ពេល​យប់​ប្រាប់​ក្មួយ​ថា ចង់​នៅ​ស្ងាត់​ម្នាក់​ឯង​ក្នុង​បន្ទប់ លុះ​ព្រឹក​ឡើង

រាជធានី​ភ្នំពេញ: បុរស​ចំណាស់​វ័យ​ជាង ៥០​ឆ្នាំ​ម្នាក់​បាន​សម្រេច​ចិត្ត”ចង.​ក”ធ្វើ​អត្ត​ឃាត​សម្លាប់​ខ្លួន​នៅ​បន្ទប់បង្ក​ការ​ភ្ញាក់​ផ្អើល​ឡើង​កាល​ពី​វេលា​ម៉ោង៧ព្រឹក​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ​៣៨៧ ក្នុង​ភូមិ​ទ្រា សង្កាត់​ស្ទឹង​មានជ័យ ខណ្ឌ​មានជ័យ ។

IMG-20170502-WA0038

បុរស​រងគ្រោះ​មាន​ឈ្មោះ គង់ សុផល ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មុខ​របរ​នៅ​ផ្ទះ មាន​ទី​លំ​នៅ​ទី​តាំង​កើត​ហេតុ ។

IMG-20170502-WA0033j

ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ជា​ប្រពន្ធ​ជន​រងគ្រោះ សុំុ​មិន​បញ្ចេញ​ឈ្មោះ​រៀប​រាប់អោយ​ដឹង​ថា នៅ​វេលា​យប់​ថ្ងៃ​ទី​១បុរស​ជា​ប្តី​បាន​សុំ​បន្ទប់​របស់​ក្មួយ​សម្រាកមួយ​យប់​ដោយ​ប្រាប់​ថា គាត់​ចង់​នៅ​ស្ងៀម​ស្ងាត់​តែ​ម្នាក់​ឯង ដោយ​អោយ​ក្មួយ​ប្រុស​ចុះ​មក​សម្រាក​នៅ​ខាង​ក្រោម ។ លុះ​វេលា​ម៉ោង៧​ព្រឹក​ឡើង ដោយ​មិន​ឃើញ​ជន​រងគ្រោះ​ចុះ​មក​ក្រោម​សោះ ក៏​យុវជន​ជា​ក្មួយ​បាន​ឡើង​ទៅ​បើក​ទ្វារ​បន្ទប់ ប៉ុន្តែ​ទ្វារ​ត្រូវ​ចាក់​សោះ​ពី​ខាង​ក្នុង ក៏​ហៅ​បង​ប្អូន​មក​ជួយ​ធាក់​ទម្លុះ​ទ្វារ​ចូល​ទៅ​ខាង​ក្នុង​ក៏​ប្រទះ​ឃើញ បុរស​រង​គ្រោះ ចង.ក នឹង​អង្រឹងថ្ពក់​នឹង​សសរ​ដំបូល ស្លាប់​បាត់​ទៅ​ហើយ ។

IMG-20170502-WA0031

ក្រោយ​កើត​ហេតុ​គេ​សង្គេត​ឃើញ មាន​ប្រជា​ពលរដ្ឋ​ក្បែរ​ខាង​ជា​ច្រើន​បាន​នាំ​គ្នា​មក​ចោម​រោម​មើល និង​បាន​រាយការណ៍​ជូន​នគរបាល​មូល​ដ្ឋាន និង​ជំនាញ​ចុះ​អន្តរាគមន៍​ធ្វើ​កោសល្យ​វិច្ច័យ​ពិនិត្យ​លើ​សាក​សព ។

IMG-20170502-WA0031

ក្រោយ​ការ​ពិនិត្យ​វិច្ច័យ​រួច សមត្ថកិច្ច​បញ្ជាក់​ថា ជន​រងគ្រោះ ពិត​ជា​បាន​ស្លាប់​ដោយ​សារ​ការ​ចង​.ក សម្លាប់​ខ្លួន​ឯង​ប្រាកដ​មែន ពុំ​មែន​ជា​ករណី​ឃាត​កម្ម​អ្វី​ទាំង​អស់ ដូច្នេះ​ហើយ​សព​ត្រូវ​ប្រគល់​ជូន​សាច់​ញាតិ យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ។

IMG-20170502-WA0028

ក្រុម​សាច់ញាតិ​បញ្ជាក់​ថា បុរស​រងគ្រោះមាន​ជម្ងឺ​ប្រចាំកាយ ដូច​ជា​លើស​ឈាម និង​ទឹក​នោម​ផ្អែម​ជា​ដើម ។

IMG-20170502-WA0031

ម្យ៉ាង​វិញ​កូន​ប្រុស​របស់​ខ្លួន​មាន​អាយុ​២២​ឆ្នាំ ទើប​តែ​ស្លាប់ ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ធ្វើ​បុណ្យ​៧​ថ្ងៃ​ម្សិល​មិញ ដូច្នេះ​ហើយ​ចំណុច​ទាំង​នេះ អាច​ធ្វើ​អោយ​គាត់​ពិបាក​ចិត្ត​ហើយ​សម្រេច​ចិត្ត​គិត​ខ្លី​បញ្ចប់​ជីវិត​ដោយ​បែប​នេះ​តែ​ម្តង ក៏​ថា​បាន ៕

IMG-20170502-WA0028k