សែន​អាសូរ! ២​នាក់​ប្តីប្រពន្ធ​ត​​ម៉ូទ័រ​បូមទឹក​ចេញពីផ្ទះ អកុសល​ត្រូវ​ឆក់​ស្លាប់​គួរឲ្យ​សង្វេគ

រាជធានីភ្នំពេញ: ប្តីប្រពន្ធ​២​នាក់ ត្រូវ​ខ្សែ​ភ្លើង​ឆក់​ស្លាប់​នៅ​ក្នុង​ផ្ទះរបស់​ខ្លួន ស្លាប់​ទាំង​២​នាក់ បន្សល់​ទុក​កូន​ប្រុសស្រី​៥​នាក់​ឲ្យ​នៅ​កំព្រា បន្ទាប់​ពី​ពួកគាត់​ព្យាយាម​ត​ខ្សែ​ភ្លើង ដើម្បី​ដាក់​ម៉ូទ័រ​បូម​ទឹក​ចេញ​ពីលំនៅ​ឋាន​ខ្លួន ក្រោយ​ត្រូវ​ភ្លៀង​ជន់​លិច កាល​ពី​យប់​ថ្ងៃទី​២៨ មេសា ម្សិលមិញ។ ហេតុការណ៍​ដ៏​គួរឲ្យ​សង្វេគ​នេះ កើត​ឡើង​កាល​ពី​វេលាម៉ោង​១៤​និង​៣៥​នាទី រសៀល​ថ្ងៃទី ២៩ មេសា ឆ្នាំ២០១៧ ស្ថិតក្នុង​ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

IMG_20170429_162942

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា កាលពី​វេលា​យប់​ថ្ងៃទី​២៨ ខែមេសា ២០១៧ ម្សិលមិញ មាន​ភ្លៀង​មួយ​មេ​ធ្លាក់​មក​យ៉ាងខ្លាំង បណ្តាលឲ្យ​លំនៅឋាន​របស់​ជន​រងគ្រោះ​ទាំង​២​នាក់​ប្តីប្រពន្ធ ត្រូវ​ទឹក​ជន់​លិចដោយសារ​ស្ថានភាព​ផ្ទះ​សង់​ទាប​ជាង​ផ្លូវ។ ប្រភព​បន្ត​ថា នៅ​វេលាកើតហេតុ ប្តីប្រពន្ធ​ទាំង​២​នាក់ បាន​ទៅ​ជួល​ម៉ូទ័រ​បូម​ទឹក​គេ ដើម្បី​យក​មក​បូមទឹក​ចេញ​ពី​ផ្ទះ​របស់​ខ្លួន​ដែល​ត្រូវ​ទឹក​ជន់​លិច។ កំឡុង​ពេល​នោះ ពួក​គាត់​បាន​ត​ភ្ជាប់​ចរន្ត​ភ្លើង ដោយ​ប្រើ​ខ្សែ​ភ្លើ​ងពី​ក្នុងផ្ទះ​មក​ដាក់​លើ​គ្រែ ប៉ុន្តែ​ដោយសារ​តែ​មិន​បាន​ប្រយ័ត្ន ធ្វើ​ឲ្យ​ខ្សែ​ភ្លើង​ធ្លាក់​ចូល​ក្នុង​ទឹក បង្ក​ឲ្យ​មាន​ជា​ចរន្ត​ឆក់​ប្តីប្រពន្ធ​ទាំ​ង២​ស្លាប់ យ៉ាង​អាណោចអាធ័ម​ក្នុង​ទឹក​តែម្តង។

IMG_20170429_163039

ប្តីប្រពន្ធ​រងគ្រោះ​ទាំង​២​នាក់​មាន​ឈ្មោះ ទី១.អៀរ ហាក់ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជាប្តី មុខ​របរ​គួកជេរ​លក់ដូរ​រថយន្ត ដោយ​ឡែក​ស្ត្រី​ជាប្រពន្ធ​ឈ្មោះ អ៊ឹុង ស្រ៊ុន អាយុ​៥៤​ឆ្នាំ មុខរបរ​មេផ្ទះ។ មាន​ទីលំនៅ​នៅ​ទីតាំង​កើតហេតុ។

សូម​បញ្ជាក់​ថា ក្រោយពេល​កើតហេតុ កម្លាំង​នគរបាល​មូលដ្ឋាន រួមជាមួយ​នគរបាល​ជំនាញ​ចុះ​ដល់​កន្លែង​កើតហេតុ និង​ធ្វើ​ការ​ពិនិត្យពិច័យ​លើ​សព ឃើញ​ថា ជន​រងគ្រោះ​ពិត​ជា​បាន​ស្លាប់​ដោយសារ​ការ​ឆក់​ខ្សែភ្លើង​ប្រាកដ​មែន។ ក្រោយ​ការ​ពិនិត្យ​រួច​រាល់ សព​ត្រូវបានប្រគល់​ជូន​ក្រុម​គ្រួសារ​សាច់ញាតិ ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

IMG_20170429_163134