ច្បាប់​ថ្មី​ស៊ូដង់ ‘អ្នក​ដែល​រំលោភ​គេ​នឹង​ត្រូវ​រួច​ទោស’ ប្រសិនបើ​…

យោង​តាម​បណ្ដាញ​សារ​ព័ត៌មាន​របស់​ប្រទេស​សូដង់ បាន​ឲ្យ​ដឹង​ថា ថ្មីៗ​នេះ ស៊ូដង់​បាន​ចេញ​ច្បាប់​ថ្មី​មួយ មាត្រា​ទី​៣០៨ ដែល​ច្បាប់​ថ្មី​នេះ ត្រូវ​បាន​គេ​សង្កេត​ថា​មាន​បំណង​ការពារ​ជនល្មើស។

sodan-rape-lawប្រភព​រូបភាព justjenblog

គណៈរដ្ឋមន្ត្រី​ហ្ស៊កដានី​បាន​ធ្វើ​ការ​ប្រកាស​ដាក់​ឲ្យ​ប្រើ​ច្បាប់​ថ្មី​នេះ កាល​ពី​ថ្ងៃអាទិត្យ។ ខ្លឹមសារ​នៃ​ច្បាប់​នេះ​មាន​ន័យថា ជន​ដែល​បាន​ចាប់​រំលោភ​គេ​អាច​ជៀសផុត​ពី​ការ​ជាប់​ពន្ធនាគារ​បាន​លុះត្រា​តែ​បុគ្គល​នេះ​បាន​ត្រឡប់​ទៅ​រៀបការ​ជាមួយ​ជន​រងគ្រោះ ​ហើយ​ត្រូវ​រួមរស់​ជាមួយ​គ្នា​រយៈ​ពេល​យ៉ាងតិច​បី​ឆ្នាំ។

sudan-new-rape-law-1ប្រភព​រូបភាព៖ pakistantoday

ចំពោះ​អ្នក​គាំទ្រ​ច្បាប់​ថ្មី​នេះ​បាន​ឲ្យ​ដឹង​ថា ច្បាប់​នេះ​ត្រូវ​បាន​ការពារ​កិត្តិយស​​និង​កេរ្តិ៍ឈ្មោះ​របស់​ជន​រងគ្រោះ។

ចំពោះ​អ្នក​ប្រឆាំង​វិញ​បាន​និយាយ​ថា ច្បាប់​ថ្មី​នេះ​បង្កើត​ឡើង​ដើម្បី​តែ​ជា​ប្រយោជន៍​ចំពោះ​អ្នក​មាន​លុយ​និង​មាន​អំណាច​ប៉ុណ្ណោះ ពីព្រោះ​វា​មាន​គោល​បំណង​ការពារ​​ជនល្មើស ពី​ការ​ផ្ដន្ទាទោស។

sudan-new-rape-lawប្រភព​រូបភាព broadly-images.vice