គួរឲ្យ​រន្ធត់​! ម៉ូតូ​ឡាន​បុកគ្នា​​អូស ១០០​ម៉ែត្រ បុរស​ម្នាក់​ស្លាប់ …

ស្រុកកៀនស្វាយ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​ទំនិញ​និង​ម៉ូតូ​បណ្ដាលឲ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​​នឹងកន្លែង​កើតហេតុ កាលពីថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៧ វេលា​ម៉ោង​០២​និង​០០នាទី នៅ​ចំណុចកើតហេតុ​មុខ​ផ្សារគគីរ ភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

IMG_20170430_084552

ជន​រងគ្រោះ​ឈ្មោះ ឌុច ផានិត ភេទ​ប្រុស អាយុ​២២បឆ្នាំ​(ខ្មែរ) មុខ​របរ​បុគ្គលិក ណាហ្គាវើលដ៍ មាន​ទីលំនៅ​ភូមិស្ដៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (​ជា​ម្ចាស់​ម៉ូតូ​ស្លាប់​នៅ​កន្លែង​កើតហេតុ)។

received_263191227423743

យោង​តាម​សាក្សី​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​រងគ្រោះ​បាន​ជិះម៉ូតូ​០១​គ្រឿង​ម៉ាក គុបជ្រុង C70 ពណ៌​ខៀវ​ចាស់​ពាក់​ស្លាកលេខភ្នំពេញ1N.8298 ចេញ​ពី​ធ្វើ​ការងារ ដើម្បី​ត្រឡប់​មក​ផ្ទះ​នៅ​ភូមិស្ដៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាលវិញ លុះមក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​បាន​បុកគ្នា​ជាមួយ​រថយន្ដ​ប្រភេទ​ដឹក​ទំនិញ​មួយ​គ្រឿង​ម៉ាក HINO ពណ៌​សពាក់​ស្លាក ភ្នំពេញ3D.9292 ទិសដៅ​បញ្ច្រាស​គ្នា (អ្នក​បើក​រថយន្ដ​មិន​ស្គាល់អត្តសញ្ញាណ) បណ្ដាល​ឲ្យ​អ្នក​បើកបរ​ម៉ូតូ​ស្លាប់​នៅនឹង​កន្លែង​កើតហេតុ ចំណែក​ម៉ូតូ​ជាប់​នៅ​ក្រោម​រថយន្ដ​អូស​ប្រហែល​១០០​ម៉ែត្រ ទើប​អ្នក​បើក​រថយន្ដ​ឈប់​រួច​រត់​គេច​ខ្លួន​បាត់​តែម្ដង។

IMG_20170430_084718

បច្ចុប្បន្ន​សព​ជន​រងគ្រោះ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី។​ រឺឯវត្ថុតាង រថយន្ដ និង​ម៉ូតូ​ផ្នែក​ជំនាញ​កំពុង​ធ្វើការ​វាស់វែង ដើម្បី​យក​ទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុកកៀនស្វាយ៕

អត្ថបទ៖ បញ្ញា

IMG_20170430_084843
IMG_20170430_085037