ផ្ទុះ​ឡ​តិ៍​កម្តៅ​ក្កា​កុង​ប្លា​កេ នៅ​តំបន់​សេដ្ឋកិច្ច​​ពិសេស​ឃុំ​​បិត​ត្រាំង បណ្តាល​​ឲ្យ​បុរស​២​នាក់ រលាក​ភ្លើង​រង​របួស​ធ្ងន់

ខេត្តព្រះសីហនុ ៖ នៅ​វេលា​ម៉ោង​១៧​និង​៣០​នាទី​ថ្ងៃ​ទី​២៧​ខែ​មេសា ឆ្នាំ​២០១៧ នៅ​តំបន់​សេដ្ឋ​កិច្ច​ពិសេស ឃុំ​បិត​ត្រាំង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហនុ មាន​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​មួយ​កើត​ឡើង ដោយ​ផ្ទុះ​ឡតិ៍​កំដៅ រោង​ចក្រ​ផលិត​ក្តា​កុង​ប្លា​កេ ឈ្មោះ​ហ្លាញ​ហ្វ្ល​រីង ខេម​បូ​ឌា ខូ​អិល​ធី​ឌី បណ្ដាល​អោយ កម្មករ​ចំនួន​០២​នាក់​រង​របួស​ធ្ងន់ ត្រូវ​បាន​បញ្ចូន​ទៅ​សង្គ្រោះ​ភ្លាមៗ ។

ជន​រង​គ្រោះ​ទាំង​២​នាក់​មាន​ឈ្មោះ ទី១​ឈ្មោះ រាំង ធី ភេទ​ប្រុស មាន​ទី​លំ​នៅ ភូមិ​ពូ​ធឿង​ឃុំ​បិត​ត្រាំង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហនុ និង​ទី​២​ឈ្មោះ​នាង នឿន ភេទ​ប្រុស មាន​ទី​នៅ​ភូមិ​ព្រៃ​នប់​២ ឃុំ​/​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហនុ ។

ក្រោយ​កើត​ហេតុ ជន​រងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​សេតេ​ក្រុង​ព្រះ​សីហនុ រីឯ​នៅ​កន្លែង​ភ្លើង​ឆេះ ត្រូវ​បាន​ពន្លត់​រួច​រាល់​ហើយ ។

ប្រភព​ព័ត៌មាន​បញ្ជាក់​ថា គេ​នៅ​មិន​ទាន់​ដឹង​ពី​មូល​ហេតុ នៃ​ការ​ផ្ទុះ​នៅ​ឡើយ​ទេ រង់​ចាំ​សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យ​វិច្ច័យ​នៅ​ពេល​ក្រោយ​បន្ថែម ។

មន្ត្រី​នគរ​បាល​មូល​ដ្ឋាន​អោយ​ដឹង​ថា​ ទី​តាំង​ខាង​លើ​គឺ​មាន​ការ​ផ្ទុះ​ឡិ៍ត​បែប​នេះ​ចំនួន​២​លើ​ក​ហើយ បើ​គិត​ទាំង​ការ​ផ្ទុះ​ចុង​ក្រោយ​មក​នេះ ៕

IMG-20170428-WA0007
IMG-20170428-WA0008
IMG-20170428-WA0009
IMG-20170428-WA0011
IMG-20170428-WA0014
IMG-20170428-WA0009