ជន​សង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆ្កឹះ​សោរ​ផ្ទះ

ភ្នំពេញ​៖​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្ដិ៍​ស្ទឹងមានជ័យ​ឃាត់​ខ្លួន​បន្ទាប់​ពី​ម្ចាស់​ផ្ទះ​តេ​ទៅ​ប្ដឹង​ថា​មាន​ចោរ​ចូល​ផ្ទះ​ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​០៣​ខែ​ឧសភា​ឆ្នាំ​២០១៧​ស្ថិត​នៅ​ភូមិ​ដំណាក់ធំ២​សង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌ​មានជ័យ​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ម្ចាស់​ផ្ទះ​គាត់​បាន​ចាក់​សោរ​ផ្ទះ​រួច​ចេញ​ទៅ​ក្រោយ​បាត់ លុះ​ដល់​វេលា​កើត​ហេតុ​ខាង​លើ​ម្ចាស់​បាន​មក​ដល់​ផ្ទះ​វិញ​ហើយ​ឃើញ​ជន​សង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ឆ្កឹះ​ផ្ទះ​បំណង​លួច​សម្ភារ​តែ​មិន​ទាន់​យក​អ្វី​បាន​ទេ​ដោយ​គាត់​បាន​ហៅ​សមត្ថកិច្ច​ឲ្យ​ចុះ​មក​អន្ដរាគមន៍​ទាន់​ពេល។

ជន​សង្ស័យមាន​ឈ្មោះ​ ហ៊ុំ ម៉ាប់ អាយុ​២១​ឆ្នាំ​មុខ​របរ​កម្មករ​លាង​ចាន​នៅ​KM​ស្នាក់​នៅ​ភូមិ​ទួកពង្រ​សង្កាត់​ទួលពង្រ​ខណ្ឌ​ដង្កោរ។

ជន​រងគ្រោះ​មាន​ឈ្មោះ សុខ ធីប អាយុ ៣៣ ឆ្នាំ ស្នាក់ នៅ ផ្ទះ ជួល​លេខ​307​ជាន់​ទី​៣​ភូមិ​ដំណាក់ធំ២​សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌ​មានជ័យ​។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជន​សង្ស័យ​មក​កាន់​ប៉ុស្ដិ៍​ស្ទឹង​មានជ័យ ដើម្បី​សាក​សួរ​កសាង​សំណំុ​រឿង​បញ្ជូន​ទៅ​កាន់​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ​រង់​ចាំ​ចាត់​ការ​តាម​និតី​វិធី៕

20170503_09280020170503_093034