សព​ត្រូវ​ប្រគល់​ជូន​សាច់​ញាតិ​ដើម្បី​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕

IMG-20170503-WA0051IMG-20170503-WA0053IMG-20170503-WA0052received_1341095859304496
received_1341095829304499