កម្លាំង​នគរបាល​អន្តោ​ប្រវេសន៍ ឃាត់​ជន​ជាតិ​វៀត​ណាម និង​ចិន​ប្រុស​ស្រី ៧១​នាក់

រាជធានី​ភ្នំពេញ: ជន​ជាតិ​វៀត​ណាមនិង​ចិន ប្រុស​ស្រី ចំនួន​៧១​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើប​អង្គេត និង​អនុវត្ត​នីតិ​វិធី នៃ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ក្រសួង​មហា​ផ្ទៃ សហការ​ជា​មួយ​នគរបាល​អន្តោ​ប្រវេសន៍​រាជ​ធានី​ភ្នំពេញ ធ្វើ​ការ​ឃាត់​ខ្លួន​នៅ​ចំណុច​ទី​តាំង​ផ្ទះ​ស្នាក់​នៅ​របស់​កម្មករ​មួយ​កន្លែង តាម​បណ្តោយ​ផ្លូវ​លេខ​៣៦៨​ក្នុង​ភូមិ​៧ សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី​១ ខណ្ឌ​ចំការ​មន នៅ​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២៨ខែ​មេសាឆ្នាំ​២០១៧ ពាក់​ព័ន្ធ​នឹង​ការ​ចូល​មក​រស់​នៅ និង​ធ្វើ​ការ​ដោយ​ខុស​ច្បាប់ ។
IMG-20170428-WA0058
ប្រតិបត្តិ​ការ​ចុះ​ឃាត់​ខ្លួន​នេះ​ធ្វើ​ឡើង ក្រោម​ការ​ដឹក​នាំ​របស់​លោក​ឧត្តម សេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាន​នាយក​​ដ្ឋាន​ស៊ើប​អង្គេតនិង​អនុវត្ត​នីតិ​វិធី នៃ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ក្រសួង​មហា​ផ្ទៃនិង ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក​ សៀង សុខ ។
IMG-20170428-WA0059
ក្នុង​ការ​ចុះ​ត្រួត​ពិនិត្យ សមត្ថកិច្ច​បាន​ត្រួត​ពិនិត្យ​លើ​ជន​បរទេស​២​សញ្ជាតិ មាន​ចិននិង​វៀត​ណាម ដែល​មាន​មនុស្ស​សរុប​ចំនួន​១០​៨នាក់ស្រី​១០​នាក់ ក្នុង​នោះវៀត​ណាម​មាន​១៨​នាក់ ស្រី​៥​នាក់ និង​សេស​សល់​ជា​ជន​ជាតិ​ចិន ។
ជា​លទ្ធិ​ផល ក្រោយ​ការ​ត្រួត​ពិនិត្យ​រួច​មក សមត្ថកិច្ច​រ​ក​ឃើញ​មាន ៧១​នាក់ គ្មាន​លិខិត​ឯក​សារ​ពាក់ព័ន្ធ​ដូច​ជា​លិខិត​ឆ្លង​ដែន ក៏​ដូច​ជា​ច្បាប់​អនុញ្ញាត្តិ​ការងារ​ត្រឹម​ត្រូវ ។ ក្នុង​ការ​ចំណោម​៧១​នាក់​នោះ មាន​វៀត​ណាម​១៨​នាក់ និង​ចិន​ចំនួន ៥៣​នាក់ ។

ក្រោយ​ការ​ពិនិត្យ​ឃើញ​ថា គ្មាន​ឯក​សារ​ពាក់ព័ន្ធ​រួច​មក ពួក​គេ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ភ្លាមៗ បញ្ចូន​ទៅ​កាន់​អគ្គ​នាយក​ដ្ឋាន អន្តោ​ប្រវេសន៍ រង់ចាំ​បន្ត​នីតិ​វិធី ។
IMG-20170428-WA0052
លោក​ឧត្តម​សេនីយ៍ អ៊ុក ហៃសីឡា បាន​បញ្ជាក់​អោយ​ដឹង​ថា ចំពោះ​ជន​បរទេស​ណា ដែល​ចូល​មក​រស់​នៅ និង​ធ្វើការ​ដោយ​ខុស​ច្បាប់ ដោយ​គ្មាន​ភ្ជាប់​ជា​មួយ​លិខិត​ឆ្លង​ដែន ឬ​ឯក​សារ​ពាក់ព័ន្ធ​ផ្សេង​នោះ ពួក​គេ​នឹង​ត្រូវ​ឃាត់​ខ្លួន​បញ្ចូន​ទៅ​កាន់​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍ ដើម្បី​កសាង​សំណុំ​បែប​បទ​ស្នើរ​ទៅ​ក្រសួង​មហា​ផ្ទៃ​សុំ​ធ្វើការ​បណ្តេញ​ចេញ​ពី​កម្ពុជា ទៅ​កាន់​ប្រទេស​ដើម​ខ្លួន​វិញ នៅ​ពេល​ខាង​មុខ ៕
IMG_20170428_124217
IMG-20170428-WA0051
IMG-20170428-WA0057
IMG_20170428_123856