ឃាត់​ខ្លួន​ជន​សង្ស័យ​អ៊ីស្លាម ខ្មែរ ៤​នាក់ និង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​នៅ​ក្រុង​កំពង់​ឆ្នាំង

កំពង់ឆ្នាំង៖ អធិការ​នគរបាល​ក្រុង​កំពង់ឆ្នាំង​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ជំនាញ​បង្ក្រាប ករណី​រក្សា​ទុក ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ភូមិទី7 (តំបន់​អានកូ) សង្កាត់ខ្សាម កាល​ពីរសៀល​ថ្ងៃទី ២៥ ខែមេសា ឆ្នាំ​២០១៧ វេលា​ម៉ោង ១៤​និង​០០​នាទី។

ជា​លទ្ធផល​បង្ក្រាប៖

ឃាត់ខ្លួន​ជនសង្ស័យ ៤​នាក់ ១. ឈ្មោះ ម៉ើ ស្នាវី ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​ជន​ជាតិ​ឥស្លាម ២. ឈ្មោះ ម៉ើ អ៊ីសើ ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ ជន​ជាតិ​ឥស្លាម ៣. ឈ្មោះ លី ហូសាន់ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ ជន​ជាតិ​ឥស្លាម ៤. ឈ្មោះ វ៉ាត ជា ភេទ​ប្រុស​អាយុ ២៣​ឆ្នាំ​ជន​ជាតិ​ខ្មែរ។

ជន​សង្ស័យ​ទាំង ៤​នាក់​ខាងលើ​មាន​ទីលំនៅ ភូមិទី7 (តំបន់​អភិវឌ្ឍន៍​ថ្មី អានកូ) សង្កាត់​ខ្សាម។

ដកហូត​វត្ថុ​តាង៖

១. ថ្នាំ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា 01កញ្ចប់

២. ឧបករណ៍​ឆក់​ត្រី​និង​កណ្ដុរ 01 គ្រឿង

៣. ឧបករណ៍​ប្រើប្រាស់​និង​សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន។

drug-traffic-k-chhnang
drug-traffic-k-chhnang-1
drug-traffic-k-chhnang-2