ជួយ Share! តារា​កំប្លែង​ លោកតា ហ៊្វុយហ្សូ កំពុង​សង្គ្រោះ​បន្ទាន់ និ​ត្រូវការ​ជំនួយ

អតីតតារា​កំប្លែង​ជើងចាស់ និង​ជា​ប្រធាន​អង្គការ N.A.C.A លោក ស៊ូ សាវ៉ាង ហៅ​ តា ហ៊្វុយហ្សូ ពេល​នេះ​កំពុងតែ​ស្ថិត​​ក្នុង​បន្ទាប់​សង្គ្រោះ​បន្ទាន់​​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត។

su sarang 3

លោក ស៊ុន តារា ​ដែល​​បាន​អះអាង​ថា​ខ្លួន​ជា​កូន​ធម៌​របស់​លោកតា​បាន​ឲ្យ​ដឹង​ថា លោកតា ហ៊្វុយហ្សូ ត្រូវ​បាន​ដឹក​មក​​​​​សម្រាក​នៅ​​មន្ទីរពេទ្យកាល់ម៉ែត នៅ​​​ម៉ោង​ប្រហែល​ជិត​​១០​ព្រឹក​មិញ​នេះ​ បន្ទាប់​ពីមាន​អាការៈ​ចុក​ឆ្អល់​​ក្នុង​ពោះ​ទ្រាំ​លែង​បាន។ មក​ដល់​​ពេទ្យ​ភ្លាម​​គ្រូពេទ្យ​​បាន​បញ្ជូន​ចូល​បន្ទប់​សង្គ្រោះ​បន្ទាន់​ភ្លាម ហើយ​មក​ទល់​ម៉ោង​នេះ​មិន​ទាន់​ចេញ​ពី​បន្ទប់​សង្គ្រោះ​បន្ទាន់​នៅ​ឡើយទេ។

លោក​បាន​បន្ត​ទៀត​ថា គ្រូពេទ្យ​បាន​ប្រាប់​ថា លោកតា ហ៊្វុយហ្សូ បាន​បែក​​គ្រាប់​ឈាម​យ៉ាង​ខ្លាំង និង​គ្រាំ​​ក្នុង។ ​គ្រូពេទ្យ​​ថា មាន​បញ្ហា​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់​ព្រោះកន្លង​មក ​​អតីត​តារា​​កំប្លែង​វ័យ​៧៤ឆ្នាំ​រូប​នេះ ធ្លាប់​មាន​ជំងឺ​សន្លាក់​យ៉ាង​ធ្ងន់ជាង​២ខែ​មក​ហើយ។ ជំងឺ​នោះ​បាន​ធ្វើ​ឲ្យ​​អតីត​តារា​កំប្លែង​រូប​នេះ បាន​ធ្វើ​ទុក្ខ​ជា​ខ្លាំង​ស្ទើរ​រាល់​​ថ្ងៃ ចាប់​ពី​ត្រគាក​រហូត​ដល់​ចុង​ជើង គឺ​មាន​អាការៈក្ដៅ​ក្រហាយ​ មិន​អាច​ដេក​និង ​ដើរ​បាន​ឡើយ។

su sarang 2

គួរ​បញ្ជាក់​ផង​ដែរ​ថា គេ​បាន​ឃើញ​សារ​គណនី​ហ្វេសប៊ុក​លោក ស៊ូ សារ៉ាង មុន​នេះ​ប្រមាណ​២​ម៉ោង​បាន​សរសេរ​ថា​ថា​៖

តើ​មាន​បងប្អូន​ណា​មាន​ស្គាល់​លេខ​ទំនាក់ទំនង​អត់​ពេទ្យនៅ​ថៃ​អត់? ខ្ញុំ​ចង់​បញ្ជូន​ប៉ា​របស់​ខ្ញុំ​ទៅ​ពេទ្យ​ថៃ និង ឈាម​ប្រភេទ O សូម​មេត្តា​ជួយ​ផ្តល់​ដំណឹង​ផង​ ខ្ញុំ​ពិត​ជា​ត្រូវ​ការ​អ្នក​ជួយ​ជា​មតិយោបល់​ និង​គំនិត​ អំពី​ការ​បញ្ជូន​គាត់​ទៅ​ព្យាបាល​។ ទូរស័ព្ទ​៖​ ​016622200 / 011622211។​

​ទោះយ៉ាងណា​យើង​ពុំ​ដឹង​ថា​អ្នក​ណា ជា​អ្នក​សរសេរ​សារ​នេះ​ទេ អាច​ជា​សាច់ញាតិ​របស់​លោកតា​អា​អ្នក​សរសេរ​

su sarang 1
su sarang 4