ក្មេងសោះធ្វើចោរលួចកាបួបត្រូវសមត្ថកិច្ចចាប់បាន

ភ្នំពេញ​៖ យុវជន​​២​​នាក់​​បាន​​លួច​​ចូល​ក្នុង​​ផ្ទះ​​ប្រជា​​ពលរដ្ឋ​​លួច​​យក​​កាបូប​លុយ​​ហើយ​​បំរុង​​រត់​​គេច​​ខ្លួន តែ​​ត្រូវ​ម្ចាស់​​ដឹង​​ទាន់​​ដេញ​​តាម​​ចាប់​​បាន​​ម្នាក់​ចំណែក​​ម្នាក់​​ទៀត​​រត់​​គេច​​ខ្លួន​​បាត់។ ហេតុ​​ការណ៍​​នេះ​​កើត​​ឡើង​​កាល​​ពី​វេលា​​ម៉ោង​​៩​​និង​​២០​​នាទី​​ថ្ងៃ​​ទី​​២៧​​ខែ​មេសា ឆ្នាំ ២០១៧ ស្ថិត​​នៅ​​ផ្ទះ​​ជួល​ម្តុំ​ផ្សារ​​សុល​​ឡា ភូមិ​​មាន​​ជ័យ​១ សង្កាត់​ស្ទឹង​​មាន​​ជ័យ ខណ្ឌ​​មាន​ជ័យ ។

សមត្ថកិច្ច​​ប៉ុស្ដិ៍​​ស្ទឹង​​មាន​ជ័យ​​បាន​អោយ​​ដឹង​​ថា​​ជន​សង្ស័យ​​ដែល​​ឃាត់​ខ្លួន​​បាន​​មាន​​ឈ្មោះ ប៊ូន ធា ភេទ​​ប្រុស​អាយុ​​១៧​​ឆ្នាំ​​មុខរបរ​​មិន​​ពិត​​ប្រាកដ​ស្នាក់​​នៅ​​ភូមិ​​មាន​ជ័យ​១​​សង្កាត់​​ស្ទឹង​មាន​ជ័យ​​ដែល​​ជា​​មុខ​​សញ្ញា​​ចាស់​​ខាង​ដើរ​​លួច​​តាម​​បន្ទប់​​ជួល តាម​​សម្តី​​ពី​​ជន​រង​គ្រោះ​​ឈ្មោះ អ៊ូច ថាវី ភេទ​​ស្រី​​អាយុ​២២​​ឆ្នាំ មុខរបរ​​ជា​​និសិ្សត​​បាន​​ប្រាប់​អោយ​​ដឹង​​ថា នៅ​​ព្រឹក​​ថ្ងៃ​​ទី​​២៧​​ម៉ោង​ប្រហែល​​៨​​ដោយ​​រូប​​នាង​​កំពុង​​តែ​​គេង​នៅ​​ក្នុង​​បន្ទប់​​ផ្ទះ​​ជួល​​ដោយ​​នាង​​បាន​ទុក​​កាបូប​​ដៃ​​ដែល​​មាន​​ពណ៌​ក្រហម​ដាក់​​នៅ​​ក្បែរ​​ខ្លួន​​ហើយ​​មិន​​បាន​​បិត​​ទ្វារ​បន្ទប់​​នៅ​​ពេល​​នោះ​​រូប​​នាង​​ដោយ​កំពុង​​តែ​​គេង​​ដោយ​​មិន​​ដឹង​​ថា​​មាន​​អ្នក​មក​​ចូល​​លួច​​កាបូប​​របស់​​នាង​​ដោយ​មាន​​អ្នក​​ជិត​​ខាង​​បាន​​ឃើញ​​បាន​​ស្រែក​ហៅ​​នាង​​បាន​​ដឹង​​ខ្លួន​​ក៏​​បាន​​ឃើញ​​ក្មេង​២​​នាក់​​កំពុង​​តែ​​រ៉ូត​​កាបូប​​យក​​លុយ​​តែ​ពេល​​នោះ​​បាន​​ឃើញ​​ក្មេង​​ម្នាក់​​បាន​យក​​លុយ​របស់​​នាង​​អស់​​ចំនួន​​១០០​$ បាន​​រត់​​គេច​​បាត់​​ហើយ​​នាង​​បាន​​ស្រែក​ឆោឡោ​​ឡើង​​បាន​​ចាប់​​បាន​​ម្នាក់​​រួច​បាន​​ប្រគល់​​អោយ​​សមត្ថកិច្ច​​ចាក់​​ការ​តាម​​ផ្លូវ​​ច្បាប់។

ជន​សង្ស័យ​កំពុង​​កសាង​​សំណុំ​​រឿង​បញ្ចូន​​ទៅ​​អធិកាដ្ឋាន​​នគរ​បាល​​ខណ្ឌ​មាន​ជ័យ​​ចាត់​​ការ​​បន្ត​​តាម​​ផ្លូវ​​ច្បាប់៕
IMG_20170427_121246
IMG-20170427-WA0036