តា​ចាស់​​អាយុ​៥៥​ឆ្នាំ​រំលាភ​ក្មេង​ស្រី​ត្រូវ​បាន​ជាប់​ខ្នោះ

ខេត្តកណ្តាល​៖ ​ជន​សង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សំរោង​ធំ​ស្រុក​កៀនស្វាយ​ខេត្ត​កណ្តាល​ឃាត់​ខ្លួន​ពី​បទ​រំលាភ​សេពសន្ថវះ​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​ថ្ងៃ​ទី​២៦​ខែ​មេសា​ឆ្នាំ​២០១៧​វេលា​ម៉ោង​០៨.​០០​នាទី​ព្រឹក​នៅ​ចំណុច​ផ្ទះ​ជន​រងគ្រោះ​ស្ថិត​នៅ​ភូមិ​ជ្រោយ​ដង​ឃំុ​សំរោង​ធំ​ស្រុក​កៀន​ស្វាយ​ខេត្ត​កណ្តាល។

បើ​តាម​លោក​វរសេនីយ៍​ឯក ប៉ា ​សំអិត​អធិការ​ស្រុក​បាន​ឲ្យ​ដឹង​ថា ជន​រងគ្រោះ​ឈ្មោះ​ប.ច.ភេទ​ស្រី​អាយុ​២០​ឆ្នាំ​មុខ​របរ​កសិករ​និង​រស់​នៅ​ភូមិ​ឃំុ​កើត​ហេតុ​និង។
​ជន​សង្ស័យ​ឈ្មោះ សុឹម អូន ភេទ​ប្រុស អាយុ ៥៥ ឆ្នាំ (ឃាត់ខ្លួន) មុខ​របរ​កសិករ និង​រស់​នៅ​ភូមិ​ឃំុ​ជា​មួយ​គ្នា។

លោក​ ប៉ា សំអិត​បាន​បន្ត​ថា នៅ​មុន​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​បាន​នៅ​ផ្ទះ​ជា​មួយ​កូន​ប្រុស​អាយុ​០៥​ឆ្នាំ​និង​ក្មួយ​ស្រី​អាយុ​០៣​ឆ្នាំ​ឪពុក​ម្តាយ​មិន​នៅ​ផ្ទះ​ទេ​រវល់​ទៅ​លក់​នំ​បញ្ចុក​នៅ​ក្នុង​ផ្សារ​ស្ទឹង​ស្រប​ពេល​នោះ​ជន​សង្ស័យ​បាន​ឡើង​លើ​គ្រែ​រួច​ចាប់​រំលាភ​បាន​សម្រេច​តែ​ម្តង។

លោក​អធិការ​ស្រុក​បាន​បន្ត​ទៀត​ថា​លុះ​មក​ដល់​ថ្ងៃ​ទី​២៦​ខែ​មេសា​ឆ្នាំ​២០១៧​នេះ​ជន​រងគ្រោះ​មក​ដាក់​ពាក្យ​បណ្តឹង​នគរបាល​ប៉ុស្តិ៍​សំរោង​ធំ​និង​ទើប​ឈាន​ឃាត់​ខ្លួន​មក​អធិការ​ស្រុក​ដើម្បី​សូរ​នាំ​។​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល​ជន​សង្ស័យ​បាន​សារ​ភាព​ថា​ខ្លួន​គេ​ពិត​បាន​ធ្វើ​សកម្មភាព​រំលាភ​ជន​រង​គ្រោះ​ពិត​ប្រាកដ​មែន។

ចំពោះ​ជន​សង្ស័យ​ឃំុ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​អធិការ​ស្រុក​កៀនស្វាយ​ដើម្បី​កសាង​សំណុំ​រឿង​បញ្ចូន​ខ្លួន​ឡើង​តុលាការ​ចាត់​ការ​តាម​និតិ​វិធី​ច្បាប់៕

IMG-20170426-WA0070
2017-04-26 18.28.51
IMG_20170426_182925