ពេល​ម្តាយ​នៅ​មណ្ឌល​ចាស់ជរា​ធ្លាក់ខ្លួន​ឈឺ​ជិត​ស្លាប់ ផ្ដាំ​កូន​ប្រុស​ពីរបី​ម៉ាត់ សែន​ស្លុត​ចិត្ត

បន្ទាប់ពី​មរណភាព​របស់​ឪពុក កូនប្រុស​បានសម្រេច​ចិត្ត​យក​ម្ដាយ​ជរា​ទៅ​ដាក់​នៅ​មណ្ឌល​ថែទាំ​មនុស្ស​ចាស់ ហើយ​រូប​គេ​បាន​ទៅ​លេង​ម្តាយ​ចាស់ យូរៗ​ម្តង។

a-woman-left-3

ថ្ងៃមួយ បុរស​ជា​កូន​បាន​ទទួល​ទូរសព្ទ​ពី​មណ្ឌល​ដោយ​បាន​ប្រាប់​គាត់​ថា ម្ដាយ​របស់​គាត់​មិន​ស្រួល​ទេ ហើយ​គួរតែ​មក​មើល​គាត់​ជា​បន្ទាន់។

បុរស​ជា​កូន​បាន​ទៅ​សួរ​សុខទុក្ខ​ម្ដាយ​របស់​គាត់​ភ្លាម ហើយ​ឃើញ​គាត់​សម្រាក​លើ​គ្រែ​សម្រាប់​មនុស្ស​ជិត​ស្លាប់។

a-woman-left-1

នៅ​ពេល​នោះ​បុរស​ជា​កូន​បាន​សួរ​ម្ដាយ​ថា “​ម៉ែ តើ​កូន​អាច​ធ្វើ​អ្វី​បាន​ខ្លះ​សម្រាប់​ម៉ែ​នៅ​ពេល​នេះ​?”

ម្ដាយ​ឆ្លើយតប​ថា “​សូម​កូន​សម្លាញ់ ជួយ​ដំឡើង​កង្ហារ​នៅ​មណ្ឌល​នេះ​ផង នៅ​ទីនេះ​គ្មាន​កង្ហារ​ទេ​។ ហើយ​ជួយ​ដាក់​ទូរ​ទឹកកក​មួយ​សម្រាប់​រក្សា​ម្ហូបអាហារ​ផង។ ច្រើន​លើក​ច្រើន​សា​ហើយ ម៉ែ​តែង​ចូល​គេង​ទាំង​ពោះ​ទទេ​”​

កូន​ប្រុស​បាន​ឮ​ដូច្នេះ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង និង​សួរ​ទៅ​ម្ដាយ​ថា “​ម៉េច​ក៏​យូរ​ណាស់​ហើយ ម៉ែ​មិន​ព្រម​ប្រាប់​កូន​។ ឥឡូវ​ម៉ែ​ជិត​ចាក​ចេញពី​កូន​ហើយ ទើប​ម៉ែ​ប្រាប់​រឿង​ទាំងនេះ​ដល់​កូន ដើម្បី​អ្វី​ទៅ​ម៉ែ​?”

a-woman-left-2

ម្ដាយ​ឆ្លើយតប​វិញ​ថា “​វា​មិន​អី​ទេ​កូន​សម្លាញ់ ម៉ែ​អាច​ទ្រាំ​ភាព​ក្ដៅស្អុះ​ស្អាប់ ការ​ឃ្លាន និង​ការ​ឈឺ​ចាប់បាន ប៉ុន្តែ​នៅពេល​កូនៗ​របស់​កូន​ឯង​បញ្ជូន​កូន​មក​ទីនេះ ម៉ែ​ខ្លាច​កូន​មិន​អាច​ទ្រាំទ្រ​បាន​ដូច​ម៉ែ”

ប្រភព៖ http://rosemag.net