រថយន្ត​កុង​តឺន័រ​ បើក​បត់​លឿន​បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារ​ជើង​ឡើង​លើ​បង្ក​ការ​ភ្ញាក់​ផ្អើល​​​

ភ្នំពេញ៖ មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពលរដ្ឋ​យ៉ាង​ខ្លាំង ខណ:​ដែល​មាន​រថយន្ត កុងតឺន័រ​ ​មួយ​គ្រឿង​បាន​បើក​បត់​លឿន​មិន​ប្រយ័ត្ន​បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារ​ជើង​ឡើង​លើ កាល​ពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់ ថ្ងៃ​ទី​២៧​ ខែ​មេសា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​គល់​ស្ពាន​ព្រះ​មុន្នីវង្ស​ចាស់ នៅ​ក្នុង​សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ។

បើ​តាម​សម្ដី​ប្រជា​ពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ខាង​លើ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ គឺ​រថយន្ត​បង្ក​ម៉ាក​ហុី​ណូ ខ្នាត​កុងតឺន័រ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​3B.1738 បើក​បរ​ដោយ​បុរស​ម្នាក់​បាន​ធ្វើ​ដំណើរ​មក​ពី​ផ្លូវ​ជាតិ​លេខ​១ ទិស​ដៅ​ពី​កើត​មក​លិច​ក្នុង​បំណង​ឆ្លង​ស្ពាន​ព្រះ​មុន្នីវង្ស​ចាស់ ខណ:​មក​ដល់​គល់​ស្ពាន អ្នក​បើក​បរ​បាន​បើក​លឿន​ហើយ​បួង​ចង្កូត​លឿន​ទៀត បណ្ដាល​ឲ្យ​រថយន្ត​បង្ក​ខាង​លើ​ផ្អៀង​ក្រឡាប់​បាស់​ជើង​យ៉ាង​ច្រង៉ាង​តែ​ម្ដង សំណាង​ល្អ​ក្នុង​ហេតុការណ៍​នោះ​គឺ​មិន​បង្ក​ឲ្យ​គ្រោះ​ថ្នាក់​ដល់​អ្នក​ដំណើរ​តាម​ដង​ផ្លូវ​ឡើយ និង​មិន​ប៉ះ​ពាល់​ដល់​សម្បត្តិ​សាធារណ:​នោះ​ទេ គ្រន់​តែ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពលរដ្ឋ​យ៉ាង​ខ្លាំង​និង​ទាំង​សមត្ថកិច្ច​មូល​ដ្ឋាន​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ​ភ្លាមៗ​ផង​ដែរ។

ក្រោយពេលកើតហេតុម្ចាស់រថយន្តបង្កខាងលើបានទំនាក់ទំនងទៅខាងរថយន្តស្ទួចឲ្យមកស្ទួចរថយន្តរបស់ខ្លួនយកទៅជួសជុលដោយខ្លួនឯង ព្រោះរថយន្តបង្កខាងលើមិនបានបង្កឲ្យគ្រោះថ្នាក់ដល់អ្នកដ៏ទៃនិងសម្បត្តិសាធារណ:នោះឡើយ៕
20170427_212353
20170427_212654
20170427_212405
20170427_212405
IMG_20170428_080622k