សមត្ថកិច្ច​ប៉ុស្ដិ៍​ទំនប់​ទឹក​ឃាត់​បាន​ជន​សង្ស័យ​ម្នាក់​និង​ដង​ហូត​ថ្នាំ​ញៀន​២០​កញ្ចប់​តូច

ភ្នំពេញ៖ ជន​សង្ស័យ​ម្នាក់​ដែល​ជា​មុខ​សញ្ញា​ចែក​ចាយ​ថ្នាំ​ញៀន​យ៉ាង​សកម្ម​ក្នុង​រាជធានី ត្រូូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​ទំនប់​ទឹក​ធ្វើ​ការ​ឃាត់​ខ្លួន កាល​ពីវេលា​ម៉ោង​២​រំលង​អាធ្រាត ឈាន​ចូល​ថ្ងៃ​ទី១ ខែ​ឧសភា ឆ្នាំ​២០១៧ នៅ​ត្រង់​ចំណុច​លើ​ផ្លូវ​បេតុង​១៩៩ ខាង​ក្រោយ​ផ្សារ​ទំនើប​សុវណ្ណា ស្ថិត​ក្នុង​ភូមិ​ផ្អែ សង្កាត់​ទំនប់​ទឹក ខណ្ឌ​ចំការ​មន ខណះ​ដែល​ជន​សង្ស័យ​រូប​នោះ​កំពុង​រៀប​និង​ធ្វើ​សកម្មភាព​ចែក​ចាយ​ថ្នាំ​ញៀន។

IMG-20170501-WA0014

ជន​សង្ស័យ​ដែល​ឃាត់​ខ្លួន​បាន​មាន​ឈ្មោះ សុខ រ៉ាណូ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​មុខរបរ​និង​ស្នាក់​នៅ​មិន​ពិត​ប្រាកដ ដោយ​មាន​ស្រុក​កំណើត​នៅ​ភូមិ​ប៉ោយ​ប៉ែត ឃុំ​ប៉ោយ​ប៉ែត ស្រុក​អូ​ជ្រៅ ខេត្ត​បន្ទាយ​មានជ័យ ។

IMG-20170501-WA0012

លោក ផន អូន នាយប៉ុស្ដិ៍​ទំនប់​ទឹក​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​និង​ឃាត់​ខ្លួន​ជន​សង្ស័យ​ខាង​លើ​គឺ ជន​សង្ស័យ​រូប​នោះ​បាន​ជិះ​ម៉ូតូ​ហុង​ដា​ឌ្រីម ស៊េរី​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1GE.8293 ដោយ​គ្មាន​កញ្ចក់ ស្រប​ពេល​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​កំពុង​ល្បាត​និង​មាន​ការ​សង្ស័យ ក៏​ឃាត់​ខ្លួន​សួរ​នាំ ។ ពេល​ដែល​ឃាត់​ខ្លួន​និង​សួរ​នាំ​ជន​សង្ស័យ​ខាង​លើ ជន​សង្ស័យ​រូប​នោះ​មាន​ការ​ភ័យ​ស្លន់​ស្លោ​ខ្លាំង​ពេក ទើប​ធ្វើ​ឲ្យ​សមត្ថកិច្ច​មាន​ការ​ចាប់​អារម្មណ៍​និង​ឆែក​ឆេ​លើ​ខ្លួន​ប្រាណ​ជន​សង្ស័យ​រួម​ទាំង​ម៉ូតូ​ផង​ដែរ រហូត​សមត្ថកិច្ច​គាស់​ទូក​ម៉ូតូ​ក៏​ឃើញ​ថ្នាំ​ញៀន​ចំនួន​២០​កញ្ចប់​តូច​នៅ​ជាប់​និង​ទូក​ម៉ូតូ ។

IMG-20170501-WA0008

វត្ថុតាង​ដែល​ដក​ហូត​បាន​រួម​មាន ៖ ថ្នាំញៀន​២០​កញ្ចប់​តូច /
លុយ​ខ្មែរ​70​មុឺនរៀល ទូរសព្ទ​IPhone​6ចំនួន​២​គ្រឿង និង​ម៉ូតូ​ម៉ាក​ហុង​ដា​ឌ្រីម ស៊េរី​2017​ចំនួន​មួយ​គ្រឿង​ផង។

IMG-20170501-WA0006

បន្ទាប់​មក​សមត្ថកិច្ច​មូលដ្ឋាល​បាន​បញ្ចូន​ខ្លួន​ជន​សង្ស័យ​ខាង​លើ​និង​វត្ថុតាង​ដែល​ដក​ហូត​បាន យក​មក​ប៉ុស្ដិ៍​នគរបាល​រដ្ឋ​បាល​ទំនប់​ទឹក ដើម្បី​សួរ​នាំ​បន្ថែម និង​កសាង​សណុំ​រឿង​បញ្ចូន​បន្ត​ទៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ចំការ​មន ដើម្បី​ចាក់​ការ​បន្ត​តាម​ផ្លូវ​ច្បាប់៕

IMG-20170501-WA0004
IMG-20170501-WA0003