បើក​រថយន្ត​ស្ទើ​ភ្លើង​ទៅ​បុក​របាំង​ថ្ម រួច​ត្រូវ​រថយន្ត​មួយ​គ្រឿង​ទៀត​មក​ពី​ក្រោយ​បុក​បន្ថែម​រង​ការ​ខូច​ខាត​ទាំង​២

ភ្នំពេញ៖ រថយន្ត​ម៉ាក​កាមរី​បាឡែន​មួយ​គ្រឿង បាន​បើក​បត់​ឆ្លង​ផ្លូវ​មិន​ប្រយ័ត្ន​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ ខណះ​ភ្លាម​ៗក៏​ត្រូវ​រថយន្ត​ម៉ាក​ព្រូស​បើក​មក​ពី​ក្រោយ​បុក​បន្ថែម​ទៀត​បណ្ដាល​ឲ្យ​រង​ការ​ខូច​ខាត ។ ដែល​ទី​តាំង​កើត​ហេតុ​នៅ​ក្បែ​ច្រក​ចូល​វត្ត​សន្សំ​កុសល តាម​បណ្ដោយ​ផ្លូវ​២៧១ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន រាជ​ធានី​ភ្នំពេញ នា​វេលា​ម៉ោ​៩​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៧។

រថយន្ត​បង្ក​ម៉ាក​កាមរី​បាឡែន ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ2X.0041 បើក​បរ​ដោយ​ស្ត្រី​ម្នាក់ រួម​ដំណើ​ស្ត្រី​២​នាក់​ទៀត​ក្នុង​រថយន្ត រីឯ​រថយន្ត​ដែល​បើក​បុក​រថយន្ត​ពី​ក្រោយ​ម៉ាក ព្រូស ពណ៌​ត្រី​ឆ្លួញ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AC.2839 បើក​បរ​ដោយ​បុរស​ម្នាក់ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជា​ពលរដ្ឋ​ដែលនៅ​ក្បែរ​កន្លែង​កើត​ហេតុ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គឺ ស្ត្រី​ម្នាក់​បាន​បើក​រថយន្ត​ម៉ាក​កាមរី​បាឡែន ធ្វើ​ដំណើរ​តាមប​ណ្ដោយ​ផ្លូវ​៤៨៨ ទិស​ដៅ​ពី​កើត​មក​លិច ខណះ​មក​ដល់​ផ្លូវ​២៧១ ក៏​បាន​បត់​ស្ដាំ ដោយ​អ្នក​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​វៀច​អស់​មួយ​កង់ ហើយ​ភ្លាមៗ​ក៏​មាន​រថយន្ត​ម៉ាក​ព្រូស​បាន​បើក​មក​ពី​ក្រោយ​ជាន់​ហ្វាំង​មិន​ទាន់ ក៏​បុក​បន្ថែម​ទៀត​បណ្ដាល​ឲ្យ​រង​ការ​ខូច​ខាត​ទាំង​ពីរ​គ្រឿង ។

បន្ទាប់​ពី​កើត​ហេតុ​រួច ម្ចាស់​រថយន្ត​ទាំង​ពីរ​គ្រឿង​បាន​សម្រប​សម្រួល​គ្នា ដោយ​ភាគី​ខាង​រថយន្ត​កាមរី​បាឡែន​ព្រម​ទទួល​កំហុស និង​ព្រម​សង​ថ្លៃ​ខូច​ខាត​ទៅ​លើ​រថយន្ត​ព្រូស​ដែល​បាន​បើក​បុក​ពី​ក្រោយ​ផង​ដែរ ក៏​ប៉ុន្តែ​ខណះ​ពេល​ដែល​កំពុង​ដោះ​ស្រាយ​គ្នា​នោះ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ និង​បាន​ឃាត់​រថយន្ត​កាមរី​បាឡែន​ឲ្យ​នៅ​កន្លែង​កើត​ហេតុ ដើម្បី​ទាក់​ទង​ទៅ​ជំនាញ​ចរាចរណ៍​ក្រុង​ឲ្យ​មក​ស្ទួច​យក​ទៅ​ដោះ​ស្រាយ​គ្នា​នៅ​ក្រុង ព្រោះ​រថយន្ត​កាមរី​បាឡែន​បាន​បង្ក​ផល​ប៉ះ​ពាល់​ដល់​សម្បត្តិ​សាធារណះ​ ។

ក្រោយ​មក​សមត្ថកិច្ច​ជំនាញ់​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​បាន​ចុះ​មក​ធ្វើ​ការ​វាស់​វែង​យក​រថយន្ត​ទាំង​ពីរ​គ្រឿង​ទៅ​រក្សា​ទុក​នៅ​ក្រុង ខណះ​ដែរ​ម្ចាស់​រថយន្ត​កាមរី​បាឡែន​មិន​ព្រម​សង​ថ្លៃ​ខូច​ខាត​ទៅ​លើ​ម្ចាស់​រថយន្ត​ព្រូស​វិញ៕
IMG-20170426-WA0090
IMG-20170426-WA0091
IMG-20170426-WA0093
IMG-20170426-WA0094