ហៅ​ប្អូន​ស្រី​ជីដូនមួយ​ទៅ​ជួស​ជុល​ទូរសព្ទ​នៅ​ផ្ទះ ស្រាប់​តែ…

ស្រុកកណ្ដាលស្ទឹង៖ កាល​ពី​ថ្ងៃ​ទី​២៨​ខែ​មេសា​ឆ្នាំ​២០១៧​សមត្ថកិច្ច​ចាប់​ខ្លួន​បុរស​ម្នាក់​តាម ពាក្យ​បណ្ដឹង​របស់​ម្ដាយ​នារី​រងគ្រោះ​ចោទ​ពី​បទ “ប៉ុន​ប៉ង​រំលោភ​សេពសន្ថវៈ” តែ​មិន​បាន​សម្រេច​។

យោង​តាម​សម្ដី​នារី​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​វេលា​ម៉ោង​១០.៣០​នាទី​ព្រឹក​ជន​រងគ្រោះ​បាន​ចេញ​ពី​ធ្វើការ​រោង​ចក្រ​មក​ហូប​បាយ​នៅ​ផ្ទះ​របស់​ខ្លួន ពេល​ហូប​បាយ​រួច​ហើយ​ក៏​ដើរ​ទៅ​លាង​ដៃ​នៅ​ពាង​ក្រោយ​ផ្ទះ​របស់​ខ្លួន ពេល​នោះ​ជន​សង្ស័យ​ដែល​ត្រូវ​ជា​បង​ជីដូនមួយ​របស់​នារី​រងគ្រោះ ដែល​មាន​ផ្ទះ​នៅ​ជាប់​គ្នា។

ជន​សង្ស័យ​បាន​ស្រែក​ខ្ចី​ទូរសព្ទ​របស់​នារី​រងគ្រោះ​ពី​មាត់​ទ្វារ​ផ្ទះ​ខ្លួន ដើម្បី​និយាយ​តែ​ជន​រងគ្រោះ​ប្រាប់​ថា “​ទូរសព្ទ​អត់​លុយ​ទេ”។

ក្រោយ​មក​ជន​សង្ស័យ​បាន​ហៅ​នារី​រងគ្រោះ​ម្ដង​ទៀត​ឲ្យ​មក​ក្បែរ​ខ្លួន ដោយ​យក​លេស​ថា​ជួយ​ប្ដូរ​ពី​ភាសា​អង់គ្លេស មក​អក្សរ​ខ្មែរ ក្នុង​ទូរសព្ទ​​របស់​ខ្លួន (ជា​លេស​របស់​ជន​សង្ស័យ​ថា​ខ្លួន​អត់​ចេះ) ពេល​នោះ​នារី​រង​គ្រោះ​ ក៏​មក​ចុច​ទូរសព្ទ​ឲ្យ​ជន​សង្ស័យ ភ្លាម​នោះ​ជន​សង្ស័យ​ក៏​បាន​សួរ​ជន​រងគ្រោះ​ថា​ចង់​បាន​ទូរសព្ទ​នេះ​ឫ​ក៏​អត់ គឺ​ទូរសព្ទ​ម៉ាក “oppo” ។

នារី​​រង​គ្រោះ​ឆ្លើយ​ថា “ចង់​បាន ហើយ​ទូរសព្ទ​នេះ​​មាន​តម្លៃ​ប៉ុន្មាន?” ជន​សង្ស័យ​ប្រាប់​ថា​តម្លៃ​២៣០​ដុល្លារ។ ក្នុង​ពេល​នោះ​ជន​សង្ស័យ​ក៏​បាន​ខ្ទប់​មាត់​និង​អូស​នារី​រងគ្រោះ​ទៅ​ផ្ដួល​ទៅ​លើ​ពូក​ដេក​របស់​ខ្លួន ដែល​នៅ​ក្នុង​ផ្ទះ រួច​ឡើង​ពោប​ពី​លើ​នារី​រង​គ្រោះ រួច​យក​ដៃ រាវ​ឡេវ​ខោ​នារី​រងគ្រោះ តែ​នារី​រងគ្រោះ​រើ​បម្រាស់​រួច ក៏​លើក​ដៃ​សំពះ​អង្វរ​ជន​សង្ស័យ​ទើប​ជន​សង្ស័យ​យល់​ព្រម​ឈប់​ធ្វើ​សកម្មភាព​បន្ត​ទៀត។

បន្ទាប់​មក​នារី​រងគ្រោះ ក៏​បាន​និយាយ​ប្រាប់​ជីដូន​បង្កើត​របស់​ខ្លួន ពី​រឿង​ខាង​លើ។ ជីដូន​នារី​រងគ្រោះ ក៏​ទៅ​ប្រាប់​ប្រធាន​ភូមិ ប្រធាន​ភូមិ​បាន​រាយ​ការណ៍​ទៅ​លោក​នាយ​ប៉ុស្តិ៍។

ពេល​នាយ​ប៉ុស្តិ៍​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ ជន​សង្ស័យ​បាន​រត់​គេច​ខ្លួន​បាត់។ ក្រោយ​មក​ម្ដាយ​នារី​រង​គ្រោះ​បាន​មក​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ជើងកើប។

នារី​រងគ្រោះ​ឈ្មោះ ភ.ច.រ. អាយុ​១៦​ឆ្នាំ​រស់​នៅ​ភូមិពោធិ៍ស្មាត ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខ​របរ​កម្មការិនី​រោងចក្រ​កាត់ដេរ​។

ជន​សង្ស័យ​ឈ្មោះ ថន រដ្ឋា ហៅ​ពាង ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ រស់​នៅ​ភូមិពោធិ៍ស្មាត ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខ​របរ​មិន​ពិតប្រាកដ​(គេចខ្លួន)។

បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​​ស្រាវជ្រាវ​តាម​ចាប់​ខ្លួន​មក​ផ្ដន្ទា​ទោស​តាម​ផ្លូវ​ច្បាប់៕

IMG_20170428_194410
FB_IMG_1493374075712k
FB_IMG_1493374077403o