គណៈ​មេធាវី​ជួប​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ បញ្ហា​ការពារ​ក្ដី​ជន​ក្រីក្រ

នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ២០១៧ លោក​មេធាវី សួន វិសាល ប្រធាន​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រកម្ពុជា បាន​ដឹកនាំ​ប្រតិភូ​គណៈ​មេធាវី ០៦ រូប មាន​លោក​មេធាវី លីវ សុវណ្ណា លោកស្រី​មេធាវី សៅ កញ្ញា លោក​មេធាវី វ៉ា ពិសី លោក​មេធាវី ជូ ចាន់ធីរ៉ា ជា​សមាជិក-សមាជិកា​ក្រុម​ប្រឹក្សា​គណៈ​មេធាវី លោក​មេធាវី ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការ​គណៈ​មេធាវី និង​លោក​មេធាវី យុង ផានិត អនុ​ប្រធាន​នាយកដ្ឋាន​ការពារ​ក្តី​ជូន​ជន​ក្រីក្រ​នៃ​គណៈ​មេធាវី ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ពាក់ព័ន្ធ​នឹង​ការងារ​ការពារ​ក្តី​ជូន​ជន​ក្រីក្រ ការ​កែ​ទម្រង់​ប្រព័ន្ធ​ច្បាប់ និង​តុលាការ ព្រមទាំង​​កិច្ច​សហការ​ផ្សេងៗ​ទៀត។

cambodian-lawer-team-1
cambodian-lawer-team-2
cambodian-lawer-team-3