ជួយ Share ផង! ខ្យល់គ​ដួល​ចូល​ខ្ទះ រលាក​មួយ​ចំហៀង​ខ្លួន ពេទ្យ​ទារ ១.៤០០

នៅ​ប្រមាណ ១០ នាទី​មុន​នេះ​បន្តិច គឺ​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៧​ យើងខ្ញុំ​បាន​ទទួល​បាន​ដំណឹង​គួរឲ្យ​ចង់​ចែករំលែក​មួយ ដែល​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក ស្នាមញញឹម​នៃ​សប្បុរសធម៌ ស្ដីអំពី លោកតា​ម្នាក់ រង​ការ​រលាក​មួយ​ចំហៀង​ខ្លួន​យ៉ាង​ធ្ងន់ រហូត​ដំបៅ​ក្លាយ​ទៅ​ហើយ។ គ្រួសារ​លោកតា​ក្រីក្រ​ពុំមាន​លទ្ធភាព​ព្យាបាល​ព្រោះ​ពេទ្យ​ទារ​ថ្លៃ​ព្យាបាល ១.៤០០​ដុល្លារ​ឯណោះ​។​

លោកតា​រង​គ្រោះថ្នាក់​នេះ​ខណៈ​ដែល​គាត់​ចៀន​ត្រី ក៏​កើត​ខ្យល់គ ហើយ​ដួល​ច្រត់​ដៃ​ទៅ​ក្នុង​ខ្ទះ​នោះ បណ្ដាល​ឲ្យ​រលាក មួយ​ចំហៀង​ខ្លួន​តែម្ដង។​

លោកតា​រស់​នៅ​ភូមិតាពេទ្យ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល។​

នេះ​ជា​សារ​ទាំងស្រុង​ដែល​យើងខ្ញុំ​ដក​ស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក ស្នាមញញឹម​នៃសប្បុរសធម៌​

ជួយ​ចែក​រំលែក​ជួយ​លោកតា​ផង!

លោកតា​ពិត​ជា​គួរ​ឲ្យ​អាណិត​ខ្លាំងណាស់ ដោយ​មាន​វ័យ​ជរា ​ហើយកំពុង​ចៀន​ត្រី​ក៏​ខ្យល់​គ​ ដួល​ច្រត់​ដៃ​ចូល​ក្នុង​ខ្ទះ​ចៀន​ត្រី​រហូត​ធ្វើឲ្យ​លោកតា​រលាក​ខ្លាំង ប៉ុន្តែ​ដោយ​ខាង​គ្រួសារ​លោកតា​គ្មាន​លទ្ធភាព​ព្យាបាល ដោយ​មន្ទីរពេទ្យ​សុំ​ថ្លៃ​ព្យាបាល 1400$ ទើប​មើល​ជាសះស្បើយ ដោយ​ធ្វើឲ្យ​ខាង​គ្រួសារ​សម្រេច​ចិត្ត​នាំ​លោកតា មក​ផ្ទះ​វិញដោយ​មិន​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ព្យាបាល​លោកតា។​ សព្វថ្ងៃកំពុង​សម្រាក​ព្យាបាល​នៅ​ផ្ទះ​របស់​លោកតា​នៅ​ភូមិតាពេទ្យ​ ឃុំជ្រៃលាស់​ ស្រុកពញាឮ​ ខេត្តកណ្តាល។

សង្ឃឹម​សប្បុរសជន​ក្នុង​និង​ក្រៅ​ប្រទេស​ចូលរួម​ជួយ​ដល់​លោកតា​ក្នុងថ្លៃ​ព្យាបាល​ជំងឺ​ផង។​

លេខ​ខ្ញុំ​បាទ​ផ្ទាល់ (​ម្ចាស់​ទំព័រ​ហ្វេសប៊ុក ស្នាមញញឹម​នៃ​សប្បុរសធម៌​)

070660088

0767777371

FB_IMG_1493654011238
FB_IMG_1493654021426
IMG_20170501_225926
FB_IMG_1493654026878