ក្មេង​ប្រុស​ម្នាក់​លង់​ទឹក​ស្លាប់​គួរ​ឲ្យ​សង្វេគ

ស្រុក​ស្អាង៖ ក្មេង​ប្រុស​ម្នាក់​បាន​ចុះ​លេង​ទឹក​ក្នុង​ប្រឡាយ​ត្រូវ​បាន​ពូ​បង្កើត​ប្រទះ​ឃើញ​លង់​ក៏​ចុះ​ទៅ​ស្រង់​តែ​ក្មេង​ប្រុស​បាន​ស្លាប់​បាត់​ទៅ​ហើយ។

ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៥.០៤.២០១៧​វេលា​ម៉ោង​១៨.០០​នាទី​នៅ​ចំណុច​ភូមិ​លេខ៣ ឃុំ​ស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។

យោង​តាម​សម្ដី​ពូ​បង្កើត​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៥​.០៤​.២០១៧​វេលា​ម៉ោង​១៨.០០​នាទី មាន​ឈ្មោះ ឈិន ភារី ភេទ​ប្រុស​ត្រូវ​ជា​ពូ​បង្កើត​របស់​(ជន​រងគ្រោះ)​បាន​ដើរ​ទៅ​ចំការ​របស់​ខ្លួន​នៅ​ចំណុច​កើត​ហេតុ​ខាង​លើ​ហើយ​បាន​ប្រទះ​ឃើញ​ក្មេង​រងគ្រោះ​បាន​ដេក​ស្លាប់​នៅ​មាត់​ច្រាំង​ប្រឡាយ​ទឹក​ចុង​ដី​ចំការ​របស់​ខ្លួន ភ្លាម​នោះ ឈ្មោះ ឈិន ភារី បាន​ចុះ​ទៅ​ស្រង់​(ជន​រងគ្រោះ)​យក​មក​ខាង​លើ​គោក​ហើយ​បាន​ហៅ​សាច់ញាតិ​បង​ប្អូន​ដើម្បី មក​ជួយ​មើលតែ​ជន​រងគ្រោះ​ស្លាប់​បាត់​ទៅ​ហើយ ។

ជនរងគ្រោះឈ្មោះ ឈិន ភារិន ភេទ​ប្រុស​អាយុ​១០​ឆ្នាំ​ទី​លំ​នៅ​បច្ចុប្បន្ន​ភូមិ​លេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។
ឪពុក​ឈ្មោះ​ឈិន ភារុំ អាយុ​៣៥​ឆ្នាំ មុខរបរកម្មករ ។
ម្ដាយ​ឈ្មោះ សុង ណាវិន អាយុ ៣៥ ឆ្នាំ មុខរបរ កម្មការិនី
ក្រោយការពិនិត្យរបស់កម្លាំងជំនាញពិនិត្យរួច​ឃើញ​ថា ជន​រងគ្រោះ ឈ្មោះ ឈិន ភារិន ​ពិត​​ជា​​បាន​​ស្លាប់​ដោយ​​សារ​លង់​ទឹក​ពិត​ប្រាកដ​មែន បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

FB_IMG_1493194696757lk
FB_IMG_1493194698660k
FB_IMG_1493194701233
IMG_20170426_153635