ស្ត្រី​ជន​ជាតិ​ចិន​ម្នាក់ ដើរ​សុខ​ៗ ស្រាប់​តែ​…

ខេត្ត​ព្រះ​សីហនុ​៖ នៅ​វេលាម៉ោង១២និង​៣០​នាទី​ថ្ងៃ​ត្រង់​ទី​២៩ខែ​មេសាឆ្នាំ​២០១៧​ នេះ មាន​ករណី​ស្ត្រី​ជា​ជន​ជាតិ​ចិន​ម្នាក់​បាន​គាំង​បេះ​ដូង​ស្លាប់នៅ​កំពង់​ផែ​ទូក ទេស​ចរណ៍កាំសាប ដែល​មាន​ទី​តាំង ស្ថិត​នៅ ក្រុម​២៤ ភូមិ​៣ សង្កាត់​៣ ក្រុង-ខេត្ត​ព្រះសីហនុ។

IMG-20170429-WA0115

ជន​​រងគ្រោះ​មាន​ឈ្មោះ LIN SU SU YING ភេទ​ស្រី កើត​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​១៩៤៦ សញ្ជាតិ​ចិន កាន់​​លិខិត​ឆ្លង​ដែន ទេស​ចរណ៍​លេខ 303769613 សុពលភាព​​ដល់​​ថ្ងៃ​ទី​​១៨​​ខែ ​វិច្ឆិកា ​ឆ្នាំ​​២០២១ និង​ទិដ្ឋាការ​លេខ TI 12798717 មាន​សុពលភាព​​ដល់​​ថ្ងៃ​ទី​​២៤ ខែឧសភា ឆ្នាំ​២០១៧។

ប្រភព​​ព័ត៌មាន​​ឲ្យ​ដឹង​​ថា មុន​កើត​ហេតុ ស្ត្រី​​រងគ្រោះ​​បាន​​ដើរ​ឆ្ពោះ​ទៅ​​កាន់​​កំពង់​ផែ​​ទូក​ទេសចរណ៍ ត្រៀម​ទៅ​លេង កោះ​​មួយ​​នៅ​​ក្នុង​​ភូមិសាស្ត្រ​ខេត្ត កំឡុង​ពេល​នោះ ស្រាប់​តែ​គេ​​ប្រទះ​​ឃើញ​នាង​​ដួល ក្បែរ​​កំពង់​ផែ បង្ក​ឲ្យ​​មាន​​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ដំណើរ និង​​មន្ត្រី​នគរបាល​​យាម​កាម​​ក្បែរ​​ទី​​នោះ ជួយ​រឹត​​ខ្យល់​ដង្ហើម ប៉ុន្តែ​​ពេល​នោះ អាការៈ​ស្ត្រី​រងគ្រោះ​ចេះ​តែ​​ដង្ហក់​ខ្លាំង​ឡើង​ៗ លុះ​​មិន​បាន​ប៉ុន្មាន​នាទី​ផង​ក៏​ត្រូវ​​ដាច់​ខ្យល់​​ស្លាប់​ភ្លាម​តែ​ម្តង។

IMG-20170429-WA0117

លោក​វេជ្ជបណ្ឌិត សែ ជី​សិទ្ធិ​ជាតិ អនុ​ប្រធាន​មន្ទីរ​​សុខា​ភិបាល ខេត្ត​ព្រះ​សីហនុ ដែល​បាន​ចុះ​ទៅ​​ពិនិត្យ​សាក​សព​​ដល់​កន្លែង​​កើត​ហេតុ​​ផ្ទាល់​បាន​បញ្ជាក់​ថា ជន​​រងគ្រោះ​​គឺ​ស្លាប់​ដោយ​សារ ជំងឺ​គាំង​បេះ​ដូង ។

​​បច្ចុប្បន្ន​សាក​សព ត្រូវ​បាន​ដឹក​យក​ទៅ​​រក្សា​ទុក​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត (ពេទ្យ​ចំការ​ចេក) រង់​ចាំ​​ការ​​សម្រេច ពី​​ក្រុម​​គ្រួសារ និង​ស្ថាន​ទូត​សាម៉ី ក្នុង​ការ​យក​សព​​ទៅ​កាន់​ប្រទេស​​ដើម​ខ្លួន​វិញ ឬ​​យ៉ាង​ណា៕

IMG-20170429-WA0116