រន្ធត់​ណាស់​កូន​សិស្ស​លោក​ដឹក​ព្រះ​សង្ឃ ទៅ​រៀន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ឡាន​បុក​ស្លាប់

រាជធានី​ភ្នំពេញ ៖ យុវជន​ដែល​គេ​ដឹង​ច្បាស់​ថា​ជា​កូន​សិស្ស​របស់​លោក​សង្ឃ បាន​ស្លាប់​បាត់​បង់​ជីវិត​យ៉ាង​អាណោច​អាធ័ម​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ដែល​បង្ក​ឡើង​ដោយ​សារ​រថយន្ត​កុង​តឺន័រ​ធុន​ធំ​មួយ​គ្រឿង បើក​បុក និង​កិន​ចំ​ក្បាល​បណ្តាល​អោយ​បែក​ធ្លាយ​ខួរ​ស្លាប់ កំឡុង​ពេល​ដឹក​ព្រះ​សង្ឃ​ទៅ​សិក្សា ស្ថិត​នៅ​​លើ​​ផ្លូវ​​ជាតិ​​លេខ​​៣ សង្កាត់​​ពង​ទឹក​ខណ្ឌ​​ដង្កោរ រាជធានី​​ភ្នំពេញ កាល​ពី​វេលា​ម៉ោង​៤​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​០២ ខែ​មេសា ឆ្នាំ​២០១៧ ។

យុវជន​រង​គ្រោះ​ខាង​លើ​ឈ្មោះ ឱក សុផាន់ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ បច្ចុប្បន្ន​ជា​កូន​សិស្ស​លោក​សង្ឃ​មួយ​អង្គ​ស្នាក់​នៅ​ភូមិ​ពៃ្រ​វែង សង្កាត់​ព្រៃវែង ខណ្ឌ​ដង្កោរ​ រាជធានី​ភ្នំពេញ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​យុវជន​ជិះ​ម៉ូតូ​មួយ​គ្រឿងម៉ាក Zoomer X ពណ៌ស​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1DH-4093 ជិះ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣ ដោយ​មាន​ព្រះ​សង្ឃ​១​អង្គ​រួម​ដំណើរ​ពី​ក្រោយ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​ធម្មតា លុះ​មក​ដល់​ចំណុច​កើត​ហេតុ ស្រាប់​តែ​មាន​រថយន្ត​កុងតឺន័រ​ធុនធំ​មួយ​គ្រឿង ពណ៌ស ដែល​ក្បាល​ពាក់​ស្លាក់​លេខ​ភ្នំពេញ 3C-4523 និង​កន្ទុយ​ពាក់​ស្លាក់​លេខ​ភ្នំពេញ 4A-1936 បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បាន​បើក​ចូល​ក្រុម​ហ៊ុន​របស់​ខ្លួន​នៅ​ខាង​ឆ្វេង​ដៃ ក៏​បាន​បើក​បុក​ម៉ូតូ​ជន​រងគ្រោះ​ទាំង​កំរោល និង​កិន​យុវជន​ជា​អ្នក​ឌុប​បែក​ក្បាល​ធ្លាយខួរ​ស្លាប់​នៅ​ហ្នឹង​កន្លែង ដោយ​ឡែក​ព្រះ​សង្ឃ​ដែល​រួម​ដំណើរ​ពី​ក្រោយ នៅ​ពេល​ឃើញ​រថយន្ត​បើក​មក​បម្រុង​បុក ក៏​លោត​ចុះ​ពី​លើ​ម៉ូតូ​បណ្តាល​អោយ​រួច​ផុត​គ្រោះ​ថ្នាក់ ។

ក្រោយ​បង្ក​ហេតុ រថយន្ត​បង្ក​បាន​ព្យាយាម​បើកចូលក្រុមហ៊ុនរបស់ខ្លួនដែលមានទីតាំងចំណុច​កើត​ហេតុ ។

ភ្លាមៗ​កម្លាំង​នគរបាល​មូល​ដ្ឋាន​ចុះ​អន្តរាគមន៍​ដល់​កន្លែង​កើត​ហេតុ និង​ចូល​ទៅ​រក​រថយន្ត​បង្ក​ដែល​បាន​ព្យាយាម​បើក​រត់​ចូល​ទី​តាំង​ខ្លួន ប៉ុន្តែ​ពេល​ចូល​ទៅ​ដល់ អ្នក​បើក​រថយន្ត​បាន​រត់​គេច​បាត់​ស្រមោល​ទៅ​ហើយ ដោយ​សមត្ថកិច្ច​ឃាត់​បាន​តែ​រថយន្ត និង​ព្រូល​រថយន្ត​ម្នាក់។

ក្រោយ​ការ​ឃាត់​ខ្លួន សមត្ថកិច្ច​មូល​ដ្ឋាន​សហ​ការ​ជា​​មួយ​ជំនាញ ចុះ​អន្តរាគមន៍​ធ្វើ​ការ​វាស់​វែង​យក​ទាំង​រថយន្ត​បង្ក និង​ម៉ូតូ​ជន​រង​គ្រោះ ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​ក្រុង​ភ្នំពេញ រង់​ចាំ​ដោះ​ស្រាយ​តាម​នីតិ​វិធី នៅ​ពេល​ក្រោយ ។

ដោយ​ឡែក​សព​ត្រូវ​បាន​សមត្ថកិច្ចប្រគល់​ជូន​ក្រុម​គ្រួសារ​សាច់​ញាតិ ដើម្បី​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕

IMG-20170502-WA0080
IMG-20170502-WA0090
IMG-20170502-WA0104
IMG_20170502_185731
IMG-20170502-WA0084IMG-20170502-WA0082
received_1340356442711771